ជាធម្មតាមនុស្ស គ្រប់រូបមិនថា ក្មេងឬចាស់ឡើយ ពួកគេតែងតែចេះ និយាយកុហក ហើយភាគច្រើនមនុស្ស ជាញឹកញាប់និយាយ កុហកម្តងរាល់ពេល ដែលពួកគេមាន ការនិយាយគ្នា ជាមួយអ្នកផ្សេង។

ចុះហេតុអ្វីបាន ជាពួកគេត្រូវ និយាយកុហក? ខាងក្រោមនេះគឺ ជាមូលហេតុទាំង ១០ដែលបញ្ជាក់ថា ហេតុអ្វីបានជា ត្រូវនិយាយកុហក និងប្រភេទមនុស្ស ដែលចូលចិត្ត និយាយកុហក៖

១០.ការញៀន នឹងនិយាយកុហក


មនុស្សមួយចំនួន ហាក់ដូចជា ញៀនក្នុងការនិយាយកុហក នៅពេលដែលពួកគេ លាតត្រដាងការពិត អ្វីមួយ ដែលពួកគេ ហាក់ដូចជាមិន ស្រណុកនៅក្នុងចិត្តឡើយ។ មនុស្សទាំងនេះអាច នឹងមិនយល់ ពីការនិយាយកុហក ព្រោះថាពួកគេតែងតែ ជឿថារឿងទាំងនោះ អាចក្លាយជាការពិត ម្យ៉ាងវិញទៀត មនុស្ស ប្រភេទនេះ អាចនឹងប្រឈម មុខនឹងជំងឺផ្លូវចិត្ត។

៩.ការបង្ខិតបង្ខំ


មនុស្សទាំងនេះ មើលទៅហាក់ ដូចជាត្រូវបង្ខំ ចិត្តដើម្បីនិយាយ កុហកទាំងរឿង តូចទាំងរឿងធំ។ យើងអាចហៅមនុស្ស ទាំងនេះថា អ្នកនិយាយកុហក ដែលមិនសមហេតុផល ព្រោះថាពួកគេកុហកដើម្បី ការពារខ្លួនឯង, ដើម្បីធ្វើអោយ ខ្លួនបានល្អ, ដើម្បីទទួលបានប្រាក់ ឬក៏ជៀសវាង ការពិន័យអ្វីដែល ខ្លួនត្រូវទទួល។

៨.រក្សាមុខមាត់


គ្រប់ពេលដែល មានបញ្ហា ឬក៏មានរឿងអ្វីផ្សេង ដែលប៉ះពាល់ដល់ខ្លួននោះ ពួកគេភាគច្រើន ជាមនុស្សតែងតែនិយាយ កុហកដើម្បីរក្សា មុខមាត់របស់ពួកគេ។ យ៉ាងណាមិញ ការកុហករបស់ពួកគេ នឹងកាន់តែជម្រុញ អោយពួកគេបន្ត ការយល់ច្រឡំប៉ុណ្ណោះ។

៧.ជៀសវាងទទួល រងការរិះគន់


មានមនុស្សជាច្រើន ដែលនិយាយកុហក ក៏ព្រោះតែ មិនចង់ឮពាក្យ រិះគន់ពីអ្នកដទៃ។ ពួកគេត្រូវនិយាយ កុហកដោយបង្ខំចិត្ត ឬពេលខ្លះ គេគិតថាខ្លួនគេ, ឋានៈរបស់គេ គឺមិនសមរម្យឬ ក៏កំពុងមានបញ្ហា ដូច្នេះពួកគេចាប់ផ្តើម កុហកក្នុងការបង្ហាញ រូបរាងឬក៏ឋានៈ ដែលខ្ពស់ឬល្អជាង ធាតុពិតរបស់ពួកគេ។

៦.គ្រប់គ្រងស្ថានភាព


ក្នុងករណីមួយចំនួន កុហកគឺត្រូវ និយាយដើម្បីរក្សា ឬក៏ធានាពី សុខភាពល្អ របស់មនុស្សម្នាក់។ ក្នុងស្ថានភាពខ្លះ កុហកអាចជួយ គ្រប់គ្រងស្ថានភាព ជំងឺឬក៏សុខភាព ដ៏យ៉ាប់យ៉ឺន របស់អ្នកជំងឺម្នាក់បាន។

៥.ទទួលបាន ផលចំណេញ ខាងលុយកាក់


មនុស្សជាច្រើនកុហក ដើម្បីទទួលបាន ផលចំណេញខាង លុយកាក់យ៉ាងរហ័ស។ ប្រសិនបើមនុស្សម្នាក់ ត្រូវនិយាយកុហក ដើម្បីទទួលបាន ប្រាក់យ៉ាងរហ័ស សម្រាប់ជួយដោះទ័ល ឬក៏បានប្រាក់ចំណេញ អ្វីមួយនោះ ពួកគេប្រាកដជាធ្វើ។

៤.ជៀសវាង ការភ័ណ្ឌច្រឡំ រឿងអ្វីមួយ


ពេលខ្លះមនុស្សកុហក ព្រោះការយល់ច្រឡំថា ការនិយាយការពិត អាចធ្វើអោយ មនុស្សម្នាក់ឈឺចាប់ ដូច្នេះពួកគេក៏ ចាប់ផ្តើមនិយាយកុហក ក្នុងលក្ខណៈមួយ ដែលគួរអោយ ចាប់អារម្មណ៍និងផ្តល់ អារម្មណ៍ល្អ មួយដល់មនុស្សដែល គេកំពុងកុហក និងធ្វើអោយពួកគេ ជឿជាក់មកលើខ្លួន។

៣.ភ័យខ្លាចការពិត


មនុស្សពេលខ្លះមាន អារម្មណ៍រសាប់រសល់ ពេលដែលលាតត្រដាង ការពិតទាក់ទង និងអតីតកាលពួកគេ ហើយពួកគេគិតថា ពេលដែលធ្វើបែបនេះ អាចនឹងធ្វើអោយ ដៃគូឬក៏ គូស្នេហ៍ពួកគេ ចាកចេញពីខ្លួន ដូច្នេះពួកគេមាន តែលាក់បាំងអតីតកាល របស់ខ្លួនឬក៏ កុហកដើម្បីរក្សា ក្តីស្នេហ៍ឬក៏ មិត្តភាពរបស់ពួកគេ។

២.ការគ្រប់គ្រង ក្នុងសង្គម


មនុស្សជាច្រើនកុហក ដើម្បីរក្សាការទាក់ទង ក្នុងសង្គម។ ពួកគេត្រូវនិយាយ កុហកដើម្បីជៀសវាង ជម្លោះផ្សេងៗ ព្រមទាំងដើម្បី ការពារពួកគេពី គ្រោះថ្នាក់, ការពិន័យ, ការបដិសេធ, ឬក៏ការបាត់បង់ជាច្រើនទៀត ដែលមូលហេតុទាំងនេះ អាចជះឥទ្ធិពលដល់ សហគមន៍ឬក៏ កេរ្ត៍ឈ្មោះរបស់ពួកគេ។

១.កុហកជា រឿងទូទៅរបស់ មនុស្សគ្រប់គ្នា


នេះជារឿង ទូទៅមួយរបស់មនុស្ស ព្រោះពួកគេចង់ លាក់បាំងរឿងអ្វីមួយ ដូចជាលុយឬក៏ តួនាទីរបស់ពួកគេ។ ម្យ៉ាងវិញទៀតមនុស្ស មួយចំនួននៅពេល ដែលពួកគេជួប ប្រទះបញ្ហា ប៉ុន្តែពួកគេតែងតែ និយាយថាមិនអី នេះក៏ដោយសារពួកគេ មិនចង់ខ្វល់ហើយ ក៏មិនចង់អោយ អ្នកដទៃមកជួយ ខ្វល់ពីបញ្ហា នោះជំនួសពួកគេដែរ។

ទាំងនេះគឺជាហេតុផល ដែលមនុស្សជាច្រើន និយាយកុហក៕ តើប្រិយមិត្តយល់ថា ការកុហកជារឿងល្អ ឬរឿងអាក្រក់?

ប្រភព៖ បរទេស

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]