ទីបំផុតម្ចាស់ជើងឯកក្របខ័ណ្ឌកំពូលទីពីរ របស់អឺរ៉ុប UEFA Europa League បានរកឃើញហើយ នោះគឺក្រុម Sevilla របស់អេស៉្បាញ ដោយបានបំបាក់ក្រុមព័រទុយហ្កាល់ Benfica ដោយគ្រាប់បាល់ ប៉េណាល់ទី ៤ទល់នឹង២ បន្ទាប់ពីការប្រកួត ១២០ នាទី បញ្ចប់ទៅដោយលទ្ធផល ០ទល់នឹង០ កាលពីយប់អាធ្រាតម្សិលមិញនេះ។






ការប្រកួតទាំង ៩០ នាទី ពោលគឺក្រុមទាំងពីរ មិនអាចបំប៉ោងសំណាញ់ទី គូប្រកួតរៀងៗខ្លួនបានទេ រហូតដល់ការថែមម៉ោង ១៥ នាទីទី ២ ដងទៀត ក៏នៅតែមិនអាចបំបែកលទ្ធផល ពងទាបាននោះដែរ។ រហូតដល់អាជ្ញាកណ្តាលភ្លុំកញ្ចែ កាត់សេចក្តីចុងក្រោយដោយការស៊ុតបាល់ប៉េណាល់ទី ដោយសមាសភាពកីឡាករ និងលទ្ធផលបញ្ចប់ទៅដូចខាងក្រោម៖

ទស្សនាវីដេអូខាងក្រោម “Benfica ឈុតក្រហម Sevilla ឈុតស”

 

គួរបញ្ជាក់ផងដែរថា នេះជាលើកទីពីរហើយ របស់ក្រុម Sevilla ដែលបានលើកពាន Europa League ដោយលើកទីមួយ គឺនៅរដូវកាល ២០០៦ - ២០០៧ ដោយយកឈ្នះក្រុមរួមផ្ទៃ Espanyol ដោយបាល់ប៉េណាល់ទី ១ទល់នឹង៣ បន្ទាប់ពីលទ្ធផល ១២០ នាទី បញ្ចប់ទៅ ២ទល់នឹង២ នាកីឡាដ្ឋាន Hampden Park ទីក្រុង Glasgow ប្រទេសស្កុតឡែន កន្លងទៅនោះ។


សូមជួយបោះឆ្នោតផង!

 

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]