នៅពេលដែលទាត់បាល់ ចូលទីម្តងៗ គេសង្កេតឃើញមាន កីឡាករខ្លះដោះអាវ គ្រវីឡើងទៅលើ នៅមុខទស្សនិកជន ខណៈកីឡាករខ្លះទៀតរត់ អូសជង្គង់នឹងវាលស្មៅ ប្រវែងពីរបីម៉ែត្រ និងមួយចំនួនហក់អាឡាតខ្លួន មួយជុំថែមទៀតផង។

ចម្លែកអ្វី ស្រាប់តែនៅលើបណ្តាញ យូធូប បានលេចចេញនូវវីដេអូ គួរអោយជក់ចិត្តដិតអារម្មណ៍មួយខ្សែ ដែលបង្ហាញពីការអបអរសាទរ ទាត់បាល់ចូលទី របស់ក្រុមមួយ ដោយធ្វើតម្រាប់ការលេង បោះបាល់ប៊ូឡីង ទៅប៉ះនឹងកូនៗ ដួលរៀបស្មើដីទាំងអស់ ស្ទើរទប់សំណើចមិនបាន។ ទាំងការបញ្ជូនបាល់ ការស៊ុតបញ្ចូលទី និងការអបអរសាទរ ពិតជាមិនសរសើរមិនបានមែន។

ទោះជាយ៉ាងណាក៏ដោយ ខ្មែរឡូតមិនអាចដឹងថា តើក្រុមទាំងពីរនេះមានឈ្មោះអ្វី និងលេងនៅក្នុងក្របខ័ណ្ឌ នាប្រទេសណាទេ ប៉ុន្តែឃើញឡូយពេក ក៏សម្រេចចិត្តពាំនាំយកមកចែកចាយ ប្រិយមិត្តបានទស្សនា ទុកជាការកំដរអារម្មណ៍៕


ដូចនេះបើចង់ដឹងច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖

 

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ យូធូប

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]