អាមេរិក ៖ ប៉ូលីសនៅទីក្រុង Los Angesles បានអោយដឹងថា តារាចម្រៀង Justin Bieber ត្រូវបានចោទប្រកាន់ ពីបទប៉ុនប៉ងប្លន់ យកទូរសព្ទ៍ដៃ របស់ស្រ្តីម្នាក់។

គួរបញ្ជាក់ផងដែរ ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ១០: ៣០ នាទី យប់ថ្ងៃចន្ទ មានទីតាំងនៅឧទ្យាន Sherman Oaks Castle Park សហរដ្ឋអាមេរិក។

ស្រ្តីដែលបានដាក់ពាក្យប្តឹង Justin  Bieber បានអោយដឹងថា តារាចម្រៀងម្នាក់នេះ កំពុងតែលេង ជាមួយនឹង មិត្តភក្ខិ បីបូននាក់ទៀត ហើយនាង ក៏ទាញយក ទូរស័ព្ទ មកថត។ ស្រាប់តែពេលនោះ Justin ដឺងខ្លួន ក៏បានដើរមកចាប់ដៃ របស់នាងជាប់ ដោយសារតែនាង បានប្រុងនឹងថតរូប របស់គេ។ Bieber បានប្រទាញប្រទង់ជាមួយនាង និង បានឆក់យកទូរស័ព្ទចេញពីដៃនាង និងបានគំរាមទៀតថា នឹងអោយទូរសព្ទ៍ទៅនាង វិញ លុះត្រានាងដោះសោរទូរស័ព្ទ ហើយព្រមលុបរូបដែល នាងបានថត នោះចេញ។

យ៉ាងណាមិញ ហេតុការណ៍នេះ ត្រូវបានដោះស្រាយ ប៉ុន្តែ ស្រ្តីម្នាក់នេះ មិនអស់ចិត្ត ក៏បានដាក់ពាក្យបណ្តឹង តារាចម្រៀង Justin Bieber ពីបទប៉ុនប៉ងប្លន់ យកទូរស័ព្ទនាង។ ចំនែកឯ តារាចម្រៀង Justin Bieber មិនទាន់ត្រូវបានឃាត់ខ្លួន នៅឡើយនៅះទេ៕



ប្រភព ៖ បរទេស

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]