ការប្រកួតបាត់ទាត់ ក្របខ័ណ្ឌកំពូលទីពីរ របស់អឺរ៉ុប UEFA Europa League បានឈានចូលមកដល់ វគ្គផ្តាច់ព្រ័ត្រហើយនាយប់នេះ ដោយក្រុមជើងឯកក្របខ័ណ្ឌ PRIMEIRA LIGA របស់ព័រទុយហ្កាល់ Benfica ត្រូវប៉ះជាមួយក្រុមខ្លាំងអេស៉្បាញ Sevilla នាកីឡាដ្ឋានកណ្តាល Juventus Stadium ទីក្រុង Torino ប្រទេសអ៊ីតាលី។


ក្រុម Sevilla បានបណ្តេញក្រុមរួមផ្ទៃ Valencia អោយធ្លាក់ត្រឹមជុំពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយលទ្ធផលទាំងពីរជើង ៣ទល់នឹង៣ ប៉ុន្តែ Sevilla បានឈ្នះបើគិតតាមរូបមន្ត Away Goal។ ៥ ប្រកួតចុងក្រោយរបស់ក្រុមនេះ ដូចជាមិនសូវល្អប៉ុន្មានទេ ដោយឈ្នះតែ ១ គត់ ស្មើ ១ និងចាញ់ដល់ទៅ ៣ ចុងក្រោយចាញ់ក្រុម Getafe ១ទល់នឹង០ ក្រៅដី។

បច្ចុប្បន្ន Sevilla ឈរនៅលេខរៀងទី ៥ នាតារាង La Liga របស់ប្រទេសអេស៉្បាញ មាន ៦០ ពិន្ទុ។


ងាកទៅមើលក្រុម Benfica របស់ព័រទុយហ្កាល់វិញ គឺក្រុមនេះបានបំបាក់ សេះបង្កង Juventus របស់អ៊ីតាលី ដោយលទ្ធផលទាំងពីរជើង ២ទល់នឹង១។ ៥ ប្រកួតរបស់ក្រុមជើងឯកក្របខ័ណ្ឌ ព័រទុយហ្កាល់ មួយនេះ គឺល្អគួរសម ដោយឈ្នះ ២ ស្មើ ២ និងចាញ់ ១ ចុងក្រោយចាញ់ក្រុមម្ចាស់ផ្ទះ Porto ២ទល់នឹង១។

ខ្សែប្រយុទ្ធឆ្នើមរបស់ Benfica មានដូចជាកីឡាករ Lima សញ្ជាតិប្រេស៊ីល រកបាន ១៤ គ្រាប់ និងកីឡាករ Rodrigo សញ្ជាតិប្រេស៊ីលដែរ រកបាន ១១ គ្រាប់ ដែលជួយអោយក្រុម Benfica ក្លាយជាជើងឯក រដូវកាល ២០១៣ - ២០១៤ ក្នុងក្របខ័ណ្ឌ Primeira Liga របស់ប្រទេសព័រទុយហ្កាល់។


ជួយបោះឆ្នោតទាំងអស់គ្នា!!

ដោយ RoMeo

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]