ភ្នំពេញៈ អ្នកមេម៉ាយចាយ សម្រស់កូនមួយ អ្នកនាង ឌុច សោភា ថ្មីៗនេះ ទើបតែលេចឮព័ត៌មានថា នាងកំពុងតែលួចលាក់ សម្ងំបង្កាត់ភ្លើងស្នេហ៍ ជាមួយនារីវ័យក្មេង ស្របាលនាងម្នាក់ ដោយបិទបាំងព័ត៌មាន មិនឲ្យអ្នកណា ដឹងពីរឿងរបស់នាងនោះទេ ។

អស់រយៈពេលជាច្រើន ឆ្នាំមកហើយ ដែលតារាស្រីរូបស្រស់ អ្នកនាង ឌុច សោភា បានលែងលះស្វាមី រស់នៅឯកោ ជាមួយកូនប្រុស ហើយចាប់តាំង ពីនាង បានក្លាយខ្លួន ជាស្រីមេម៉ាយ រហូតមកដល់ពេលនេះ នាងមិនធ្លាប់បានបង្ហាញ មុខគូស្នេហ៍ថ្មី ម្តងណាឡើយ ។

ជានិច្ចកាល នាងតែងតែមាន ព័ត៌មានលេចឮបន្តកន្ទុយថា មានបុរសអ្នកមានសម្បូរ ទ្រព្យ តាមប្រម៉ាញ់ស្នេហ៍ មិនឈប់មិនឈរ តែស្រីស្រស់រូបនេះ មិនយកភ្នែកមើល ទាល់តែសោះ ដោយធ្វើឲ្យ មហាជនគិតថា តារារូបនេះទំនង ជាមានការខ្លាចរអាស្នេហា បានជាមិនហ៊ាន ទទួលស្នេហ៍ថ្មី ។

ទាក់ទងនឹងបញ្ហាស្នេហា របស់អ្នកមេម៉ាយចាយរាង ឌុច សោភា ត្រូវបានប្រភពពីអ្នកសិល្បៈ បានបង្ហើបឲ្យដឹងថា មូលហេតុដែលតារាស្រី ឌុច សោភា មិនព្រមទទួលស្នេហាថ្មី គឺមកពីពេលនេះ នាងកំពុងតែ សម្ងំបង្កាត់ភ្លើងស្នេហ៍ថ្មី ជាមួយមនុស្សស្រីដូចគ្នា លាក់បាំងពីភ្នែកមហាជន ។ កន្លងមក ឌុច សោភា និងនារីម្នាក់នោះ តែងតែបណ្តើរគ្នា ដើរលេងត្រសង សាងភាពផ្អែមល្ហែម ជាមួយគ្នា មិនចាញ់គូស្នេហ៍ ប្រុសស្រីដទៃឡើយ ។

បើតាមប្រភពខាងលើ បានប្រាប់ឲ្យដឹងបន្ថែមទៀតថា ចាប់តាំងពី ឌុច សោភា បានលែងលះជាមួយស្វាមីមក បានធ្វើឲ្យនាងមានស្លាកស្នាម ឈឺចាប់ មិនអាចបំភ្លេចបានក្នុងមួយជីវិត ទើបធ្វើឲ្យនាងលែងហ៊ានប្រាថ្នា ស្នេហាជាមួយបុរសផ្សេងទៀត ។ បែរជាងាកទៅចាប់ផ្តើម មានចិត្ត ស្រឡាញ់ មនុស្សស្រីភេទដូចគ្នា បែបនេះតែម្តងទៅ ។

ពាក់ព័ន្ធនឹងការលេចឮ បែបនេះ LookingTODAY មិនអាចទាក់ទង ទៅអ្នកនាង ឌុច លីដា ដើម្បីសាកសួរ ពីបញ្ហានេះបានទេ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៤ ដោយ លេខទូរស័ព្ទ ដែលនាងធ្លាប់ប្រើមិនអាច ទាក់ទងបាន ៕








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឌុច លីដា