នាការប្រកួតបិទរដូវកាល ក្នុងក្របខ័ណ្ឌ Bundesliga របស់ប្រទេសអាឡឺម៉ង់ កាលពីចុងសប្តាហ៍ មានការស៊ុតបាល់មួយជើង ប៉ុន្តែពិតជាស៊យ ដោយបាល់បែរជាទៅ ប៉ះបង្គោលទីបីដង នៅតែមិនអាចបំប៉ោង សំណាញ់ទីបានសម្រេច កន្លងទៅនេះ។

ការស៊ុតមួយបាល់នេះ គឺជាថ្វីជើងកីឡាករសញ្ជាតិក្រូអាត Ivan Perišić របស់ក្រុមម្ចាស់ផ្ទះ Wolfsburg ក្នុងជំនួបជាមួយក្រុមភ្ញៀវ Borussia Mönchengladbach នាទឹកដី Volkswagen Arena ដោយយកឈ្នះ ៣ទល់នឹង១ ដែលគ្រាប់បាល់ទាំង ៣ គ្រាប់របស់ម្ចាស់ផ្ទះរកបានដោយ កីឡាករ Bruyne នៅនាទីទី ៣០ កីឡាករ Perišić នៅនាទីទី ៦៨ និងកីឡាករ Knoche នៅនាទីទី ៨១ ឯម្ចាស់ផ្ទះវាយបកបាន មួយគ្រាប់មកវិញ ដោយកីឡាករ Kramer នៅនាទីទី ៦៤។

គួរបញ្ជាក់ផងដែរថា ក្រុម Wolfsburg បានបញ្ចប់រដូវកាល ដោយឈរនៅលេខរៀងទី ៥ និងក្រុម Borussia Mönchengladbach លេខ ៦ ទាំងពីរក្រុមសុទ្ធតែមានឱកាសទៅលេង ក្របខ័ណ្ឌ Europa League នារដូវកាលក្រោយ។


ដូចនេះបើចង់ដឹងថាស៊យយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ មេត្រូ

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]