ពិភពលោក៖ ជីវិតមនុស្សគឺតែងតែមាន ឧបសគ្គ តែបើ មនុស្សនៅ តែមាន ការតស៊ូ បំណងប្រាថ្នា និង ការព្យាយាមសែ្វងរកគោលដៅ របស់ខ្លួននោះ ទោះបីជាឧបសគ្គធំ ប៉ុណ្ណា ក៏មនុស្ស អាចជំនះ បានដែរ ។ ជាក់សែ្តង ក្នុងវីដេអូមួយនេះ នឹងបង្ហាញពី កីឡាករមា្នក់ដែរ គ្មានដៃទាំងសងខាង ហើយ គាត់អាចលេង កីឡាវាយពីងប៉ុង បាន យ៉ាងប៉ិនប្រសព្វ ។

ក្នុងវីដេអូ នេះ អ្នកនឹងបានឃើញ កីឡាករដែលឥតដៃទាំងសងខាងម្នាក់ កំពុងលេង ពីងប៉ុងក្នុងទីក្រុង តូក្យូ ជាមួយកីឡាករជាប់លេខ២ លើពិភពលោក ដែលត្រូវបានអញ្ជើញជាភ្ញៀវ ក្នុងការប្រគួត វាយពីងប៉ុងពានរង្វាន់ពិភពលោ កឆ្នាំ២០១៤ន នេះ។ ហើយ គាត់លេង ដោយប្រើ មាត់ កាន់ក្តារវាយ ជំនួស ដៃ យ៉ាងប៉ិនប្រសព្វ ដូចកីឡាករ មានដៃទាំងគូ ផងដែរ ។

គួរបញ្ជាក់ថា កីឡាករនេះ គាត់មាន ឈ្មោះ Ibrahim Hamoto ជាជនជាតិ អេស៊ីប បានបាត់បង់ដៃទាំងគូ កាលពីនៅក្មេងក្នុងគ្រោះ ថ្នាក់ ចរាចរណ៍មួយ ប៉ុន្តែគាត់មិនបានបោះបង់ចោលនូវ ការវាយពីងប៉ុងឡើយ  ហើយគាត់ក៏ រៀនយកមាត់មកកាន់ ក្តារវាយពីងប៉ុង ដោយខ្លួនឯង ហើយគាត់ពិតជា ជោគជ័យ ដែលអាច វាយជាមួយ កីឡាករ លំដាប់ថា្នក់ពិភពលោកបាន ថែមទៀត ។ គាត់នឹងត្រូវបាន ចូលរួមក្នុង ការប្រកួត កីឡាអូឡាំពិកជនពិការ លើកក្រោយ នេះ ៕

តើប្រិយមិត្តយល់ឃើញ យ៉ាងណា ?

វីដេអូ៖ គ្មានអ្វី ធ្វើមិនបាន អត់ដៃ ក៏លេងពីងប៉ុងបានដែរ !

ប្រភព ៖ យូធូប

ដោយ ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]