ដោយសារតែក្មេង និង ចង់កាលីប ក្មេងប្រុសអាយុ ១៧ ឆ្នាំម្នាក់បាន សម្រេចចិត្តចូលរួមជាមួយ ប័ក្សពួកសង្គមងងឹត ហើយបានចូលទៅជួយគេប្លន់សណ្ឋាគារមួយកន្លែង​ ដើម្បីយកលុយទៅទិញ​ iPhone និងដើរលេងជាមួយមិត្តស្រី។

តាមប្រភពព័ត៌មានបានអោយដឹងថា ប៉ូលិសបានឃាត់ខ្លួនក្មេងប្រុសម្នាក់បន្ទាប់ ពីទទួលព័ត៌មានថារូបគេ បានចូលរួមជាមួយក្រុមចោរប្លន់ ហើយបានធ្វើសកម្មភាពប្លន់នៅ សណ្ឋាគារមួយកន្លែង ដែលមានទីតាំងស្ថិតនៅ Quanzhou ប្រទេសចិន។ គួរបញ្ជាក់ផងដែរថា ប្រាក់ចំណែកដែលក្មេងប្រុសនោះបាន ពីក្រុមចោរមានចំនួន ៣៣០​ ០០០ យាន់ដែលមានតំលៃប្រហែលនឹង ៥១​ ​៨០០ ដុល្លាអាមេរិច ហើយរូបគេបានយកលុយនេះទៅទិញ iPhone និង នាំមិត្តស្រីគេចូលក្លឹបអស់មួយយប់ដោយ ចំនាយលុយអស់ដល់ទៅ ១០០ ០០០ យាន់ ដែលមានតំលៃប្រហែល ១៥ ៧០០ ដុល្លាអាមេរិចឯណោះ។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]