កាលពីពេលថ្មីៗនេះ តារាចម្រៀងកូរ៉េខាងត្បូង និងជាម្ចាស់បទចម្រៀង “Gangnam Style” និង “Gentle Man” ដែលមានឈ្មោះល្បីល្បាញ ពាសពេញពិភពលោក គឺលោក PSY បានបង្ហាញវត្តមាន សារជាថ្មីម្តងទៀត ជាមួយនឹងតារាចម្រៀង ជនជាតិអាមេរិកឡាទីន គឺលោក Jencarlos Canela នៅក្នុងបទចម្រៀង ដែលមានចំណងជើងថា “Give It Up Tonight”។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា បទចម្រៀង “Give It Up Tonight” នេះ គឺជាបទចម្រៀង ដែលស្ថិតនៅក្នុងអាល់ប៊ុម “Jen” របស់លោក Canela ដែលទើបតែចេញ កាលពីថ្ងៃអង្គារ៍ ទី០៦ ខែឧសភា ឆ្នាំ២០១៤ កន្លងទៅនេះ។ ជាមួយគ្នានេះដែរ បទចម្រៀង “Give It Up Tonight” ដែលច្រៀងជាភាសាអង់គ្លេសនេះ ត្រូវបានតារាចម្រៀងកូរ៉េខាងត្បូង លោក PSY ជាអ្នក Rap (Rap ជាភាសាកូរ៉េ លាយភាសាអង់គ្លេស) ស្តាប់ទៅពិតជាពិរោះ និងចង់រាំមែនទែន។

បើតាមសម្តីរបស់លោក Canela បានឲ្យដឹងថា «នៅក្នុងអាល់ប៊ុម “Jen” នេះ គឺមានលាយភាសាកូរ៉េ ព្រោះខ្ញុំបានច្រៀង ជាមួយនឹងលោក Psy ម្ចាស់បទចម្រៀង “Gangnam Style”។ លោក Psy បាន Rap ជាភាសាកូរ៉េយ៉ាងច្បាស់ នៅពាក់កណ្តាលនៃបទចម្រៀង ដែលមានន័យជាភាសាអង់គ្លេសថា “Baby, baby, baby. I fell for you at first sight, sexy lady... I wipe away my tears and I steal your heart. We are already dancing and breathing together.”»។

ទន្ទឹមនឹងនេះដែរ តារាចម្រៀងដ៏ល្បីល្បាញ លោក Psy ក៏កំពុងតែធ្វើការយ៉ាងដុតដៃដុតជើង ក្នុងការបញ្ចេញអាល់ប៊ុមចម្រៀង Solo ថ្មីរបស់គាត់ផងដែរ នេះបើតាមការឲ្យដឹង ពីអ្នកគ្រប់គ្រង នៅក្នុងផលិតកម្ម YG Entertainment (ផលិតកម្មក្នុងប្រទេសកូរ៉េខាងត្បូង)។

យ៉ាងណាមិញ តារាចម្រៀង K-pop លោក Psy រូបនេះ ក៏បានត្រៀមខ្លួន ដើម្បីបង្ហាញខ្លួន ជាមួយនឹងតារាចម្រៀង Lady Gaga និងតារាចម្រៀងមកពីផលិតកម្ម YG Entertainment ដូចជា Big Bang និង 2NE1 ផងដែរ នៅក្នុងកម្មវិធី “AIA Real Life” ដែលនឹងធ្វើឡើងនៅថ្ងៃទី១៥-១៦ ខែសីហា ខាងមុខនេះ៕

តោះ! កុំឲ្យខាតពេល ស្តាប់បទចម្រៀងថ្មី "Give It Up Tonight" របស់លោក Canela និង PSY ទាំងអស់គ្នា៖

លោក PSY

លោក Jencarlos Canela

យល់យ៉ាងណាដែរប្រិយមិត្ត ពិរោះ ឬមិនពិរោះ?

ប្រភព ៖ បរទេស

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]