ភ្នំពេញៈ តារាកំប្លែង កំពុងតែមានភាពល្បីល្បាញ ក្នុងក្រុមកំប្លែង នាយ ក្រូច ថ្មីៗនេះមានលេចឮព័ត៌មានថា បន្ទាប់ពីការងារចាប់ផ្តើម មានសន្ទុះកេរ្តិ៍ឈ្មោះល្បីល្បាញរួចមក សូម្បីតែរូបសម្រស់ ក៏កាន់តែមានមន្តស្នេហ៍ អន្ទង់ចិត្តស្រីៗដែរ ខណៈពេលនេះត្រូវបានគេដឹងថា ក្នុងមួយថ្ងៃៗ គេសង្កេតឃើញ មានមនុស្សស្រីមិនតិចជាង៣នាក់ទេ តែងតែបង្ហាញវត្តមាន ទៅតាមរក នាយក្រូច នៅកន្លែងធ្វើការស្ទើររាល់ថ្ងៃ ។

បើតាមប្រភព ពីអ្នកសិ្នទ្ធស្នាល ជាមួយ នាយ ក្រូច បានលួចបង្ហើបប្រាប់ LookingTODAY ឲ្យដឹងថា ក្នុងរយៈពេលចុងក្រោយនេះ គេសង្កេតឃើញថា ក្រៅពីសន្ទុះកេរ្តិ៍ឈ្មោះ របស់ នាយ ក្រូច ហាក់មានភាពលេចធ្លោហើយនោះ ក្រៅពីការងារ សូម្បីតែរឿងស្នេហាក៏ជោគជ័យច្រើនមិនអន់ដែរ ព្រោះថាក្នុងមួយថ្ងៃៗ មានមនុស្សស្រីរូបស្រស់ តែងតែបង្ហាញខ្លួនមករក នាយ ក្រូច មិនដាច់ ។ គេថែមទាំងដឹងទៀតថា ឲ្យតែមនុស្សស្រីទាំងអស់នោះ បានជួបជាមួយ នាយ ក្រូច ហើយ គឺលោកតែងតែឲ្យលុយមួយចំនួនទៅស្រីៗទាំងនោះ ។

ប្រភពខាងលើ បានប្រាប់ឲ្យដឹងទៀតថា បើទោះជាគេឃើញបែបនេះក្តី តែគ្មានអ្នកណាម្នាក់ដឹងទេថា មនុស្សស្រីទាំងនោះ ជាប់ជាសាច់ញាត ឬក៏ជាគូស្នេហ៍របស់លោកទេ ព្រោះថា លោកមិនដែលរំឭកពីរឿងនេះទាល់តែសោះ។ រហូតដល់មានពេលខ្លះ អ្នកធ្វើការនៅស្ថានីយទូរទស្សន៍ ស៊ីធីអ៊ីន បានព្រលយមាត់ចំអន់លេងថា “ អីយ៉ា ! នាយ ក្រូច ឥឡូវក្រៅពីការសម្តែង ក៏មានបើកមូលនិធិផ្តល់ជំនួយ ទៅដល់ស្រីស្អាតទៀត ពិតជាឡូយមែន… ” ។

ទាក់ទងនឹងការលើកឡើង ខាងលើនេះ LookingTODAY មិនទាន់អាចទាក់ទង តារាកំប្លែង នាយ ក្រូច ដើម្បីសាកសួរពីរឿងនេះបានទេ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៤ នេះ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]