កត្តាអាយុ និងបញ្ហាសុខភាព ពិតជាប៉ះពាល់យ៉ាងខ្លាំងទៅលើ ជីវិតផ្លូវភេទរបស់មនុស្សម្នាក់ៗ។

ហេតុដូចនេះហើយ ដោយសារតែមានប្រិយមិត្តខ្លះ មានបញ្ហាពាក់ព័ន្ធនឹងផ្លូវភេទ ហើយក៏សំណូមពរ ដោយចង់ដឹងពីអាហារ ដែលអាចបង្កើនចំណង់ផ្លូវភេទ អោយប្រសើរឡើងនោះ ថ្ងៃនេះខ្មែរឡូតនឹង បង្ហាញអាហារទាំងនេះខាងក្រោម ដែលមានប្រសិទ្ធភាពយ៉ាងខ្លាំង ដូចតទៅ៖

-ប្រេងអូលីវ-

វាគឺជាប្រភពខ្លាញ់ល្អ ចំពោះសុខភាព ដែលមានអត្ថប្រយោជន៍ច្រើន ចំពោះលំហូរឈាម សុខភាពបេះដូង និងការផលិតអរម៉ូនជាដើម។


-ទំពាំងបារាំង-

វាមានផ្ទុកសារជាតិ ហ្វូលីអាស៊ីត ដែលចាំបាច់ក្នុងការផលិត អ៊ីសស្តាមីន សម្រាប់ជម្រុញអារម្មណ៍ មនុស្ស អោយល្អជាងមុន។


-ទឹកឃ្មុំ-

វាគឺជាសារជាតិធម្មជាតិ ផ្ទុកជាតិស្ករ ជួយជម្រុញថាមពលក្នុងរាងកាយ។ វាក៏មានផ្ទុក boron សម្រាប់ដំណើរប្រក្រតីនៃការផលិតអរម៉ូន តេស្តូស្តេរ៉ូន និងថាមពល។


-ឳឡឺក-

វាគឺជាផ្លែឈើ ដែលមានឥទ្ធិពលចំពោះបុរស ដោយសារតែសារជាតិចិញ្ចឹម citrulline ដែលជួយសម្រួលសរសៃឈាម និងផ្តល់ប្រយោជន៍ដល់ ប្រព័ន្ធការពាររាងកាយ និងប្រព័ន្ធបេះដូង។


-ផ្លែល្វា-

វាផ្ទុក antioxidants និង polyphenol ដែលជួយបន្លាយ ប្រតិបត្តិការផ្លូវភេទរបស់អ្នក អោយបានយូរជាងមុន។


-ល្ពៅ-

វាជួយជម្រុញចរន្តលំហូរនៃឈាម បាន ៤០% និងជួយដាស់អារម្មណ៍ផ្លូវភេទមនុស្សស្រី ដោយសារតែសារជាតិ ស៊ីណាមុន និងវ៉ានីឡា។


-ចេក-

វាមានផ្ទុកអង់ស៊ីម ប្រូមេឡែន ដែលជួយធ្វើអោយ ការរួមភេទ ប្រព្រឹត្តទៅបានយូរ។


-ម្ទេសប្លោក-

វាត្រូវបានប្រើប្រាស់ ដើម្បីបង្កើនចំណង់ផ្លូវភេទ តាំងពីយូរយារណាស់មកហើយ ដោយពេលដែលពិសារ ធ្វើអោយក្រហល់ក្រហាយ បែកញើស ដែលមើលទៅទំនងជា មានចំណង់ផ្លូវភេទយ៉ាងខ្លាំង។ វាក៏មានផ្ទុក capsaicin ដែលជួយអោយអ្នកស្រាវស្រើបស្រាលផងដែរ។


-អយស្ទើរ-

អយស្ទើរគឺសម្បូរជាតិ ស័ង្កសី និងអាមីណូអាស៊ីត ដែលជួយជម្រុញក្នុងដំណើរការ ផលិតអរម៉ូនភេទ។ វាក៏ផ្ទុកនូវ D-aspartic អាស៊ីត និង N-methyl-D-aspartate ដែលបង្កើនកម្រិតអរម៉ូន តេស្តូស្តេរ៉ូនផងដែរ។


-សូកូឡា-

វាមានផ្ទុក tryptophan កាហ្វេអ៊ីន និង phenylethylamine ដែលសុទ្ធសឹងតែជាសារធាតុ ជម្រុញផ្លូវភេទ។ ក្នុងនោះដែរ សារធាតុ ខ្មៅនិងផ្អែម ក៏មានផ្ទុក theobromine ដែលជួយបង្កើនចង្វាក់បេះដូង និងពង្រីកសរសៃឈាម ក្នុងកំឡុងពេលរួមភេទទៀតផង។


-ពងត្រី-

ពងត្រីសម្បូរសារធាតុប៉ូវ ដូចជា ផូស្វ័រ ដែលជួយជម្រុញកោសិកាសរសៃប្រសាទ អាស៊ីតខ្លាញ់អូមេហ្កាបី ដែលជួយព្យាបាលវិបត្តិផ្លូវចិត្ត និងភាពខូចសណ្ដាប់ធ្នាប់នៃស្មារតី និងស័ង្កសី ជួយជម្រុញចរន្តឈាម។


តើប្រិយមិត្តធ្លាប់សាកអាហារទាំងនេះ ដែលរឺទេ? តើវាមានប្រសិទ្ធភាពយ៉ាងណា?

ប្រភព៖ ដឺរីជឆេស

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]