ប្រិយមិត្តដែលនិយមតាមដាន កម្មវិធីរាត្រីកំសាន្ត ជារៀងរាល់ថ្ងៃសៅរ៍ នៅលើកញ្ចក់ទូរទស្សន៍ ស៊ីធីអិន ប្រាកដជាស្គាល់ច្បាស់នូវ ពិធីករស្រស់សង្ហារ ពូកែវោហារ លោកសាយ រតនៈ ដែលលោកបានគ្រង តំណែងនេះ អស់រយៈពេលយ៉ាងយូរមកហើយ។

កាលពីថ្មីៗនេះ នៅលើបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក បានលេចចេញនូវវីដេអូមួយខ្សែ នៅក្នុងកម្មវិធីផ្តល់រង្វាន់រថយន្ត របស់ស្រាបៀរ Ganzberg ដោយលោក សាយ រតនៈ ភ័យឡើងបះសក់ នៅពេលដែលរូបលោក បញ្ឆេះឡានទាំងជាប់លេខ បណ្តាលអោយរថយន្តកម្រើកទៅមុខ ភ័យអស់ ទស្សនិកជន។

ទាំងរូបលោក ពិតជាមានអារម្មណ៍ភិតភ័យ ដោយមិនដឹងថាជាកំហុស របស់អ្នកដាក់រថយន្តតាំង រឺយ៉ាងណា? ប៉ុន្តែបើមានការធ្លោះធ្លោយ រូបលោកផ្ទាល់មិនដឹងជា ធ្វើការប៉ុន្មានឆ្នាំទេ ទើបអាចសង រថយន្តមួយគ្រឿងនេះបាន។

ទោះជាយ៉ាងណាក៏ដោយ ខ្មែរឡូតសូមចូលរួមត្រេកអរ សម្រាប់អ្នកដែលមានសំណាង ដែលបានឈ្នះ រថយន្ត ដ៏ថ្មីស្រឡាងមួយគ្រឿងនេះ។


ដូចនេះបើចង់ដឹងច្បាស់ ទស្សនាវីដេអូខាងក្រោម៖

 

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ ហ្វេសប៊ុក

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]