ភ្នំពេញៈ បន្ទាប់ពី កញ្ញា សេង សូណា បានទទួល រងការរិះគន់ ពីមហាជនទូទៅ ក៏ដូចជាប្រធាន សមាគមសិល្បករ ខ្មែរ លោក សុះ ម៉ាច យ៉ាងចាស់ដៃ ទៅលើការ ស្លៀកពាក់សិចស៊ី បញ្ចេញសាច់ដើមទ្រូង ជ្រុលហួសហេតុ ស្ទើរតែភ្លេចប្រពៃណីខ្មែរ កាលពីពេលកន្លងមកនោះ បានធ្វើឲ្យស្រីស្រស់ សម្ដីផ្អែម សេង សូណា ប្រញាប់ប្រញាល់ ចេញមុខបកស្រាយ និងប្រកាសកែខ្លួន ពីការស្លៀកពាក់សិចស៊ី មកតុបតែងខ្លួន បែបនារីខ្មែរ ជាសាធារណៈ វិញ។

នៅក្នុងជំនួបជាមួយ គេហទំព័រ LookingTODAY តាមទូរស័ព្ទ នៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០១៤ នេះតារាស្រីសម្បូរ សាច់ដើមទ្រូងធំមូលក្បំ ធ្វើឲ្យប្រុសជ្រួលជ្រើម ពេលឃើញដើមទ្រូង កញ្ញា សេង សូណា បានប្រាប់ឲ្យដឹងថា នាងទទួលស្គាល់ថា មួយរយៈមុន នាងពិតជាបង្អួត ការសិចស៊ីស្លៀកពាក់ លេចលើចំហរក្រោមមែន។ នោះគ្រាន់តែជាការបង្ហាញ ភាពទាក់ទាញ ក្រសែភ្នែក ពីទស្សនិកជន និងទាមទារ ការចាប់អារម្មណ៍ប៉ុណ្ណោះ ។ មួយវិញទៀតការសិចស៊ីនោះ គ្រាន់តែជាចំណូលចិត្ត របស់នាង មានតាំងពី តូច ហើយក៏មិនហួសហេតុពេក ដល់ថ្នាក់ភ្លេចប្រពៃណី ខ្មែរទាំងស្រុងដែរ ។

តារាសម្តែង និយមតុបតែងខ្លួន ជានារីសម័យថ្មី បញ្ចេញសាច់គ្មានប្រណីដៃ សេង សូណា បានប្រាប់ ឲ្យដឹងថា " សម្រាប់ខ្ញុំទទួលស្គាល់ ហើយខ្ញុំក៏ដឹងថា ការស្លៀកពាក់របស់ខ្ញុំ មានការសិចស៊ីមែន ។ តែមិនដល់ថ្នាក់អាក្រាត កាយទាំងស្រុងទេ ហើយខ្ញុំក៏ដឹងខ្លួនថាខ្ញុំជាអ្នកសិល្បៈ ជានារីខ្មែរ មានប្រពៃណី វប្បធម៌ស្រស់ផូរផង់ ខ្ញុំមិនអាចធ្វើអ្វី ឲ្យលើសលោះ ជាងនេះទេ ។ តែប្រសិនបើការស្លៀកពាក់នោះ ធ្វើឲ្យទស្សនិកជន ឬក្រសួងវប្បធម៌ ប្រធានសមាគមសិល្បករខ្មែរ ក៏ដូចជាមហាជនមិន ពេញចិត្តនោះ ខ្ញុំសូមសុំទោស ហើយខ្ញុំនឹងកែប្រែ ផ្លាស់ប្តូរមកស្លៀកពាក់ ស្រគត់ស្រគំ បែបនារីខ្មែរវិញ សង្ឃឹមថា បងប្អូននៅតែគាំទ្រខ្ញុំដដែល" ។

កញ្ញា សេង សូណា ក៏បានបញ្ជាក់ជាថ្មីម្ដងទៀត ដោយក្ដីសង្ឃឹមថា ក្រោយពីនាង ប្រកាសបែបនេះ នឹងលែងមានការរិះគន់ មកលើនាងទៀតហើយ ព្រោះថានាងបានតាំងចិត្ត ហើយថានាងនឹងកែ គ្រប់យ៉ាង (សិចស៊ី) មិនឲ្យទាស់ចិត្តទស្សនិកជន ឬបងប្អូន ប្រជាពលរដ្ឋ តទៅទៀតឡើយ ។ សម្រាប់អ្នកគាំទ្រក្នុង Facebook នៅពេលឃើញការ បកស្រាយនេះហើយ នាងសង្ឃឹមថាទស្សនិកជន នឹងយល់ពី អារម្មណ៍ពិត របស់នាង ជាមិនខាន៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]