ប្រសិនបើ អ្នកពិសារ ស្រាបៀរច្រើន ហើយបែរជាដុះក្បាលពោះ ឡើងកំពីងកំពោង នោះ ការពិត គឺវា ជាការធម្មតាហើយ សម្រាប់ អ្នកពិសារ ស្រាបៀរក្នុងកំរិត ច្រើនជុំវិញ ពិភពលោក ភាគច្រើន តែងតែ ដុះក្បាលពោះ ជាពិសេស នៅពេល អ្នកពិសារ ឈានដល់វ័យចំណាស់ និងជាពិសេសកើតលើ បុរស ។

មូលហេតុដុះក្បាលពោះ នោះគឺមិនមែន ដោយសារតែស្រាបៀរម្យ៉ាងទេ គឺដោយសារតែ ពេលអ្នកពិសារ សា្របៀរច្រើនពេក នោះ កំរិត កាឡូរី នឹងកើនឡើងលឿន ដែលធ្វើឲ្យអ្នកធាត់ និង ដុះក្បាលពោះ ។

អ្នកដឹងទេថា ស្រាបៀរជាទូទៅ មាន ១៥០ កាឡូរី ហើយប្រសិនបើអ្នកពិសារ មិនតិច ជាង ១កំប៉ុងឬដប ទេ ដូច្នេះអ្នកអាច គុណចំនួន កាឡូរី និងស្រាបៀរដែលអ្នកពិសារនោះ។ និងមួយវិញទៀត ឲ្យតែពិសារស្រាបៀរត្រូវការ ម្ហូប ក្លែម ដែលភាគច្រើន ជាអាហារសំរ៉ន់ អាហារឆា ជាដើម ដែលសំបូរ ដោយ ជាតិស្ករ ខ្លាញ់ និងមានចំនួន កាឡូរីច្រើន និងធ្វើឲ្យអ្នក  ធាត់និងដុះក្បាលពោះឆាប់រហ័សទៀត ។

ផ្សេងពីនេះទៀត បើតាមការបកស្រាយរបស់ វេជ្ជបណ្ឌិតជំនាញ គឺជាតិ អាល់កុល ក្នុងស្រាបៀរ អាចធ្វើឲ្យធាត់ ព្រោះ ពេលអ្នកផឹកស្រាបៀរ ថ្លើមរបស់ អ្នក នឹង បំលែងជាតិអាល់កុល ឲ្យក្លាយជាជាតិ ខ្លាញ់ និងធ្វើ ឆាប់ធាត់រួចដុះក្បាលពោះ ។

ជាទូទៅ ពេលដែលចំនួន កាឡូរី មានច្រើនក្នុងរាងកាយ អ្នកនោះ វានឹងដុតបំលែងឲ្យទៅជាជាតិ ខ្លាញ់ ហើយនឹងធ្វើឲ្យធាត់ ។ ចំពោះ កំរិតជាតិខ្លាញ់ និងការធាត់គឺអាស្រ័យលើអាយុ ភេទ និង អរម៉ូន។

បុរសនិងនារី គឺចាប់ផ្តើមដោយទំរង់កំរិត ជាតិខ្លាញ់ដូចគ្នា តែដោយវ័យផ្លាស់ប្តូរ អាចធ្វើឲ្យ នារីមានជាតិខ្លាញ់ក្រោមសែ្បក ច្រើនជាងបុរស។ ចំនួនកាឡូរី និងខ្លាញ់នោះ កើតនៅ ត្រង់ ដៃ កំភៅ្ល និង ត្រង់ពោះ ផងដែរ រីឯ បុរសមានជាតិខ្លាញ់ ក្រោមស្បែក តិចជាងនារី ធ្វើឲ្យ កាឡូរី និងខ្លាញ់ ផ្ទុក ភាគច្រើននៅត្រង់ពោះ វិញ ។

មួយវិញទៀត ដុះក្បាលពោះ ភាគច្រើនរីកកាន់តែធំ នៅពេលអ្នកមានអាយុកាន់តែចាស់ ពីព្រោះកំរិត កាឡូរី នឹងផ្ទុកកាន់តែច្រើន នៅលើក្បាលពោះអ្នក ហើយប្រសិនបើអ្នក មិនមានពេល ធ្វើលំហាត់ប្រាណ និង តែងតែ ផឹកស្រាបៀរជាប្រចាំ ទៀតនោះ វានឹងធ្វើឲ្យអ្នក ដុះក្បាលពោះ កាន់តែលឿន ឡើង ។

គួរបញ្ជាក់ថា ការធាត់ដុះក្បាលពោះ អាចប្រឈមនឹង ជំងឺជាច្រើនប្រភេទ ដូចជា ឡើងសំពាធឈាម ជំងឺទឹកនោមផ្អែមកំរិត ២ និង ពិបាកក្នុងការសកម្មភាព ប្រចាំថៃ្ង ជាដើម។

តើប្រិយយល់ឃើញ យល់ដូចមេ្តចដែរ ?



 

ប្រភព៖ បរទេស

កែសម្រួល ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]