លោកអ្នក ប្រហែលជា បានដឹងគ្រប់គ្នាហើយថា ទទួល ស្រាក្រហមធ្វើអោយ ធ្មេញរបស់អ្នក ស្រអាប់ និង ទទួលទានស្ករគ្រាប់ធ្វើ អោយដង្កូវស៊ីធ្មេញ។ លោកអ្នកប្រហែល ជាមានការព្រួយបារម្ភ និង ទៅពេទ្យធ្មេញជា ញឹកញាប់។ តើលោកអ្នកដឹងទេថា ផ្លែឈើមួយចំនួន ដែលអ្នក ទទូលទាននឹងមាន ផលល្អសំរាប់សុខភាពធ្មេញ ដែរឬទេ?

យោងទៅតាម ទន្ឌបណ្ទិត Peter Alldritt ដែលជា អគ្គនាយកប្រចាំ នៅ គណៈកម្មាធិការសុខភាពមាត់ ធ្មេញសមាគមអូស្ត្រាលី អោយដឹងថា ផ្លែឈើមួយចំនួន អាចរក្សាធ្មេញ របស់អ្នកអោយរឹងមុំា និង ភ្លឺសស្អាត។ខាងក្រោមនេះ គឺជាផ្លែឈើទាំង ៨ យ៉ាង ដែលអាចជួយថែរក្សា សុខភាពមាត់ធ្មេញ របស់អ្នកអោយ មានសុខភាពល្អ៖

១.ផ្លែប៉ោម ៖ ផ្លែប៉ោមគឺ វាអាចមានតូនាទី ជាថ្នាំដុសធ្មេញធម្មជាតិ ដែលវាអាច ជួយសំអាតបាក់តេរី នៅក្នុងមាត់របស់អ្នកនិង អាចកំចាត់ស្នាមលឿង នៅលើធ្មញ ខណៈពេលដែលអ្នក ហ៊ាមាត់ខាំផ្លែប៉ោម។ ផ្លែប៉ោមក៏មាន ជាតិទឹកខ្ពស់ ដែលអាចកាត់បន្ថយ  កម្រិតជាតិស្ករ និង ធ្វើអោយមានលំហូរទឹកមាត់ អាចជួយការពារជំងឺ ពុកធ្មេញបានទៀតផង។


២.ស្តរបឺរី ៖ តើអ្នកដឹងទេថា ផ្លែស្តបឺរី គឺជាជាភ្នាក់ងារ ដុសសំអាតធ្មេញធម្មជាតិ ដែរឫទេ? នៅក្នុងផ្លែស្តុបឺរី មានជាតិអាស៊ីដ malice ដែលអាចជួយ សម្អាតកំនរលឿងៗ នៅលើផ្ទៃធ្មេញ របស់លោកអ្នក យ៉ាងមានប្រសិទ្ធភាព។ ម្យ៉ាងវិញទៀត វីតាមីន Cដែលមាននៅក្នុង ផ្លែស្តបឺរី ក៏ជាភ្នាក់ងារសំខាន់ ជួយអោយធ្មេញ លោកអ្នកសបានដែរ។ អ្នកអាចយក ស្តបឺរី ដែលកិនរួច យកមកលាយ ជាមួយនឹង សូដាដែលគេយក មកដុតនំ (baking soda) មួយចុងម្រាមដៃ បន្ទាប់មក អ្នកអាចដុសធ្មេញ ដើម្បីកំចាត់ជាតិ ស្ករនៅក្នុងមាត់ហើយលាងជំរះ ជាមួយនឹងទឹក ធម្មតា ជាការស្រេច ។



៣. ផ្លែក្រូច៖ វីតាមីន C ដែលមាននៅក្នុងផ្លែ ក្រូចគឺអាចជួយ អោយអញ្ចាញធ្មេញ របស់អ្នកមានសុខភាពល្អ ដោយវា ជួយពង្រឹង សសៃឈាម និង ជាលិកាតភ្ជាប់ អោយរឹងមុំា។ ម្យ៉ាងវិញទៀត វីតាមីន C ក៏អាចជួយ កាត់បន្ថយការរលាក អញ្ចាញធ្មេញ បានទៀតផងដែរ ពីព្រោះតែវា ការពារ ការលូតលាស់ នៃមេរោគអញ្ចាញធ្មេញ ដែលអាចធ្វើអោយ លោកអ្នកកើតជំងឺ រលាកអញ្ចាញធ្មេញ តែម្តង។



៤. ទឹកដោះគោ ៖ ទឹកដោះគោ ជាអាហារ ល្អបំផុតសំរាប់ សុខភាពមាត់ធ្មេញ ពីព្រោះតែវា មានសារធាតុ ប្រឆាំងនឹង ជំងឺពុកធ្មេញ ដូចជា កាស្យូម , ផូស្វ័រ និង កាសេអ៊ីន។

 

៥. គ្រាប់ធញ្ញជាតិ ៖ គ្រាប់ធញ្ញជាតិ ភាគច្រើនបាន ផ្តល់សារធាតុចិញ្ចឹម ដែលមានប្រយោជន៍ សំរាប់ធ្មេញ របស់អ្នក។ ហើយគ្រាប់ធញ្ញជាតិ ដែលគេកត់សម្គាល់ ឃើញថា មានប្រយោជន៍ ប្រភេទពួកសណ្តែក ដែលវាសំបូរទៅដោយ សារធាតុ កាស្យូម ម៉ាញេស្យូម និង វីតាមីនជាច្រើន ផ្សេងទៀត ដែលអាចមាន ប្រយោជន៍ ដល់សុខភាព មាត់ធ្មេញ។ ម៉្យាងវិញទៀត គ្រាប់ធញ្ញជាតិ សំបូរទៅដោយ ជាតិសរសៃ ដែលអាច ជួយលាង សំម្អាតធ្មេញបានផងដែរ។ ពីព្រោះតែពួកវា បានធ្វើអោយ មានលំហូរទឹកមាត់ មាត់កាន់តែច្រើន ដើម្បីលាងសម្អាត មេរោគនៅក្នុងធ្មេញ។



៦. Cheese ៖ ប្រូតេអ៊ីនដែល មាននៅក្នុង Cheese ត្រូវបានគេដឹងថា អាចការពារជើងធ្មេញ និង បង្កើនកំរិត pHនៅក្នុងមាត់ របស់អ្នក ហើយវាក៏អាច ប្រឆាំងនឹងមេរោគ បានផងដដែរ។ ម្យ៉ាងវិញទៀត វាក៏អាចបង្កើន លំហូរទឺកមាត់ ដែលអាចការពារ ពីជាតិអាស៊ីដ និង ជំងឹពុកធ្មេញ បានទៀតផង។



 ៧. ស្ករកៅស៊ូ ៖ ស្ករកៅស៊ូ ដែលមិនមានជាតិស្គរ អាចជួយសម្អាត ធ្មេញរបស់អ្នក បន្ទាប់ពីអ្នក បានទំពារវា ហើយស្ករកៅស៊ូ ដែលគ្មានជាតិស្ករ ទាំងអស់នោះ អាចជួយការពារ នូវការលូតលាស់ របស់ពពួកបាក់តេរី Xylitol ដែលវាអាចធ្វើអោយ បាក់តេរីទាំង អស់នោះ តោងជាប់ ទៅនឹងធ្មេញ។ អ្នកអាចទំពារស្គរកៅស៊ី រយៈពេល ១៥ នាទី ឫ ក៏ បន្ទាប់ពី ទទូលទានអាហារ ហើយ ដើម្បីបង្កើនលំហូរទឹកមាត់ និង បន្សាបអាស៊ីដ ដែលអាចមានផល ប៉ះពាលដល់ធ្មេញ របស់អ្នក។



៨. ដំណាប់ទំពាំងបាយជូរ៖ ដំណាប់ទំពាំងបាយជូរ មិនត្រឹមតែសំបូរដោយជាតិស្ករ ពីធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំំង សំបូរទៅដោយ សារធាតុប្រឆាំងអុកស៊ីតកម្ម oleanolic acid ដ៏ខ្លាំងក្លាទៀតផង។ ហើយសារធាតុ ប្រឆាំងអុកស៊ីតកម្ម អាចបញ្ឈប់នូវការ លូតលាស់ របស់បាក់តេរី ពីរប្រភេទ ដែលត្រូវបានគេរកឃើញ ថាជាមួលហេតុបង្កអោយ កើតជំងឺ រលាកអញ្ចាញធ្មេញ។



ទាំងនេះ គឺជាអាហារ ៨ ប្រភេទ ដែលអាចជួយការពារ មាត់ធ្មេញរបស់អ្នក អោយមានសុខភាពល្អ។ តើប្រិយមិត្ត បានទទូលទានអាហារទាំំងនេះ ហើយឫនៅ? 

ប្រភព ៖ បរទេស

ដោយ ៖ ណា

ខ្មែរឡូទ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]