យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា នារីវ័យក្មេងម្នាក់ មានឈ្មោះថា Chantelle Brown-Young វ័យ១៩ឆ្នាំ ដែលបានកើតជំងឺ ឃ្លង់ល្ពៅពេញមុខ និងដងខ្លួន តាំងពីតូចមក ឥឡូវនេះនាងបានជាប់ឈ្មោះ នៅក្នុងជម្រើសកំពូលតារាម៉ូដែល “America's Next Top Model” ហើយ។

តាំងពីតូចរហូតដល់ធំ នាង Chantelle ត្រូវបានគេហៅថា “សេះបង្កង់” ឬ “គោ” ដោយសារតែអាការៈស្បែក ដ៏កម្ររបស់នាង ដែលមានឈ្មោះថា “Skin Pigmentation Disorder” (ដែលខ្មែរយើងហៅថា ជំងឺឃ្លង់ល្ពៅ)។ នៅពេលដែលនាង Chantelle មានអាយុ៤ឆ្នាំ នាងបានកើតជំងឺនេះ ដែលវាដូចទៅហ្នឹងអាការៈ របស់តារាចម្រៀង Pop ដល់ល្បី គឺលោក Michael Jackson ធ្លាប់មានដែរ។

ដោយសារតែអាការៈជំងឺដ៏កម្រនេះ នាង Chantelle បានគិតថា នាងមិនអាច សម្រេចបំណងប្រាថ្នារបស់ខ្លួន ដែលចង់ក្លាយជា តារាម៉ូដែលឡើយ ប៉ុន្តែនៅចុងបញ្ចប់ នាងទទួលបានស្នាមញញឹមមួយ បន្ទាប់ពីនាងត្រូវបានគេជ្រើសរើស ក្នុងចំណោមបេក្ខជន និងបេក្ខនារី ចំនួន១៤នាក់ នៅក្នុងកម្មវិធីទូរទស្សន៏ “The Tyra Banks Show” ដើម្បីប្រកួតប្រជែង ក្លាយជាកំពូលតារាម៉ូដែល “America's Next Top Model”។

គួរបញ្ជាក់ផងដែរថា ការប្រកួតជ្រើសរើស កំពូលតារាម៉ូដែល “America's Next Top Model” នេះ គឺជាការប្រកួតរដូវកាលពី២១ហើយ ដែលក្នុងនោះមានបេក្ខជន និងបេក្ខនារី ជាច្រើនបានចូលរួមប្រកួត។

យ៉ាងណាមិញ នាង Chantelle បានជាប់ឈ្មោះ ជាមួយនឹងបេក្ខជន-បេក្ខនារីទាំង១៣នាក់ទៀត ហើយនឹងត្រូវធ្វើការប្រកួត នៅវគ្គក្រោយៗទៀត ដូច្នេះមានតែចាំតាមដានថា តើនាង Chantelle អាចក្លាយជាកំពូលតារាម៉ូដែល “A"merica's Next Top Model” បានដែរឬទេ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?









ប្រភព ៖ បរទេស

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]