ប្រិយមិត្តទាំងអស់គ្នា ប្រហែលជាបានស្គាល់ហើយ នូវតារាកំប្លែង ដ៏ល្បីមួយរូប គឺលោក Rowan Atkinson (Mr.Bean) តាមរយៈរឿងជាច្រើន ដែលគាត់ធ្លាប់បានសម្តែង ហើយធ្វើអោយយើង សើចចុកពោះ។

នេះជាដំណឹងល្អមួយ ដែលបញ្ជាក់ថា តារាវ័យ៥៩ឆ្នាំ រូបនេះ នឹងសម្តែង នៅក្នុងរឿងថ្មី ដើរតួធ្វើជា Jules Maigret ដែលជានាយប៉ូលិស ដ៏ល្បីម្នាក់ នៅក្នុងរឿង “Sherlock Holmes of France” ហើយចំណុចពិសេស របស់តួអង្គនេះ គឺតែងតែ កាន់បំពង់ជក់ ដ៏ស្អាតមួយ នៅពេលដែល គាត់ធ្វើការ។

អ្នកចាត់ចែងម្នាក់ ដែលសុំមិន បញ្ចេញឈ្មោះនិយាយថា “រឿងមួយនេះ គឺធ្លាប់ទទួល ភាពល្បីល្បាញយ៉ាងខ្លាំង ហើយពេលនេះ គម្រោងរបស់ពួកយើង ចង់រំឭកនិង សម្តែងរឿងនេះ សារឡើងវិញ ប៉ុន្តែក៏បានបន្ថែម ចំណុចពិសេសមួយចំនួន ថែមទៀតហើយ ខ្ញុំគិតថា លោក Rowan Atkinson នឹងសម្តែងតួអង្គ មួយនេះបាន យ៉ាងល្អបំផុត”។

គួរបញ្ជាក់ផងដែរថា សាច់រឿងដ៏ល្បី Sherlok Holmes of France នេះត្រូវបាន និពន្ធឡើងដោយ កវីសញ្ជាតិប៊ែលហ្សិក គឺលោក Georges Simenon ហើយរឿងនេះ ជាប្រភេទរឿង បែបស៊ើបអង្កេតគួរ អោយទាក់ទាញ យ៉ាងខ្លាំងផងដែរ៕

យើងនឹងចាំមើល ថាតើសាច់រឿង ដែលសម្តែងដោយ Mr.Bean មួយនេះល្អមើល កម្រិតណាទៅ?

តារាដែលសម្តែង ជាតួអង្គ Jules Maigert ពីមុនៗ



តួអង្គថ្មី ដែលនឹងត្រៀមសម្តែង គឺ Mr.Bean




ប្រភព៖ បរទេស

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]