រាជធានីភ្នំពេញ ៖ លោកចាន់ ណារ៉ូណាន ជាតារាចម្រៀងម្នាក់ប្រចាំ ក្រុមចម្រៀង De5inite មានសមាជិក៥នាក់ ទើបតែប្រឡូកសិល្បៈ ។ អ្វីដែលសំខាន់លោកចាន់ ណារ៉ូណាន គឺជាក្មេងកំព្រា ម្នាក់ដែលបាត់បង់ឪពុកម្តាយ ហើយបែរជាប្រែក្លាយជីវិតទៅ ជាអ្នកតស៊ូក្នុងការរស់នៅធ្លាប់ជួប ទុក្ខលំបាកជាច្រើនដំណាក់កាល ។ ពិសេសជាងនេះ លោកជាយុវជន នៅវ័យក្មេងម្នាក់ប៉ុណ្ណោះ តែត្រូវរែកពន់ចិញ្ចឹមជីវិតខ្លួនឯង ដោយការព្យាយាមរហូតលោកបាន ក្លាយជាតារាម្នាក់ក្នុងវិថីសិល្បៈ និងក្លាយជាអ្នកនិពន្ធបទចម្រៀង ព្រមទាំងជាអ្នកដឹក នាំការសម្តែងវ័យក្មេងទៀតផង ។

លោកចាន់ ណារ៉ូណាន ដែលធ្លាប់ភ្លក់រសជាតិ កម្សត់ក្នុងឆាកជីវិតរស់នៅ ពីព្រោះត្រឹមអាយុ២៥ឆ្នាំ តែលោកធ្លាប់ជួបការលំបាកជាច្រើន ដំណាក់កាលនៅពេលដែលលោក ខិតខំតស៊ូរស់ ដើម្បីស្វែងរកអនាគតដ៏ត្រចះត្រចង់ និងទុកជាបទពិសោធន៍ សម្រាប់មិត្តយុវវ័យតារា ចម្រៀងរលកថ្មី តែបែរជាជួបរឿង កម្សត់ៗជាច្រើននៅក្នុង ជីវិតទុកជាការរិះគន់សម្រាប់អ្នក ដែលមានរឿងរ៉ាវតស៊ូជីវិត ក៏ដូចជាប្អូនៗដែលនៅមានការបី គបាច់ថែរក្សាពីអាណាព្យាបាល គួរតែយកចិត្តទុកដាក់រៀនសូត្រ ដើម្បីឈោងចាប់អនាគតភ្លឺស្វាង ។

លោករ៉ូណាន បានរៀបរាប់ពីឆាកជីវិតថា តាំងពីលោកកើតមកម្តាយ របស់លោកមិនបាននៅបីបាច់ថែរក្សានោះទេ ពោលគឺលោកអត់ ស្គាល់មុខម្តាយបែបណាទេ លោកបានការថែរក្សា តែចំពោះលោកឪពុកតាំង ពីតូចរហូតពេញវ័យកំលោះ ។ លោកមានស្រុកកំណើត នៅខេត្តបន្ទាយមានជ័យ នៅទីនោះកាលពីក្មេងប៉ារបស់លោក គាត់មានដីស្រែច្រើនគួរសម មានកម្មករជួលធ្វើស្រែ និងមានគោយន្តប៉ុន្មានគ្រឿងដែរ ហើយការចាយវាយនៅក្នុងក្រុមគ្រួសារ លោកមិនដែលខ្វល់ថា អត់មានលុយចាយវាយនោះទេ និងមិនធ្លាប់គិតថា គ្រួសារធ្លាក់ខ្លួនក្រឡើយ ។ លុះក្រោយមកប៉ារបស់លោក ចាញ់បោកគេអស់ប្រាក់ជាច្រើន រហូតស្ទើរតែគ្មានលុយឱ្យកូនទៅរៀន ហើយគ្រានោះហើយដែលលោកចាប់ លំបាករស់នៅខ្វះមុខខ្វះក្រោយ និងពិបាកមែនទែនជាកូនអ្នក ធូរធារយូរមកហើយ បែរជាធ្លាក់ខ្លួនតែមួយប៉ប្រិចភ្នែក ។ លុះពេលដឹងថា លំបាកពេកលោកបានរៀន បញ្ចប់ថ្នាក់បាក់ឌុបនៅឆ្នាំ២០០៦ ក៏សុំប៉ាមកធ្វើការនៅភ្នំពេញ ដើម្បីស្វែងរកលុយកាក់ជួយក្រុមគ្រួសារ ប៉ុន្តែមិនបានរៀនបន្តទេ រវល់តែរកលុយជួយអ្នកផ្ទះ ។



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]