របបអាហារដែលល្អសម្រាប់ បេះដូងរបស់អ្នក ក៏ល្អសម្រាប់ក្រពេញប្រូស្តាតផងដែរ ការទទួលទានផ្លែឈើ បន្លែ និងសាច់ដែលមានផ្ទុក ទៅដោយសារធាតុខ្លាញ់ គឺអាចជួយឲ្យ ក្រពេញប្រូស្តាត របស់អ្នក មានសុខភាពល្អផងដែរ។ ខាងក្រោមនេះ គឺជាអាហារទាំង ៨ប្រភេទ ដែលជួយទៅដល់ក្រពេញប្រូស្តាត និងការពារជំងឺមហារីក៖

១. Brazil Nuts
Brazil Nuts គឺជាប្រភពដ៏សម្បូរបែប នៃសារជាតិ Selenium ដែលវាមានអត្ថប្រយោជន៍សម្រាប់ ក្រពេញប្រូស្តាត។ លើសពីនេះទៅទៀត វាអាចកាត់បន្ថយហានិភ័យ នៃជំងឺមហារីក ក្រពេញប្រូស្តាត ព្រោះតែវាបានផ្ទុកទៅដោយ ជាតិរ៉ែស័ង្កសី ដែលដើរតួនាទី យ៉ាងសំខាន់ ក្នុងការថែរក្សា ក្រពេញប្រូស្តាត ឲ្យមានសុខភាពល្អផងដែរ។

២. Broccoli
វាមានផ្ទុកទៅដោយ បរិមាណខ្ពស់នៃ សារជាតិ Sulforaphane និង Indoles ដែលមានមុខងារប្រឆាំង នឹងជំងឺមហារីក ដោយវាបានរារាំង ការផលិតកោសិកាមហារីក នៃក្រពេញប្រូស្តាត។ តាមការស្រាវជ្រាវបានឲ្យដឹងថា ការញ៉ាំ Broccoli លើសពីមួយដងក្នុង មួយសប្តាហ៍ គឺអាចកាត់បន្ថយលទ្ធភាពនៃ ការអភិវឌ្ឍដំណាក់កាលទីIII និងទីIV របស់ជំងឺមហារីក ក្រពេញប្រូស្តាត បានរហូតដល់ទៅ៤៩ភាគរយ។

៣. តែបៃតង
តែបៃតង ត្រូវបានគេដឹងថា មានសារធាតុម្យ៉ាង ដែលប្រឆាំង នឹងអុកស៊ីតកម្ម មានឈ្មោះថា Catechins ដោយវាអាច កំចាត់មេរោគ និងបាក់តេរី មួយចំនួន ហើយបង្កើនភាពស៊ាំ និងការប្រយុទ្ធប្រឆាំង នឹងជំងឺមហារីក ក្រពេញប្រូស្តាត។ ទទួលទានតែបៃតង ៣ពែងក្នុងមួយថ្ងៃ អាចកាត់បន្ថយ ហានិភ័យជំងឺមហារីក ក្រពេញប្រូស្តាតបាន។

៤. ផ្សិត
ផ្សិតនៅប្រទេសអាស៊ី មានផ្ទុកទៅដោយ Lentinan ប្រភេទនៃ Glucan SS ដែលអាចប្រឆាំង នឹងជំងឺមហារីកបាន ហើយវាក៏មានផ្ទុកទៅដោយ អុកស៊ីតកម្មដ៏ខ្លាំង ដែលគេហៅថា Ergothioneine ដោយវាបានការពារកោសិកា នៅក្នុងរាងកាយទាំងមូល រួមទាំងក្រពេញប្រូស្តាតផងដែរ។

៥. ផ្លែទទឹម
ផ្លែទទឹម សម្បូរសារជាតិ ប្រឆាំងអុកស៊ីតកម្ម ដែលមានឈ្មោះថា Ellagitannin ដែលមានប្រយោជន៍ពិសេស ក្នុងការលើកកម្ពស់សុខភាព របស់ក្រពេញប្រូស្តាត។ តាមការស្រាវជ្រាវ បានឲ្យដឹងថា សារធាតុដែលមាននៅក្នុងផ្លែទទឹម អាចពន្យឺតការផលិត កោសិកាមហារីក ក្រពេញប្រូស្តាត និងជំរុញឲ្យ កោសិកាទាំងនោះបំផ្លាញខ្លួនឯង។

៦. គ្រាប់ល្ពៅ
គ្រាប់ល្ពៅ ផ្តល់នូវអត្ថប្រយោជន៍មួយចំនួន សម្រាប់សុខភាព ជាពិសេសអ្នកដែលមានជំងឺ ក្រពេញប្រូស្តាត ព្រោះវាមានជាតិប្រេង ដែលអាចជួយ ដល់ដំណើរការអ័រម៉ូន នៅក្នុងក្រពេញប្រូស្តាត។ ប្រេងនេះដែរ ក៏មានcarotenoids និងអាស៊ីតខ្លាញ់ អូមេហ្គា ដែលអាចការពារ ប្រឆាំងនឹងការវិត្តន៍ ជំងឺមហារីក ក្រពេញប្រូស្តាត។

៧. ត្រីសាម៉ុង
ត្រីប្រភេទនេះ មានផ្ទុកទៅដោយ អាស៊ីតខ្លាញ់ អូមេហ្គា៣ ដែលជាសារធាតុសំខាន់ សម្រាប់ការគាំទ្រដល់សុខភាព ក្រពេញប្រូស្តាត។ ទទួលទានត្រី សាម៉ុង ឲ្យបានយ៉ាងហោចណាស់ ម្តងក្នុងមួយសប្តាហ៍ អាចកាត់បន្ថយហានិភ័យ ដែលវិវត្តន៍ទៅរក ជំងឺមហារីក ក្រពេញប្រូស្តាត បានយ៉ាងមានប្រសិទ្ធភាព។

៨. ប៉េងប៉ោះ
ប៉េងប៉ោះ គឺជាប្រភពនៃ lycopene ដែលអាចប្រឆាំង អុកស៊ីតកម្ម បានយ៉ាងល្អ។ ចំនែកឯ ការកែច្នៃប៉េងប៉ោះ ឲ្យទៅជាទឹកជ្រលក់ ទឹកស៊ុប ឬក៏ទឹកផ្លែឈើ អាចផ្តល់នូវ សារធាតុប្រឆាំង អុកស៊ីតកម្មខ្ពស់ជាង ទទួលទានផ្លែប៉េងប៉ោះស្រស់។

ប្រភព៖ បរទេស

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]