កាលពីថ្មីៗនេះ ក្រុមមាន់ខ្នាយមាស Tottenham Hotspur របស់ចក្រភពអង់គ្លេស កំពុងតែចែចូវអតីតគ្រូបង្វឹកហង្សក្រហម Liverpool និងតោខៀវ Chelsea លោក Rafael Benitez ដើម្បីមកដឹកនាំ នៅរដូវកាលក្រោយ។

ម្ចាស់ក្លឹប Spurs លោក Daniel Levy ត្រូវគេរំពឹងថានឹងបណ្តេញគ្រូបង្វឹក Spur បច្ចុប្បន្នលោក Tim Sherwood បន្ទាប់ពីការប្រកួតចុងក្រោយ បិទរដូវកាល នាថ្ងៃអាទិត្យនេះ ដោយមុខងារថ្មីរបស់លោក គឺស្វែងរកគ្រូបង្វឹកថ្មី មកដឹកនាំបន្ត។

អ្នកជំនួញជនជាតិអង់គ្លេស អាយុ ៥២ ឆ្នាំ រូបនេះត្រូវការគ្រូបង្វឹក ដែលមានបទពិសោធន៍ខ្ពស់ ក្នុងការប្រកួតធំៗ នៅក្នុងតំបន់អឺរ៉ុប ហើយបេក្ខជនលោក Rafael Benitez ពិតជាស័ក្តសម ខណៈលោកឈ្នះពានរង្វាន់ជាច្រើន នៅក្នុងប្រទេសដូចជា អង់គ្លេស អ៊ីតាលី និងអេស៉្បាញ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នលោក Rafael Benitez កំពុងដឹកនាំក្រុម Napoli របស់អ៊ីតាលី ដោយជួយអោយ Napoli ឈរនៅតំណែងលេខ ៣ ក្នុងតារាង Serie A របស់អ៊ីតាលី បានកៅអីមួយវគ្គជម្រុះ ឡើងទៅប្រកួតក្របខ័ណ្ឌ UEFA Champions league។


                                             លោក Rafael Benitez

                                      ម្ចាស់ក្លឹប Spurs លោក Daniel Levy
 

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ មេត្រូ

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]