កាលពីយប់ម្សិលមិញនេះ នៅក្នុងការប្រកួត Play-Off ក្នុងក្របខ័ណ្ឌ League One ដើម្បីឡើងទៅក្របខ័ណ្ឌ Championship របស់ចក្រភពអង់គ្លេស រវាងក្រុម Preston North End និង Rotherham United គឺមានការស៊ុតបញ្ចូលទី មួយជើងពុះស៊ិច ល្អជាងគេបង្អស់ មិនគួរអោយជឿ។

ការស៊ុតបញ្ចូលទី ដ៏ល្អឥតខ្ចោះនេះ គឺចេញពីថ្វីជើងកីឡាករ Joe Garner នៅនាទីទី ៤៩ ដែលជួយអោយក្រុមម្ចាស់ផ្ទះ Preston អាចតាមយកស្មើ បានសម្រេច ១ទល់នឹង១ បន្ទាប់ពីក្រុមភ្ញៀវ នាំមុខនៅនាទីទី ២១ នាតង់ទីមួយនោះ។

ក្នុងនោះដែរ ក្នុងវគ្គប្រកួត Play-Off នេះគឺត្រូវប្រកួតពីរជើង មាន ២ ប្រកួត ត្រូវនឹងបួនក្រុម ដោយជើងទីមួយ ក្រុម Peterborough United ស្មើ ១ទល់នឹង១ ជាមួយ Leyton Orient ខណៈ Preston North End ក៏ស្មើ ១ទល់នឹង១ ជាមួយ Rotherham United។

គួរបញ្ជាក់ផងដែរថា អតីតខ្សែប្រយុទ្ធ Nottingham Forest កីឡាករ Joe Garner មួយនេះ ក៏ធ្លាប់ជួយរកគ្រាប់បាល់បាន ខណៈ Nottingham Forest បានបំបាក់ Man CITY ៣ទល់នឹង០ កាលពី ៥ ឆ្នាំមុន ក្នុងជំនួបការប្រកួត FA CUP ហើយបូកផ្សំនឹងការស៊ុតបញ្ចូលទី ដ៏អស្ចារ្យមួយគ្រាប់នេះទៀត ប្រាកដជាមានការចាប់អារម្មណ៍ ពីសំណាក់ក្រុមធំៗ ក្នុងស្រុកជាមិនខាន។


តើអស្ចារ្យយ៉ាងណា? សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ យូធូប

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]