គេធ្លាប់តែបានលឺថា មានករណីជាច្រើនដែល ចោរបានគាស់ចូលផ្ទះ ប្រជាជនមួយចំនួនហើយបាន លួចរបស់របរ ដូចជាទូរទស្សន៍ និង ទូរស័ព្ទជាដើម ប៉ុន្តែអីឡូវនេះ​ បែរជាមានស្រ្តីម្នាក់ដែល ត្រូវបានប៉ូលិសស៊ើបអង្កេត និងម្ចាស់ផ្ទះអះអាងថា គាត់បានគាស់ចូលផ្ទះមួយហើយបាន បោសសំអាតនិង រៀបចំផ្ទះហើយថែមទាំងលាងចានអោយ ម្ចាស់ផ្ទះទៀតផង។

តាមប្រភពព័ត៌មាន dailymail ចេញផ្សាយកាលពីថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០១២ បានអោយដឹងថា ស្រ្តីម្នាក់ដែលមានឈ្មោះថាSusan Warren អាយុ ៥៣ ឆ្នាំ ត្រូវបានប៉ូលិសឃាត់ខ្លួនដោយសារ តែគាត់គាត់ចូលផ្ទះរបស់គេ។ អ្នកស្រី Sherry Bush ដែលត្រូវជាម្ចាស់ផ្ទះបាននិយាយថា គាត់មិនយល់នឹងបំណងរបស់ Susan ដោយសារតែនៅពេល គាត់គាស់ផ្ទះនោះគាត់មិនបានចូលទៅ លួចអ្វីនោះទេ គាត់គ្រាន់តែបាន លាងចាន បោសផ្ទះ តែប៉ុន្នោះដោយគាត់ បានបន្សល់ទុកនូវក្រដាសជូតមាត់មួយ ដែលគាត់បានសរសេរប្រាប់ថា គាត់បានចូលមកសំអាត ហើយគាត់បានដាក់អាស័យដ្ឋានរបស់គាត់ និង តំលៃនៃការសម្អាត។ ទោះជាយ៉ាងណាក៏ដោយក៏ប៉ូលិសបាន ចុះទៅចាប់ខ្លួនរបស់គាត់ដល់ផ្ទះដោយ ពឹងផ្អែកលើអាស័យដ្ឋានហើយ កំពុងតែបញ្ចូនទៅតុលាការផងដែរ។ មានមនុស្សជាច្រើនបានដាក់ឈ្មោះអោយគាត់ថា "Cleaning Fairy"។

អ្នកស្រី Sherry Bush ៖

សំបុត្រដែល Susan Warren បានបន្សល់ទុកអោយ

Susan Warren ៖

ផ្ទះកើតហេតុ ៖

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]