ប្រទេសកម្ពុជា នឹងបានឃើញនូវយុគសម័យកាលថ្មីមួយនៃកំណើន និងការអភិវឌ្ឍន៍ សម្រាប់វិស័យទំនាក់ទំនងបច្ចេកវិទ្យាព័ត៌មាន (ICT) ដោយការរួមបញ្ចូលគ្នានៃ សមាគមឧស្សាហកម្មចំនួនពីររបស់ខ្លួន។ ឯកឧត្តម ខាន់ ចាន់មេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសផែនការ សំខាន់ៗសម្រាប់ឧស្សាហកម្ម ICT នៅសិក្ខាសាលាមួយដែលបានប្រារព្ធធ្វើឡើងក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០១៤។

សមាគមពាណិជ្ជកម្មទំនាក់ទំនង បច្ចេកវិទ្យាព័ត៌មាន (ICTBA)  បានរួមបញ្ចូលគ្នាជាមួយ សមាគមបច្ចេកវិទ្យាព័ត៌មានកម្ពុជា (CITA) បង្កើតជាអង្គភាពថ្មីមួយឈ្មោះថា សហព័ន្ធទំនាក់ទំនង បច្ចេកវិទ្យាព័ត៌មានកម្ពុជា (ICT Federation of Cambodia) ដោយបានសម្រេចធ្វើឡើងចាប់ពីថ្ងៃនេះតទៅ។ ជាមួយនឹងការរួមបញ្ចូលគ្នានេះ ICT Federation of Cambodia គឺជាតួអង្គ ICT ដ៏សំខាន់តែមួយគត់ នៅក្នុងវិស័យឯកជន ដែលបានទទួលស្គាល់ជាផ្លូវការដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ ប្រធានថ្មីដែលដឹកនាំសហព័ន្ធនេះ គឺ ឯកឧត្តម សុខ ពុទ្ធីវុធ មកពីក្រុមហ៊ុន SOMA Group។

ក្រសួងរួមជាមួយនិងអ្នកជំនាញការមួយក្រុម ដែលមកពីភ្នាក់ងារសហប្រតិបត្តិ ការអន្តរជាតិកូរ៉េ នឹងត្រូវបង្ហាញនូវផែនការសកម្មភាព ICT ប្រាំដំណាក់កាល សម្រាប់ឆ្នាំ ២០១៤-២០២០។ កម្មវិធីសំខាន់ៗគឺស្ថិតនៅក្នុងការអភិវឌ្ឍន៍ និងផ្តោតទៅលើវិស័យសំខាន់ៗរួមមាន៖

  1. E-Government
  2. CamCERT – cyber security
  3. E-Commerce
  4. E-Tourism
  5. E-Learing

សិក្ខាសាលាមួយគ្រោងនឹងធ្វើ ឡើងសម្រាប់ខែឧសភា ឆ្នាំ ២០១៤ ដើម្បីបញ្ចប់គម្រោងសកម្មភាព សម្រាប់សហព័ន្ធថ្មីនេះ។

សហព័ន្ធនេះនឹងរៀបចំកម្មវិធី Cambodia ICT Awards 2014 ដែលនឹងធ្វើឡើងក្នុងខែមេសា ឆ្នាំ ២០១៤។ អ្នកឈ្នះក្នុងប្រភេទនីមួយៗក្នុងចំណោម៦ប្រភេទ នឹងត្រូវបានចូល រួមប្រកួតប្រជែងជាមួយ ប្រទេសក្នុងតំបន់ផ្សេងទៀតសម្រាប់កម្មវិធី ASEAN ICT Awards 2014 (www.aseanictaward.com).

បេក្ខជនដែលមាន បំណងចង់ចុះឈ្មោះចូលរួមប្រកួត សូមទាក់ទងលោក អ៊ុក ជីពផល តាមរយៈអ៊ីម៉ែល [email protected] ឬលេខទូរស័ព្ទ 097 5166666។

គួរបញ្ជាក់បន្ថែមថា សហព័ន្ធក៏នឹងរៀបចំពិព័ណ៌បច្ចេកវិទ្យា ព័ត៌មានអន្តរជាតិ អេឡិចត្រូនិច និងទូរគមនាគមន៍ ចាប់ពីថ្ងៃទី ១៤, ១៥ និង ១៦ ខែវិច្ឆិកា ឆ្នាំ ២០១៤។ វានឹងក្លាយជាព្រឹត្តិការណ៍ ICT តែមួយគត់ដែលគាំទ្រ ដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

មានផលប្រយោជន៍ជាច្រើនដែល នឹងផ្តល់មកក្នុងវិស័យ ICT ចំពោះ វិថីនៃអាជីវកម្មដែល ត្រូវបានគ្រប់គ្រង និងត្រួតពិនិត្យ ហើយជីវភាព ប្រជាជន កម្ពុជានឹងរឹតតែល្អប្រសើរ។ សហព័ន្ធនឹងលើក កម្ពស់ការប្រើប្រាស់ និងទម្រង់បែបបទនៃបច្ចេកវិទ្យា ICT ចុងក្រោយបំផុត និង សេវាកម្ម ដើម្បីជាផល ប្រយោជន៍ចំពោះ ប្រជាជនកម្ពុជាទាំងអស់។ ដើម្បីយល់ដឹងពី ព័ត៌មានបន្ថែមនៃ ICT Federation of Cambodia សូមទាក់ទង....

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]