ភាពអាចទុកចិត្តបាន គឺក្លាយជាកត្តាត្រូវការចំបងពីអ្នក ប្រើប្រាស់រថយន្ត ជាហេតុ ធ្វើ ឲ្យ អ្នកផលិតរថយន្ត ចាំបាច់ ខំប្រឹង ច្នៃប្រឌិត រថយន្ត ប្រភេទម៉ូឌែល នានា ដែលមាន គុណភាព និង អាចជឿទុកចិត្តបាន សំរាប់ទាក់ទាញ អារម្មណ៍អតិថិជន មកគាំទ្រប្រើប្រាស់ផលិតផលខ្លួន ។

តែបើតាម ការស្រាវជ្រាវ របស់ក្រុមហ៊ុន Mojo Motors ដែលបានធ្វើការវិភាគ និងពិនិត្យលើ រថយន្តជាង ៥០០ ០០០ម៉ូឌែល ពីឆ្នាំ១៩៩៤ ដល់ ឆ្នាំ ២០១៤ បានកំនត់យក ប្រភេទម៉ាករថយន្ត ១០ ថាជាប្រភេទម៉ាក ដែលអាចទុកចិត្តបានក្នុងការប្រើប្រាស់លើផ្លូវគោកជាងគេ ។

ដូច្នេះ ប្រិយមិត្តអាច មកមើល ម៉ាករថយន្តទាំង ១០ ដូចខាងក្រោមនេះ ៖ 

១. រថយន្តម៉ាក តូយ៉ូតា ( Toyota ) ៖ គឺជារថយន្ត ទី ១ ក្នុងបញ្ជីម៉ាកល្បី ដែលអ្នកអាចទុកចិត្តបាន ដែលមានទីតាំងធំក្នុងប្រទេសជប៉ុន  ព្រោះ ប្រភេទ រថយន្ត Toyota បាន ស្ថិត ក្នុងគំនិត មនុស្ស ភាគច្រើនពេល ដែលគេចង់ទិញឡាន ។ ក្រុមហ៊ុន Toyota បានផលិត រថយន្តតូច ឡានដឹកទំនិញធំ និង រថយន្តទំនើប ៗ ជាដើម ។ រថយន្ត Toyota មិនមែនត្រឹមតែ អ្នកអាច ទុកចិត្តបាន ប៉ុណ្ណោះទេ វាគឺមាន តម្លៃ គុណភាព ប្រសិទ្ធភាព ជាងម៉ាករថយន្ត ដទៃទៀតផងដែរ ។ រថយន្តម៉ាក Toyota អាច ធ្វើប្រើប្រាស់បាន ជាមធ្យម ៣០៩០៩៧ គ.ម ដែលអាចធ្វើ រថយន្ត ម៉ាក Toyota មានកំរិតចំងាយ អាចទុកចិត្ត ជាងរថយន្តដទៃលើពិភពលោក ។ អ្នកអាច មើលតាមផ្លូវ អ្នកនឹងឃើញរថយន្ត Toyota ចាស់ៗនៅតែដំណើរការ ក្នុងទីក្រុងភាគច្រើនលើលោក ព្រោះវាជាប្រភេទរថយន្ត ដែលរឹងមាំ និង ធុនបានយូរឆ្នាំ ។

២. រថយន្ត ម៉ាក ហុងដា ( Honda) ៖ ប្រភេទរថយន្ត Honda ត្រូវបានគេចាត់ទុកជា រថយន្ត ឈរនៅចំណាត់ថា្នក់ទី២  ដែលមានទីតាំងផលិត នៅក្នុងប្រទេសជប៉ុនដែរ ។ ជាក្រុមហ៊ុនផលិតឡាន ដែលល្បីបំផុតលើពិភព លោក ហើយដែលជា ម៉ាកល្បី និងជាម៉ាក រថយន្ត ដែលអាចទុកចិត្ត បាន និង ធុនហើយជាប់រឹងមាំ ប្រើប្រាស់ បានយូរ ។ រថយន្ត Honda អាចប្រើប្រាស់បានជាមធ្យម ៣៣៦៣៥០ គ.ម មុននឹងវាអស់សមត្ថភាពក្នុងការប្រើប្រាស់ ។


៣. រថយន្ត ម៉ាក Ford ៖ ម៉ាក Ford ( NYSE:F ) ត្រូវជាប់ជា  ផលិតផល រថយន្ត កំរិតកំពូលរបស់ អាមេរិកទៅ លើ ទំហំ គុណភាព ដែលអាចទុកចិត្តបាន ខ្ពស់ជាងគេបំផុត។ ម៉ាក Ford មានស្ថាបនិកគឺលោក Henry Ford ក្នុងឆ្នាំ ១៩០៣ នៅអាមេរិក និង ការិយាល័យកណ្តាលនៅអាមេរិក ផងដែរ។ ចំពោះប្រភេទ យានយន្ត Ford អាច ប្រើប្រាស់ជាមធ្យមបាន ៣១៩៣០៨ គ.ម មុននឹងវាអស់គុណភាព ។ ម៉ាក Ford   ជាម៉ាកល្បីមួយ ឈរនៅលើ លំដាប់កំពូល និង ជាជម្រើស អាចទុកចិត្តបាន និង មានប្រជាប្រិយភាព ហើយ រថយន្ត ម៉ាក Ford នៅតែជា រថយន្ត លក់ដាច់បំផុត នៅអាមេរិក ។


៤. រថយន្ត ម៉ាក Dodge ៖ ក្រុមហ៊ុនរថយន្ត Dodge(FIATY.PK)  មានការិយាល័យកណ្តាលនៅអាមេរិក បង្កើតឡើងក្នុងឆ្នាំ ១៩១៤ ។ រថយន្តប្រភេទ ម៉ាក Dodge ឈរនៅចំណាត់ថ្នាក់លេខ ៤ ជារថយន្ត ដែលអាចទុកចិត្តបាន និង ធុនបានយូរ ជាប្រភេទ រថយន្តតូច បែបទំនើប  ដូចជា រថយន្តម៉ូឌែល  Charger និង Dart ជាដើម ។ រថយន្តម៉ាក  Dodge  អាចប្រើប្រាស់ជាមធ្យម បាន ៣១៩០៧៨ គ.ម ដែលនៅជា ម៉ាកពេញនិយមនៅ អាមេរិក ។


៥. រថយន្ត ម៉ាក Chevrolet ៖ Chevrolet ជាប្រភេទក្រុមហ៊ុន យានយន្តទូទៅ ដែលមានការិយាល័យធំនៅ អាមេរិក បានឈរនៅចំណាត់ថ្នាក់ទី ៥ ។ ត្រូវបានចាត់ទុកជាប្រភេទ ម៉ាកដែលមានការ ជឿទុកចិត្ត បានធ្វើអតិថិជន ជាច្រើន ដូចជាប្រភេទឡាន Cruze និង Sonic ជាដើម ។ រថយន្តមាន ម៉ាក Chevrolet អាចប្រើប្រាស់ជាមធ្យមបាន ៣១៥០៣៦ គ.ម  ដែលអាចឲ្យអ្នកប្រើប្រាស់ សរសើរពី ភាពអាចទុកចិត្តបានលើម៉ាក រថយន្ត ប្រភេទនេះ ។


៦. រថយន្តម៉ាក Nissan ៖ Nissan ឈរនៅចំណាត់ថ្នាក់ទី៦ ជារថយន្តដែលមានកំរិត អាចជឿជាក់ និង ទុកចិត្តប្រើប្រាស់បាន ដែលអាចប្រើប្រាស់ជាមធ្យមបាន ៣១៤៧៧៦ គ.ម ។ Nissan មានការិយាល័យធំ នៅ ប្រទេសជប៉ុន បានបង្កើតឡើងក្នុងឆ្នាំ ១៩៣៣ ហើយ ក្រុមហ៊ុន Nissan មានផលិតរថយន្ត ច្រើន ប្រភេទ ពី ឡានតូច ឡានដឹកទំនិញធំៗ ជាដើម ។ រថយន្ត ម៉ូឌែល Altima និង  Sentra គឺជាម៉ូឌែល នៅ តែជាជំរើស ដ៏ ពេញនិយមរបស់ ម៉ាក Nissan ពីសំណាក់អតិថិជនដែលនិយមប្រើប្រាស់រថយន្ត ម៉ាក Nissan ។


៧. រថយន្តម៉ាក Subaru  ៖ Subaru គឺជាក្រុមហ៊ុនផលិតរថយន្តជប៉ុនមួយផ្សេងទៀត ដែលមានការជឿ ទុកចិត្តថា ជារថយន្តប្រើប្រាស់បានយូរ និងមានគុណភាពល្អ បានបង្កើតឡើងក្នុងឆ្នាំ ១៩៥៤។ រថយន្តម៉ាក Subaru អាចប្រើប្រាស់បានជាមធ្យម ៣០៤៤៦១ គ.ម ហើយបើតាមរបាយការណ៍ថ្មីៗនេះ ៩៥%នៃរថយន្តម៉ាក Subura ដែលលក់ក្នុងកំឡុង១០ឆ្នាំ នៅតែមានប្រើប្រាស់ពាសពេញផ្លូវ ។ រថយន្តនេះ អាចជាជម្រើសល្អសំរាប់អ្នក កំពុងស្វែងរករថយន្ត ដែលមានម៉ាស៊ីនល្អ និងទុកចិត្តបាន។


៨. រថយន្តម៉ាក GMC ៖ GMC ជាក្រុមហ៊ុនផលិតរថយន្ត ធុនធំ និង ប្រភេទយន្តកង់បួន ដែលបានបង្កើតឡើង តាំងពីឆ្នាំ ១៩១២ នៅអាមេរិក បានឈរនៅក្នុងចំណាត់ថា្នក់ទី ៨ ជាប្រភេទម៉ាករថយន្ត អាចទុកចិត្ត យកមកប្រើប្រាស់ និង មានថែទាំ និង តំលៃសមរម្យ ។ រថយន្ត ម៉ាក GMC នេះ អាចប្រើប្រាស់ ជា មធ្យមបាន ៣០៣៤៩៧ គ.ម ហើយអ្វីដែលពិសេសនោះ គឺ អតិថិជនមានការ រីករាយ ចំពោះ តម្លៃ ដ៏ទាប ចំពោះការ ជុសជួល និង ថែទាំរថយន្តនេះ ពីក្រុមហ៊ុន ម្យ៉ាងវិញ គ្រឿងបំលាស់រថយន្ត មួយចំនួនអាចផ្លាស់ប្តូរជាមួយ ម៉ាក Chevrolet បាន ។


៩. រថយន្តម៉ាក Acura ៖ បើអ្នកចង់ប្រើប្រាស់ឡានទំនើប នោះ Acura (NYSE:HMC ) គឺជាប្រភេទម៉ាកឡាន ដែល អាចបំពេញ ការទុកចិត្តដ៏ល្អសំរាប់អ្នក ប្រើប្រាស់ ។ Acura ជាឡានទំនើប ដែលធ្វើឡើងដោយ ក្រុមហ៊ុន ហុងដា  បង្កើតឡើងក្នុង ឆ្នាំ ១៩៨៦ មានការិយាល័យនៅអាមេរិក ជាឈ្មោះ ថ្មីសំរាប់ផលិត ឡានទំនើប ៗ  ។ រថយន្តម៉ាកនេះ អាចប្រើប្រាស់បានជាមធ្យម ២៨៧៩៨៧ គ.ម ដែលស្ថិតក្នុង ចំណោម ប្រភេទឡានទំនើបទាំង ១០ ផងដែរ។ សំរាប់ម៉ូឌែលពេញនិយមគឺដូចជា TL និង MDX  មាន ការចូលចិត្តប្រើប្រាស់ច្រើនពី អតិថិជន ។


១០. រថយន្ត ម៉ាក Mazda ៖ Mazda ជាក្រុមហ៊ុនផលិត រថយន្ត ក្នុងប្រទេសជប៉ុន បង្កើតឡើងក្នុងឆ្នាំ ១៩២០ មានការិយាល័យធំក្នុងប្រទេសជប៉ុន ដែលផលិត រថយន្តខ្នាតតូច រថយន្តដឹកទំនិញធំៗ ជាដើម ។ រថយន្តមាន ម៉ាក Mazda នៅតែជាការពេញនិយមរបស់ អ្នកប្រើប្រាស់ទូទាំងពិភពលោក ដែលជឿជាក់បាន លើគុណភាព និង អាយុកាលនៃការប្រើប្រាស់ ទោះបីជារថយន្តនឹងមានតំលៃ ០ ដុល្លារអាមេរិក ពេលប្រើប្រាស់ជាមធ្យមដល់ ២៨៦០២៧ គ.ម ។ ក្រៅពីនេះ ក្រុមហ៊ុន Mazda បន្ត ផលិតរថយន្តដែលសន្សំសំចៃសាំង និង មានតំលៃសមរម្យ ។  



តើប្រិយមិត្តនឹង ពេញចិត្តម៉ាករថយន្តប្រភេទណាដែរ ?

 

ប្រភព ៖ បរទេស

ដោយ ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]