ផ្លែទទឹមមិនត្រឹមតែ ជាផ្លែឈើដែលមានរសជាតិ ឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង សំបូរដោយសារធាតុចិញ្ចឹមទៀតផង។ វាក៏ត្រូវបានគេយក ធ្វើជាថ្នាំដែលមានលក្ខណៈ ប្រពៃណីផងដែរ។ ខាងក្រោមគឺជា គុណប្រយោជន៍ ទាំង៨ យ៉ាងដែល អ្នកគួរទទូលទានផ្លែទទឹម៖
១. ការពារជំងឺបេះដូង៖ គ្រាន់តែពិសាទឹកទទឹម មួយកែវតែប៉ុណ្ណោះ អាច ផ្តល់សារធាតុប្រឆាំងអុកស៊ីតកម្មបាន ច្រើនជាង ស្រាក្រហម និង តែបៃតង ទៅទៀត។ហើយវាក៏សំបូរទៅដោយ ជាតិសរសៃ និង សារធាតុ punicalagins ដែលមានតែនៅ ក្នុងផ្លែទទឹមប៉ុណ្ណោះ។ សារធាតុទាំងអស់នេះហើយ អាចជួយកាត់បន្ថយកម្រិត កូឡេស្តេរូល និងរក្សាបេះដូង របស់អ្នកអោយមានសុខភាព ល្អបានផងដែរ។

២. ការពារជំងឺមហារីក៖ តាមការស្រាវជ្រាវ បានបង្ហាញអោយឃើញថា សារធាតុប្រឆាំងអុកស៊ីតកម្មដែល មាននៅក្នុងផ្លែទទឺម អាចរារាំងនៃ ការលូតលាស់កោសិកា មហារីកបាន និង បញ្ឈប់វាកុំអោយ រីករាលដាលទៀតផង។

៣. សម្រួលការបន្ទោរបង់៖ ផ្លែទទឺមគឺជាផ្លែដែល សំបូរទៅដោយ សារធាតុចិញ្ចឺម មានប្រយោជន៍សំរាប់ រាងកាយ  ដែលអាចការពារ ជំងឺទល់លាមក និង ធ្វើអោយប្រព័ន្ធ រំលាយអាហារ ដំនើរការបានល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង អាចជួយអោយ រាងកាយអ្នក ស្រូបយកសារធាតុចិញ្ចឺម កាន់តែមានប្រសិទ្ធភាព ទៀតផង។

៤. ធ្វើអោយកើនឡើងប្រព័ន្ធភាពស៊ាំ ៖ ទទូលផ្លែទទឺម  គឺជាវិធីដ៏ល្អបំផុត សំរាប់បង្កើនប្រព័ន្ធភាពស៊ាំ ក្នុងរាយកាយរបស់អ្នក ព្រោះតែវា សំបូរដោយវីតាមីនC។ ប្រព័ន្ធភាពស៊ាំ ដែលមានសុខភាពល្អ នឹងរក្សាជំងឺជាច្រើន មិនអោយឆ្លងចូល ទៅក្នុងរាយកាយអ្នកបាន ។ ម្យ៉ាងវិញទៀត រាងកាយរបស់អ្នក ក៏អាចការពារនឹង ជំងឺបានផងដែរ។

៥. បង្កើនថាមពលផ្លូវភេទ៖ យោងទៅតាមការស្រាវជ្រាវ របស់សាកលវិទ្យាល័យ Queen Margaret  បានបង្ហាញថា ការទទួលទាន ទឹកទទឹមមួយកែវ ជារៀងរាល់ថ្ងៃ ជួយបង្កើន កម្រិតអ័រម៉ូន testosterone សំរាប់ បុរសនិងនារី។ ដូច្នេះហើយ ផ្លែទទឹមគឹ ជាផ្លែឈើ ដែលជួយអោយ ជីវិតផ្លូវភេទ របស់អ្នក ដំនើរការបានល្អផងដែរ។

៦. ជួយអោយអ្នកមានសម្រស់ក្មេងជាងវ័យ ៖ តើអ្នកដែលឆ្ងល់ទេថា ពេលដែលអាយុ កាន់តែច្រើន ស្បែករបស់យើង ក៏ចាប់ផ្តើមជ្រួញផងដែរ? ពិតណាស់ស្បែកមាន ភាពជ្រៀវជ្រួញ គឺដោយសារតែ ការបំផ្លាញរាឌីកាល ដែលប៉ះពាល់ ដល់កោសិការ របស់អ្នក។ ផ្លែទទឹម គឺសំបូរដោយ សារជាតិសារជាតិប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយ កាត់បន្ថយទៅរក ភាពចាស់។ ដូច្នេះអ្នក គួរតែទទួល ផ្លែទទឺមជារៀងរាល់ថ្ងៃ ព្រោះវាអាចធ្វើអោយ ស្បែករបស់អ្នកសភ្លឺថ្លា បានយូរអង្វែង។

៧. កាត់បន្ថយភាពតានតឹង ៖ យោងទៅតាមការសិក្សា របស់សាកលវិទ្យាល័យ Queen Margaret បានឲ្យដឹងថា ការផឹកទឹកផ្លែទទឹម ជារៀងរាល់ថ្ងៃ អាចធ្វើកាត់បន្ថយ ភាពតានតឹង បានយ៉ាងមានប្រសិទ្ធភាព។ ហើយការសិក្សានោះ ក៏បានបង្ហាញថា អ្នកដែលបានទទួលទាន វាពិតជាបានកាត់បន្ថយ អ័រមូ៉នម្យ៉ាងឈ្មោះ cortisol គឺជាអរ័មូ៉ន បង្ករអោយ មានភាពតានតឹង។

៨.ការពារកុំអោយកើតជំងឺបាត់បង់ការចងចាំ៖ ឧទាហរណ៍ អ្នកត្រូវបានបុកដោយ អ្វីមួយនៅតាមផ្លូវ ហើយស្រាប់តែងើប មកវិញ មិនដឹងថាខ្លួន ឯងរស់នៅឯណា? ប្រាដកណាស់ អ្នកទាំងអស់គ្នា ពិតជាមិនចង់ជួប ស្ថានភាពបែបនេះឡើយ ។ ដូច្នេះអ្នកគួរតែ ទទួលផ្លែទទឺម ជារៀងរាល់ថ្ងៃ ព្រោះថា យោងទៅតាមការស្រាវជ្រាវ របស់លោក Richard Hartman នៃសាកលវិទ្យាល័យ Loma Linda ការទទួលទឹកទទឹម មួយកែវជារៀងរាល់ថ្ងៃ អាចកាត់បន្ថយនៅ ការវិវត្តន៍ របស់ប្រូតេអ៊ីនម្យ៉ាង ដែលធ្វើអោយកើត ជំងឺបាត់បង់ការចងចាំ។

ទាំងនេះ គឺជាអត្ថប្រយោជន៍ ទាំង៨ យ៉ាងរបស់ផ្លែទទឹម ជួយអោយលោក អ្នកមានសុខភាពល្អ។ តើប្រិយមិត្ត បានទទូលផ្លែ ទទឹមជារៀងរាល់ថ្ងៃ ហើយឫនៅ? 


រូបតំណាង

ប្រភព ៖ បរទេស

ដោយ ៖ លីណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]