នៅពេលដែល អ្នកកំពុងតែបាក់ទឹកចិត្ត គ្មានអ្វីដែលអាចធ្វើអោយអ្នក សប្បាយចិត្តឡើងវិញឡើយ។ ប៉ុន្តែទោះជា យ៉ាងណាក៏ដោយ យើងមានវិធីសាស្រ្ត ទាំង៧ យ៉ាង ដែលអាចកំចាត់ ការបាក់ទឹកចិត្តរបស់ អ្នកយ៉ាងមានប្រសិទ្ធភាព។ អ្នកប្រហែលជាគិតថា ថ្នាំអាចព្យាបាលជំងឺ ផ្លូវចិត្តបាន ប៉ុន្តែអ្នកគួរតែសាកល្បង ធ្វើតាមវិធីសាស្រ្ត ទាំង៧យ៉ាង ខាងក្រោម ដើម្បីលុបបំបាត់ជំងឺបាក់ទឹក ចិត្ត ព្រមទាំងរស់នៅ ដោយសប្បាយរីករាយ៖

១.បំភ្លេចនូវរឿងអតីត៖ អ្នកគួរតែទទូលស្គាល់ថា អ្នកមិនអាចត្រលប់ក្រោយ ដើម្បីផ្លាស់ប្តូរ អតីតកាលបានទេ។ វាគ្រាន់តែធ្វើអោយអ្នក មានភាពឈឺចាប់តែប៉ុណ្ណោះ ។ ម្យ៉ាងវិញទៀត អ្នកត្រូវបំភ្លេច រឿងមិនល្អនៅក្នុងអតីតកាល ហើយមិនត្រូវ រង់ចាំ ទាំងអន្ទះសារ នឹងរឿងអ្វីដែល ប្រុងនឹងកើតឡើង នៅពេលអនាគតឡើយ។ អ្វីដែលសំខាន់នោះ គឺរស់នៅក្នុងបច្ចុប្បន្ន ដោយរក្សាសុខភាព ផ្លូវចិត្ត និង ផ្លូវកាយ ដើម្បីដើរទៅកាន់ គោលដៅ របស់អ្នក។ មួយវិញទៀត មិនត្រូវដាក់សំពាធ លើខ្លួនឯងឡើយ ព្រោះថាកំហុសដែល អ្នកបានសាង អាចអោយអ្នកមានពិសោធន៍ច្រើ់ន ព្រមទាំងធ្វើអោយអ្នក រៀននូវមេរៀនជីវិត ដូច្នេះវាក៏ធ្វើអោយ អ្នកមានភាពរឹងមុំា ជាងមុនផងដែរ។

២. កុំធ្វើអោយបញ្ហាតូចក្លាយជាធំ៖ ឈប់គិតពីរឿង អាក្រក់នៅក្នុងជីវិតរបស់អ្នក។ អ្នកត្រូវចាំថា នៅលើលោកនេះ អ្វីគ្រប់យ៉ាងសុទ្ធតែ មានដំណោះស្រាយ ហើយប្រសិនបើអ្នក មិនយល់ស្របទេ អ្នកនឹងមិនមានថ្ងៃ ពេញចិត្តនូវដំណោះស្រាយ ទាំងនោះបានឡើយ។ កុំរារាំងខ្លួនឯង ដើម្បីស្វែងរកដំណោះស្រាយ ពីព្រោះបើសិនជាអ្នក នៅតែគិតដូច្នេះ អ្នកនឹងមិនអាច បំបាត់ភាពបាក់ទឹកចិត្ត បានឡើយ។ ជីវិតមនុស្សខ្លីណាស់ ដើម្បីរស់នៅ ក្នុងភាពងងឹត ដូច្នេះអ្នកត្រូវតែ ចេះទទូលស្គាល់ការពិត ហើយកុំសូវ មើលទូរទស្សន៍ច្រើនពេក ព្រោះអ្នកអាចមើលឃើញ រឿងអវិជ្ជមាន។

៣. ឈប់វិភាគម្តងហើ់យម្តងទៀត ៖ ប្រសិនបើអ្នកចូលចិត្ត គិតពីបញ្ហាដែលអ្នក បានជួបម្តងហើយម្តងទៀត អ្នកនឹងមិនអាច កំចាត់ជំងឺផ្លូវចិត្តចោលឡើយ។ ម្យ៉ាងវិញទៀត នៅពេលដែលអ្នក គិតពីបញ្ហានោះ ខ្លាំងពេក អាចធ្វើអោយ ការបាក់ទឹកចិត្ត កាន់តែធ្ងន់ធ្ងរ ទៅវិញទេ ដែលអាចធ្វើអោយ ប៉ះពាល់ដល់សុខភាព ផ្លូវចិត្ត។ ដូច្នេះអ្នកគួរតែ លុបបំបាត់ នូវទំលាប់មិនល្អនេះចោល ហើយចំនុចនេះ គឺសំខាន់ខ្លាំងណាស់ ប្រសិនបើអ្នក ចង់បំបាត់ការបាក់ទឹកចិត្តនោះ។

៤. ផ្តោតលើរឿងវិជ្ជមាន ៖ អ្នកគួរតែធ្វើរឿង តូចតាចដែល អាចធ្វើអោយអ្នក រីករាយបាន។ ហើយអ្នកគួរតែសរសេរ នូវរឿងល្អៗ ដែលអ្នក បានធ្វើនៅថ្ងៃនេះ ។ ម្យ៉ាងវិញទៀត អ្នកគួរតែ គិតរឿងវិជ្ជមាន យ៉ាងតិចណាស់ កន្លះម៉ោងម្តង ក្នុងមួយថ្ងៃ។ លើសពីនេះទៀត អ្នកក៏អាចធ្វើរឿង ល្អៗសំរាប់អ្នកដទៃ ដែលអាចជួយអោយ អ្នកស្គាល់ពីតំម្លៃខ្លួនឯង និង ធ្វើអោយអ្នក មានអារម្មណ៍ ល្អផងដែរ។

៥. ចេះលាក់អារម្មណ៍ ៖ អ្នកប្រហែលជាគិតថា វាចំលែកហើយដែល អ្នកត្រូវតែញញឹម ទោះជាអ្នកមិនចង់ ក៏ដោយ ប៉ុន្តែវាពិតជាមាន ប្រសិទ្ធភាពណាស់។ អ្នកប្រហែលជាមិនដឹង ទេថា ពេលដែលអ្នក ញញឹម អាចនាំអោយ ខួរក្បាលអ្នកបញ្ចេញ នូវសារធាតុម្យ៉ាងដែល អាចធ្វើអោយអ្នក មានអារម្មណ៍ល្អ និង កំចាត់ភាព បាក់ទឹកចិត្តបានផងដែរ។ តើអ្នកនៅចាំអីទៀត ?

នាំគ្នាញញឺម ដើម្បីផ្លាស់ប្តូរជីវិត អោយមានន័យ។ យោងទៅតាមការព្យាបាល ដោយអាកប្បកិរិយាខួរក្បាល បានបង្ហាញថា សុខភាពផ្លូវចិត្ត និង ផ្លូវកាយ មានទំនាក់ទំនង គ្នាយ៉ាងខ្លាំង។ដូច្នេះ ហេតុអ្វីបានជាអ្នក មិនផ្លាស់ប្តូរអាកប្បកិរិយា ហើយ មានអារម្មណ៍ វិជ្ជមាន អោយបាន ញឹកញាប់ទៅ ? វាអាចជាកូនសោរ សំខាន់ជួយអ្នក កំចាត់ចោលភាព បាក់ទឹកចិត្តបាន។

៦. ធ្វើតាមទំលាប់ជារៀងរាល់ថ្ងៃ៖ វាអាចមានការលំបាកខ្លះ ក្នុងការធ្វើអ្វីដដែលៗ ជារៀងរាល់ថ្ងៃ ប៉ុន្តែការធ្វើបែបនេះ អាចកាត់បន្ថយ ការបាក់ទឹកចិត្តបាន។ ម៉្យាងវិញទៀត ត្រូវភ្ញាក់ពីព្រលឹម ហើយទទូលទានអាហារ ៤ ទៅ ៥ ដង ក្នុងមួយថ្ងៃ និង មិនត្រូវគេងថ្ងៃឡើយ។ ពីព្រោះថាពេលដែល អ្នកគេងថ្ងៃ វាអាចធ្វើអោយអ្នក មិនងាយគេងលក់នៅពេលយប់ ។ ដូច្នេះត្រូវធ្វើបែបនេះ ជារៀងរាល់ថ្ងៃ ដើម្បីអោយ អ្នកគេងលក់ស្រួល និង កំចាត់ភាពបាក់ទឹកចិត្ត បានផងដែរ។

៧. កំចាត់គំនិតអវិជ្ជមានចោល៖ អ្នកដែលមានជំងឺបាក់ទឹកចិត្ត ច្រើនតែមើលពិភព លោក ក្នុងផ្លូវវិជ្ជមាន និង អវិជ្ជមាន។ អ្នកមិនត្រូវមើល ពិភពលោក ក្នុង ផ្លូវវិជ្ជមានតែម្ខាង និង អវិជ្ជមានតែម្ខាងនោះឡើយ។ ការគិតក្នុងផ្លូវអវិជ្ជមាន អាចរារាំងអ្នក មិនអោយធ្វើនូវរឿង ដែលធ្វើអោយអ្នកសប្បាយចិត្ត។ ឧទាហរណ៍ អ្នកអាចផ្លាស់ប្តូរវាបាន ដោយនិយាយថា គ្មាននរណាម្នាក់ខ្វល់ពីខ្ញុំ ដោយនិយាយថា មានមនុស្សច្រើនស្រលាញ់ ខ្ញុំ ។ ធ្វើដូចនេះ អ្នកនឹងមាន អារម្មណ៍ល្អជាងមុន។

៨. មិនត្រូវនៅម្នាក់ឯង៖ នៅពេលដែលអ្នក បាក់ទឹកចិត្ត ពិតណាស់អ្នកនឹង មិនចង់ជួប និង ឃើញនរណាឡើយ។ ប៉ុន្តែការនៅម្នាក់ឯង មិនអាចធ្វើអោយអ្នក កំចាត់ចោលអារម្មណ៍ នេះឡើយ។ អ្នកមិនត្រូវ ខ្លាច ឫ អៀនខ្មាស់ ដើម្បីប្រាប់ពីបញ្ហា និង អារម្មណ៍ របស់អ្នក ទៅក្រុមគ្រូសារ និង មិត្តភក្ខិឡើយ។ ប្រាកដណាស់ ពូកគេនឹងជួយ អោយអ្នកគេចផុត ពីភាពបាក់ទឹកចិត្ត ហើយអ្នកក៏ អាចមានឧកាសដឹងថា មិត្តណាល្អ នឹង មិត្តណាមិនល្អ បានដែរ។

៩. អ្នកមិនមែនជាជនរងគ្រោះ៖ មិនត្រូវបន្ទោសខ្លួនឯង ឫ អ្នកដទៃ ប្រសិនបញ្ហាអ្វីមួយ។ អ្នកអាចជ្រើសរើស ថាតើអ្វីដែលអ្នក គួមានប្រត្តិកម្ម ឆ្លើយតប ទៅនឹងស្ថានភាពទាំងនោះ នៅក្នុងជីវិតរបស់អ្នក។ អ្នកមានឱកាសគ្រប់គ្រាន់ ដើម្បីធ្វើអោយ ក្តីសុបិន្តអ្នក ក្លាយជាការពិត។ កុំចំនាយពេល ឥតប្រយោជន៍ នៅរឿង មិនបានការ ដែលអាចធ្វើអោយអ្នក បាត់បង់តម្លៃខ្លូន។

ទាំងនេះគឺជា វិធីសាមញ្ញទាំង ៩ យ៉ាងជួយអោយ លោកអ្នកកំចាត់ជំងឺបាក់ទឹកចិត្តបាន ។ តើលោកអ្នកកំពុងជួប វិបត្តិនេះមែនទេ? អ្នកអាចអនុវត្តន៍៍ តាមវិធីខាងលើបាន នោះអ្នកនឹងអាចរស់ នៅប្រកបដោយភាពរីករាយ៕

 

ប្រភព ៖ បរទេស

ដោយ ៖ លីណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]