រឿងរ៉ាវក្នុងវិស័យបាល់ទាត់ កើតមានឡើងមិនចេះចប់មិនចេះហើយ? អស់ពីការទាត់បាល់ Free Kick ចម្លែកជាងគេ បង្អស់ មិនធ្លាប់មាន និង ការអបអរការស៊ុតបញ្ចូលទី ឡូយជាងគេ បង្អស់ មិនធ្លាប់មាន រំលងទៅមិនយូរប៉ុន្មានផង ឥឡូវចូលដល់ការស៊ុតបញ្ចូលទី យ៉ាងអស្ចារ្យ ដោយបាល់គឺទាត់ចេញ ពីជ្រុងម្ខាង ជិតតំបន់ទាត់បាល់ជ្រុង។

នៅក្នុងជំនួបរវាងក្រុមម្ចាស់ផ្ទះ Independiente ជាមួយនឹងក្រុមភ្ញៀវ LDU Loja នាថ្ងៃអាទិត្យសប្តាហ៍មុន ក្នុងក្របខ័ណ្ឌរបស់ប្រទេស Ecuador គឺមានការស៊ុតបញ្ចូលទី ដ៏អស្ចារ្យមួយគ្រាប់ ពីសំណាក់កីឡាករ Guerrero នៅនាទីទី ៤ ដែលជាហេតុជួយអោយម្ចាស់ផ្ទះ អាចបំបាក់ក្រុមភ្ញៀវ រហូតដល់ ៤ទល់នឹង០។

គួរបញ្ជាក់ផងដែរថា ខ្សែបម្រើសញ្ជាតិអេកាឌ័រ Guerrero រូបនេះ ធ្លាប់ជាអតីតកីឡាករខ្ចីជើង របស់ក្រុម Burnley របស់ចក្រភពអង់គ្លេស ដោយបង្ហាញវត្តមានបាន ៧ ប្រកួត ក្នុងរដូវកាល ២០០៩ - ២០១០ កន្លងទៅនោះ។


ដូចនេះបើចង់ដឹងច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖

 

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ មេត្រូ

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]