ហ្វេសប៊ុក៖ ផ្អើលនៅខាងក្រៅ មិនទាន់នឹងបាត់ ស្រួលបួលផង ស្រាប់តែផ្អើល ពេញហ្វេសប៊ុក ទៀតទៅហើយ។

នាពេលថ្មីៗនេះ នៅលើបណ្តាញសង្គម ហ្វេសប៊ុកកម្ពុជា ហាក់ដូចជាមានការជជែក វែកញែក និង ឈ្លោះប្រកែកតាម Comment យ៉ាងក្តៅគគុក ទៅលើប្រធានបទ ទាក់ទង នឹងវត្តមាន របស់តារាថៃមួយក្រុម ដែលបានមកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីជួបជាមួយនឹង អ្នកគាំទ្ររបស់ខ្លួន។

យ៉ាងណាមិញ បើយើងក្រឡេកទៅមើល នៅលើគណនី របស់សមាជិកម្នាក់ របស់ក្រុមតារាថៃទាំងនោះ ដែលរូបគេ បានធ្វើការបង្ហោះ នូវវីដេអូឃ្លីបខ្លីមួយ ដែលបង្ហាញពី សកម្មភាពរបស់ខ្លួន កំពុងតែជិះនៅលើរថយន្ត ខណៈដែល មានអ្នកគាំទ្រ ជាយុវវ័យខ្មែរ យ៉ាងច្រើនកុះករ នៅខាងក្រៅ កំពុងតែបង្ហាញនូវការស្រលាញ់គាំទ្រ យ៉ាងជ្រាលជ្រៅ។ តែអ្វីដែល គួរឲ្យចាប់អារម្មណ៍នោះគឺថា គេបានលឺសម្លេង របស់មនុស្សផ្សេងៗទៀត នៅលើនោះដែរ បាននិយាយលាយលំនឹងការលេងសើច ជាច្រើន ហើយនៅឃ្លាចុងក្រោយ ត្រូវបានអ្នកប្រើប្រាស់បណ្តាញហ្វេសប៊ុកកម្ពុជា ជាច្រើន បានអះអាងថា ពួកគេអាចស្តាប់យល់ នូវពាក្យទាំងនោះថា៖ “ ធ្វើដូចស្គាល់គ្នាតាំងពីកាល! “ ។

ទោះជាយ៉ាងណា នេះគ្រាន់តែជាការលើកឡើង របស់ប្រិយមិត្តមួយចំនួន តែប៉ុណ្ណោះ ហើយក៏មិនដឹងថា តារារូបណា ឬ ក៏នរណា ជាអ្នកនិយាយឃ្លាចុងក្រោយ នោះឲ្យប្រាកដនោះដែរ៕

តើប្រិយមិត្ត ចេះស្តាប់ភាសាថៃដែរឬទេ? តើសំដីទាំងនោះ ពិតជាបកប្រែ ដូចការលើកឡើង ខាងលើមែន? សូមទស្សនាវីដេអូឃ្លីប ខាងក្រោម៖

ខាងក្រោមជាមតិមួយចំនួន ដែលអ្នកប្រើប្រាស់ហ្វេសប៊ុក នៅកម្ពុជា បានធ្វើការ Share ៖










ខាងក្រោមជាវីដេអូឃ្លីប ដែលបានបង្ហោះ នៅលើបណ្តាញសង្គមហ្វេសប៊ុក ៖

ប្រភពពី បណ្តាញសង្គមហ្វេសប៊ុក

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]