ភ្នំពេញៈ ស្របពេលដែលតារាចម្រៀងស្រីវ័យ ២៣ឆ្នាំ កញ្ញា សាសា ដែលពេលនេះនាង កំពុងតែទទួលបានការគាំទ្រច្រើន ពីទស្សនិកជនតាមរយៈបទ ”ផុតម៉ោង១២” រូបនេះ បានបង្ហើបថា ថ្មីៗនេះនាងកំពុង តែត្រៀមស្តាយថ្មីៗ ទៀត ទាក់ការស្លៀកពាក់ ម៉ូដសក់ និងក្បាច់រាំ ដើម្បីទាក់ទាញការចាប់អារម្មណ៍ ពីទស្សនិកជនបន្ថែម ទៀត។

តារាស្រីសម្បុរស ច្រមុះស្រួច កញ្ញា សាសា បានប្រាប់នៅក្នុងកម្មវិធី ”តារាក្នុងដួងចិត្តខ្ញុំ” ថាបច្ចុប្បន្នបើនិយាយពីការងារ គឺនាងមានការរវល់ច្រើន ជាមួយ និងផលិត កម្ម តែការងារក្រៅ គឺមិនសូវមានការរវល់ច្រើនទេ ព្រោះថាខែនេះ ឈានចូលរដូវភ្លៀង អីចឹងការចុះខនសឺត តាមខេត្តក៏ស្ងាត់ដែល ។

តារាស្រីដែលរស់នៅ ជាលក្ខណៈសម្បូរ បែបមិនចាញ់តារាស្រី ដែលមានឈ្មោះបោះសំឡេង កញ្ញា សាសា បានប្រាប់ទៀតថា ” នៅសប្តាហ៍នេះខ្ញុំឡើងខនសឺត នៅក្នុងកម្មវិធី A1 ខនសឺតហើយខ្ញុំក៏បានត្រៀមស្ទាយ៍ថ្មីៗជាច្រើន ធានាថាប្លែកសម្រាប់ បងប្អូនទស្សនិកជនទាំងការស្លៀកពាក់ តុបតែងខ្លួន ម៉ូដសក់ និងបទចម្រៀង គឺថ្មីៗទាំងអស់ “។

កញ្ញា សាសា បានបន្ថែមទៀតថា នៅក្នុងខែថ្មីនេះ ដែលនាងក៏ទើប តែថតកាយវិការខារ៉ាអូខេ បទថ្មីៗរបស់នាង ហើយក៏ត្រៀមចេញលក់ នៅក្នុងពេលឆាប់ៗខាង មុខនេះ ដែលដោយមានបទចម្រៀងច្រើន ដោយក្នុងនោះគឺ មានទាំងការច្រៀងទោលតែឯងផង និងច្រៀងឆ្លងឆ្លើយ ជាមួយតារាចម្រៀង លោក ណាំ ប៉ុណ្ណារ័ត្ន ទៀតផង។

តារាចម្រៀងប្រចាំផលិតកម្ម ថោន កញ្ញា សាសា ជាតារាចម្រៀងមួយរូប ដែលបានបោះជំហាន ចូលប្រឡូកក្នុងវិថីសិល្បៈ អស់រយៈពេលជិត៥ឆ្នាំមកហើយ ហើយ ពេលនេះនាង កំពុងត្រៀមចេញ វ៉ុលថ្មីរបស់ខ្លួន ក្នុងផលិតកម្មថោន ខណៈដែល បទចម្រៀង ជាច្រើន របស់នាង ត្រូវទទួលការគាំទ្រ ពីសំណាក់ យុវវ័យយ៉ាងខ្លាំង ។ ក្នុងវ៉ុលថ្មីនេះ មានបទមួយចំនួនដូចជា៖ បទ គង់ដឹងឯង , សុំលេខផ្ទះសង្សារបងទាំងអស់ , និងបទ បែបមនោសញ្ចេតនា ជាច្រើនទៀត ៕

www.dap-news.com

www.dap-news.com

ផ្តល់សិទ្ធដោយ ដើមអម្ពិល

ដោយៈ ហួន ស្រីលីន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]