ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបាន កម្លាំងនគរបាលប៉ុស្ដិ៍បឹងរាំង នៃអធិការដ្ឋាន នគរបាលខណ្ឌដូនពេញ បានដេញចាប់ភ្លាៗ បន្ទាប់ពីជន សង្ស័យរូបនេះ រួមជាមួយបក្ខ ពួកម្នាក់ទៀត ដែលកំពុងរត់គេច ខ្លួនបានធ្វើ សកម្មភាពឆក់យកទូរស័ព្ទដៃ ពីជនបរទេស ម្នាក់ ខណៈកំពុងនិយាយ ទូរស័ព្ទ នៅលើម៉ូតូ របស់ខ្លួន ។

សកម្មភាពឆក់ទូរស័ព្ទ ហើយត្រូវជាប់ ជុចរបស់សមត្ថកិច្ច ខណ្ឌដូនពេញ ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី៣១ ខែ ឧសភា ឆ្នាំ២០១២ ស្ថិតនៅមុខ ហាង SPK តាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច ប៉ុស្ដិ៍បឹងរាំង បានឱ្យដឹងថា ជនសង្ស័យដែល ធ្វើសកម្មភាពឆក់ទូរស័ព្ទ ហើយត្រូវជាប់ ខ្នោះរបស់សមត្ថកិច្ច ខាងលើនេះ មានឈ្មោះ ចាន់ សីហា ហៅហេង អាយុ២៣ឆ្នាំ មាន មុខរបរជាអ្នកបិតតែមម៉ូតូ ស្នាក់នៅផ្ទះ លេខ២២៩ ផ្លូវព្រះមុនីវង្ស សង្កាត់អូរឫស្សី ទី៤ ខណ្ឌ៧មករា ។ ដោយឡែកជនរងគ្រោះ ជាជនជាតិអូស្ដ្រាលី មានមុខរបរជាភ្ញៀវ ទេសចរណ៍នៅកម្ពុជា ស្នាក់នៅសង្កាត់ទួល ទំពូង ខណ្ឌចំការ មន មានឈ្មោះម៉ៃឃីល ហុកឃីងសាន់ អាយុ២៦ឆ្នាំ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចដដែលបានឱ្យដឹងថា ករណីឆក់ទូរស័ព្ទខាងលើនេះ បាន កើតឡើង ខណៈដែលជនរងគ្រោះកំពុង និយាយទូរស័ព្ទ នៅក្បែរម៉ូតូរបស់ខ្លួន ពេល នោះជនសង្ស័យម្នាក់ បានមកឆក់ទូរស័ព្ទ ហើយព្យាយាមរត់គេច ដើម្បីទៅជិះម៉ូតូជា មួយបក្ខពួករបស់ខ្លួន ដែលរង់ ចាំទទួល ។ ប៉ុន្ដែភ្លាមៗនោះ ជនរងគ្រោះ ជនរងគ្រោះ បានជិះម៉ូតូដេញតាមពីក្រោយ ហើយស្រែក ឆោឡោបណ្ដាលឱ្យផ្អើល ដល់កម្លាំងនគរបាល ប៉ុស្ដិ៍បឹងរាំង ទើបឈានទៅដល់ការឃាត់ខ្លួន ជនសង្ស័យនេះតែម្ដង និងបានដកហូតទូរ ស័ព្ទដៃរបស់ជនរងគ្រោះ រួចហើយប្រគល់ ឱ្យជនរងគ្រោះ វិញ ។ ក្រោយការឃាត់ខ្លួន ជនសង្ស័យរូបនេះ បានសារភាពថា ខ្លួននឹង បក្ខពួកម្នាក់ទៀត ដែលកំពុងរត់គេចខ្លួនបាន នាំគ្នាជិះម៉ូតូ រួចហើយឈប់ម៉ូតូ ដើម្បីធ្វើ សកម្មភាព ឆក់យកទូរស័ព្ទ នៅពេលឃើញ ឱកាសល្អ ។

បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបានឃុំ ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរ បាលខណ្ឌដូនពេញ ដើម្បីកសាង សំណុំរឿង បញ្ជូនទៅតុលាការ ៕

ដោយ ៖ គឹម ចន្ថា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]