ខ្សែភាពយន្តដែលទទួលបានការ ចាប់អារម្មណ៍ច្រើនពីមិត្តយុវវ័យរឿង “គ្រាប់ពេជ្រ” ឬ “GEMS ON THE RUN” ត្រៀមនឹងបង្ហាញខ្លួនលើ ផ្ទាំងសំពត់សវិញ នៅថ្ងៃទី២៤ ខែឧសភានេះហើយ។ នេះបើតាមការបញ្ចេញឲ្យពី ដឹងពីម្ចាស់ផលិតនៃខ្សែរឿង លោក សុខ វិសាល។

ការ វិលត្រឡប់វិញនេះរបស់ “គ្រាប់ពេជ្រ” គឺដើម្បីឆ្លើយតប ការទទូចចង់ទស្សនារឿង នេះម្តងទៀត ពីប្រិយមិត្តទូរទស្សនិកជន និងទុកជាចំណងដៃ ក្រោយបុណ្យចូលឆ្នាំខ្មែរជូន ដល់ប្រិយមិត្តដែល មិនមានឱកាសបានទស្សនា។ ប្រិយមិត្ត អាចមកទស្សនាបាននៅ រោងភាពយន្តលុច្ស រាជធានីភ្នំពេញ។ លោក សុខ វិសាល អ្នកនិពន្ធដែលកំពុងទទួល បានការចាប់អារម្មណ៍ បានដាក់ការរំពឹងថា ការវិលវិញរបស់ “គ្រាប់ពេជ្រ” នឹងទទួលបានការ ចាប់អារម្មណ៍ច្រើន ដូចទើបកាលចាប់ផ្តើមដាក់បញ្ចាំងដំបូង នៅដើមឆ្នាំ ២០១៤ ដូច្នោះដែរ។

“គ្រាប់ ពេជ្រ” ចូលរួមសម្ដែងដោយអ្នកនាង សោម ម៉ាល័ក្ខ លោក វណ្ឌី ពិសិដ្ឋ លោក ជេកគី និងតារាកិត្តិយស ជាច្រើនទៀត។ ភាពយន្តនេះ គឺជារសជាតិថ្មីមួយក្នុងវិស័យ សិល្បៈភាពយន្តខ្មែរ ដែលបង្កប់ដោយឈុត កំប្លែងស្ងួតជាច្រើន ធ្វើឲ្យប្រិយមិត្តទស្សនាសើច សប្បាយតាំងពីដើមរហូតដល់ចប់ ហើយនោះ គឺចំណុចចម្បងមួយដែលបង្កឲ្យ មានការចាប់អារម្មណ៍កន្លងមក។

 “គ្រាប់ ពេជ្រ” ឬ “GEMS ON THE RUN” បានចាប់ផ្តើមបញ្ចាំងដំបូង នៅដើមខែមករា ២០១៤ នៅរោងភាពយន្ត Platinum Cineplex រាជធានីភ្នំពេញ ដោយទទួលបានការចាប់អារម្មណ៍ យើងច្រើន មុនពេលបន្តទៅជោគជ័យលើទឹកដីខេត្ត សៀមរាបបន្តទៀត។ យ៉ាងណា “គ្រាប់ពេជ្រ” បានឃ្លាតឆ្ងាយពីខ្សែចក្ខុប្រិយមិត្តវិញ ទុកឲ្យបងប្អូនប្រជាពលរដ្ឋសប្បាយ អបអរបុណ្យចូលឆ្នាំប្រពៃណីជាតិ។

ចូលទៅកាន់ Facebook Page របស់ គ្រាប់ពេជ្រ សូមចុចទីនេះ...!

 

បញ្ចូលអត្ថបទ ដោយម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]