ភ្នំពេញៈ ខណៈតារាចម្រៀងរូបស្រស់ គង់ ចាន់រដ្ឋា កំពុងតែស្ថិតនៅសម្តែង លើទឹកដី សហរដ្ឋអាមេរិក នាងបានសម្ញែង រូបថតជាច្រើនសន្លឹក ស្តែងឲ្យឃើញ ពីភាពសោកសៅ ក្រៀមក្រំ សម្រក់ទឹក ភ្នែកដេកមិនលក់ បក់មិនល្ហើយ ជាប់ៗគ្នា ដោយមិនបានរៀបរាប់ពី មូលហេតុច្បាស់លាស់ ប្រាប់ទស្សនិកជនឡើយ ។

ទស្សនិកជននៅចាំបានថា កាលពីអំឡុងខែមីនា កន្លងទៅ បុប្ផារូបស្រស់ ដុះចេញពីទឹកដី ខេត្តសៀមរាប កញ្ញា គង់ ចាន់រដ្ឋា បានរៀបចំខោអាវ ដាក់វ៉ាលីសអូស ឡើងយន្ត ចេញទៅសម្តែង និងកើបលុយនៅអាមេរិក បានធ្វើឲ្យទស្សនិកជន និងអ្នកសិល្បៈមួយចំនួនមានការច្រណែន ថានាងជាតារាថ្មី តែមានឱកាសបានទៅសម្តែង នៅអាមេរិក ដល់ទៅ៣ខែ ។ ប៉ុន្តែអ្វីៗគ្រប់យ៉ាងបានធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្រនាង មានមន្ទិលសង្ស័យ បន្ទាប់ពី កញ្ញា គង់ ចាន់រដ្ឋា បានបង្ហោះសារខូចចិត្តឈឺចាប់ នៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook របស់នាង ។

នៅក្នុងសារ គង់ ចាន់រដ្ឋា បង្ហោះនោះ បាននិយាយយ៉ាងខ្លីថា “ បីបួនយប់ហើយ គេងមិនដែលលក់សោះ តែងតែម៉ោង 4 ឬ 5 ភ្លឺទើបគេងលក់ ទោះបីមកពី ធ្វើការហត់នឿយ យ៉ាងណាក៏ដោយ ..ឬមកពីខ្ញុំ គិតច្រើនពេក ?? មិនចង់គិតទេ តែរឿងដែលស្មុគស្មាញ ចេះតែរត់ចូលខួរក្បាល ហើយធ្វើឲ្យខ្ញុំឈឺក្បាល ហើយឲ្យតែឈឺក្បាល ទឹកភ្នែកចេះតែ ស្រក់មក ដោយមិនដឹងខ្លួន.. all i want to say that am very bore in my life” ។

តាមរយៈពាក្យសម្តី ហារថ្លែងពីទុក្ខសោកបែបនេះ កញ្ញា គង់ ចាន់រដ្ឋា នៅមិនទាន់បាន ប្រកាសឲ្យដឹងទេថា ដំណើរដើមចម ដែលធ្វើឲ្យនាង ខូចចិត្តនោះ បណ្តាលមកពីរឿងស្នេហា ការងារ ឬក៏រឿងគ្រួសារទេ ដោយនាងបាន ត្រឹមតែបង្ហាញ រូបគេងសម្រក់ទឹកភ្នែក រួមជាមួយទឹកមុខ សោកសៅប៉ុណ្ណោះ ។

បើទោះជា កញ្ញា រដ្ឋា បានបង្ហាញ យ៉ាងច្បាស់ ពីការខូចចិត្ត ជាសាធារណៈ ក៏ដោយតែ LookingTODAY មិនអាចទាក់ទង ឲ្យនាងបកស្រាយ ពីរឿងនេះបានទេ ដោយសារស្រីស្រស់រូបនេះ កំពុងតែមានវត្តមាន នៅលើទឹកដី អាមេរិក នៅឡើយ ៕






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]