កូរ៉េខាងត្បូង៖ នាងKim Sarang  អាយុ៣៦ឆ្នាំ ជាតារាសម្តែង និងធ្លាប់ជាអតីតបរវកញ្ញា កូរ៉េផងដែរ។

 ក្នុងបុស្តិ៍ SBS ជាមួយនឹងកម្មវិធីថ្មីមួយ គឺMidnight TV Entertainment បានអញ្ចើញនាង Kim Sarang ជាភ្ញៀវកិត្តិយស កាលពីម្សិលមិញ។ ចំពោះតារាស្រី រូបនេះក៏បាន ចែករំលែក ជាមួយនឹងបទពិសោធន៍ ក្នុងការគ្រប់គ្រង របបអាហាររបស់នាងផងដែរ។ ជាពិសេស នាងបាន និយាយថា "ខ្ញុំមានកម្ពស់ ១៧៣សង់ទីម៉ែត្រ និងទម្ងន់៤៩គីឡូ និងថ្មីៗនេះ ខ្ញុំបានឡើង ២ ទៅ ៣គីឡូ ថែមទៀត។  នាង Kim Sarang ក៏បានបន្ថែមថា "ខ្ញុំមិនដែលទទួលទាន អាហារពេលយប់នោះទេ គឺខ្ញុំញ៉ាំតែ២ដង ក្នុងមួយថ្ងៃតែប៉ុណ្ណោះ រីឯចំពោះអាហារពេលល្ងាច គឺញ៉ាំត្រឹម ម៉ោង៥ទៅ៦  និងខ្ញុំតែងតែ ញ៉ាំសាឡាដTofu។ ប្រសិនបើខ្ញុំ មិនគ្រប់គ្រង ខ្លួនខ្ញុំបាននោះ វាក៏ពិបាកក្នុងការថែទាំ រាងកាយរបស់ខ្ញុំដូចគ្នា។"

 ភ្លាមៗនោះដែរ ពិធីករក្នុងកម្មវិធីក៏បាន សាកសួរទៅនាង បន្ថែមទៀតថា "ផ្ទៃមុខ និងរាងកាយ តើអ្នកគ្រប់គ្រងមួយណា ខ្លាំងជាងគេ?" នាងក៏បានឆ្លើយ យ៉ាងលឿនថា "គឺរាងកាយរបស់ខ្ញុំផ្ទាល់ និងមិនត្រឹមតែគ្រប់គ្រង របបអាហារប៉ុណ្ណោះទេ ខ្ញុំក៏បានហាត់ប្រាណ និងហាត់Yoga បន្ថែមដែរ។"

   


ប្រភព បរទេស

កែសម្រួល កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]