ខណៈពេលដែលទីផ្សារប្រទេសកម្ពុជា កំពុងរីកចម្រើនលើ ផ្នែកទូរស័ព្ទ Smartphone ក្រុមហ៊ុន Huawei ជាអ្នកផ្តល់នូវដំណោះស្រាយ ICT សកល បានបង្កើតនូវភាពល្បីល្បាញ ទៅលើ ការបង្កើតទូរស័ព្ទ Smartphone ដែលមានការរចនាយ៉ាងល្អវិចិត្រ និងមានតម្លៃ សមរម្យ។ ប៉ុន្តែ អ្វីដែលទាក់ទាញបំផុតនោះគឺការ ហៅឈ្មោះម៉ាកសញ្ញា Huawei របស់អតិថិជន។ តាមការធ្វើបទសម្ភាសន៍ ជាច្រើនកន្លែងក្នុងរាជធានីភ្នំពេញ ដោយស្នើសុំឲ្យប្រជាជនកម្ពុជា ប្រកប ឈ្មោះ“Huawei”ដោយបង្ហាញកាតពណ៌សដែលមានឈ្មោះ និងម៉ាកសញ្ញា Huawei ទៅ កាន់មនុស្សជាច្រើននៅ តាមសាកលវិទ្យាល័យ ហាងកាហ្វេ និងទីផ្សារមួយចំនួន។ បន្ទាប់មក ស្នើសុំឲ្យពួកគេប្រកបពាក្យ “Huawei”នៅមុខកាមេរ៉ា ហើយលទ្ធផលពិតជាគួរឲ្យ អស់សំណើចបំផុត។

ពាក្យនេះត្រូវប្រកបថា “វ៉ា-វ៉េ” តែប្រជាជនកម្ពុជាភាគ ច្រើនប្រកបចេញទៅជា “ហូវៃ”និង “អូវី”ទៅវិញ។ យោងតាមប្រធានផ្នែកទីផ្សារ ជាន់ខ្ពស់របស់ក្រុមហ៊ុន Huawei (លោក EmYuthou) យល់ថា កំហុសនេះគឺមិនមែន ជាបញ្ហានោះទេ។ លោក EmYuthou បានបញ្ជាក់ថា “យើងដឹងច្បាស់ថា យើងជាម៉ាកសញ្ញាថ្មីសម្រាប់ទីផ្សារ ហើយប្រជាជន កម្ពុជាកំពុងតែស្វែង យល់បន្ថែមអំពីយើង។ ដូច្នេះហើយអតិថិជនច្បាស់ជា អាចអានឈ្មោះម៉ាកសញ្ញារបស់ យើងខុស។ ទន្ទឹមនឹងនេះ វា ក៏ជាឱកាសមួយដែលយើង អាចអញ្ជើញពួកគាត់ឲ្យសាកល្បងទូរស័ព្ទ និងស្វែងយល់ពីម៉ាក សញ្ញារបស់យើងបន្ថែមទៀត។ ហើយយើងជឿជាក់ថា នៅពេលគាត់យល់ ពីយើងច្បាស់ គាត់នឹងហៅឈ្មោះម៉ាកសញ្ញារបស់ យើងត្រូវជាក់ជាមិនខាន ក្នុង ពេលឆាប់ៗខាងមុខនេះ។

ក្រុមហ៊ុន Huawei (វ៉ា-វ៉េ) ជាម៉ាកសញ្ញាទូរស័ព្ទ Smartphone ដ៏ធំលំដាប់ថ្នាក់លេខ3 លើ ពិភពលោក ដោយមានទីផ្សារភាគហ៊ុនជិត 5% ទូទាំងពិភពលោក។ ក្រុមហ៊ុន Huawei បាន ចូលក្នុងទីផ្សារកម្ពុជា នៅចុងឆ្នាំ 2013 និងបានចេញនូវទូរស័ព្ទម៉ូដែល Ascend P6, Ascend G730និង Ascend Y600 ក្រោយមកក៏ចេញនូវទូរស័ព្ទម៉ូដែលដ៏គួរទាក់ទាញដូចជា Honor 3C, Ascend G750, Ascend G6, Media Pad X1, Media Pad M1, Ascend G630, Ascend Y330 និងម៉ូដែលHuawei ដ៏ទំនើបដែលគ្រប់គ្នាកំពុង ទន្ទឹងរង់ចាំគឺ៖ Ascend P7 ដែលមានបច្ចេកវិជ្ជា សន្សំសំចៃថ្មដ៏ពិសេសរបស់ Huawei អាចប្រើបានយូរជាង មុន30%និងមានតម្លៃសន្សំសំចៃ ខ្ពស់រហូតដល់ 40%ផងដែរ។




បញ្ចូលអត្ថបទ ដោយម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]