រាជធានីភ្នំពេញ៖ កាលពីលា្ងចថ្ងៃ អង្គារ កន្លងទៅនេះ គឺជាថ្ងៃ សម្ភោពខ្សែភាពយន្ត រឿង អស់ទាស់ហ្មងទីតារបស់ផលិតកម្មរ៉ក់ នៅរោងភាពយន្ត ផ្លាទីនៀមផ្សារសូរិយា ដែល ជាប្រភេទរឿង បែបតក់ស្លុតព្រឺព្រួច ភ័យរន្ធត់ក្នុងចិត្ត លាយលំជាមួយ នឹងកំប្លែងសើច ក្អាកក្អាយ ដែល សំដែងប្រជុំដោយ តារាល្បីៗ ។

រឿងអស់ទាស់ហ្មងទីតា របស់ផលិតកម្ម រ៉ក់ ជារណ្ណកម្មថ្មី ហើយ ប្លែកដែល នឹកនាំរឿង ដោយលោក ព្រហ្ម ច័ន្ទបូរ៉ា និង លោកគង់ វុទ្ធី និង មានតួអង្គល្បីៗ ជាច្រើនដូចជា នាយក្រួច លោក សាយ រតនៈ អ្នកនាង អ៊ិត នាយតាក់ ស៊ី នាយ ប៊ូម អ្នកនាង ភឹម និង តារាសម្តែង ស្រី ប្រុស ជាច្រើនទៀត។

ដោយសារតែ ទទួលការគាំទ្រ និង ជោគជ័យ យ៉ាងខ្លាំង ជាមួយនឹងរឿង “ពូជខ្ញុំអីចឹង” របស់ផលិតកម្មរ៉ក់ កាលពីខែ មីនាកន្លងទៅ ថ្មីៗនេះ ក្រុមខ្មែរឡូត ក៏បានចុះមក យកព័ត៌មាន អំពី ការសម្ភោពនៅខ្សែភាពយន្តថ្មី មួយទៀត របស់ ផលិតរ៉ក់ អស់ទាស់ហ្មងទីតាដោយផ្ទាល់ដែល រៀបចំឡើង យ៉ាងធំ ដោយ មានការចូលរួម ពី សំណាក់ តារាសិល្បៈ យ៉ាងច្រើន កុះករ ទៀតផង។

ទិដ្ឋភាពក្នុងពិធីសម្ភោព ៖ នៅពេលដែល ក្រុមខ្មែរឡូត បានទៅដល់ ឃើញថា មានមនុស្ស ច្រើនកុះករ បានអញ្ចើញចូលរួម ក្នុងពីធីសម្ភោធ ខ្សែភាពយន្ត អស់ទាស់ហ្មងទីតា។ក្នុងនោះដែរ កម្មវិធីសម្ភោធនេះ បានរៀបចំ នូវកម្មវិធី ល្បែងកំសាន្ត ការចាប់រង្វាន់ ការច្រៀងបាសាក់ ពីតារា ដែលបានថត នៅក្នុងខ្សែ ភាពយន្តនេះផ្ទាល់ ជាពិសេសទៀតនោះ អ្នកដែលចូលរួម នឹងមានឧកាស ឈ្នះរង្វាន់ ជាសំបុត្រខ្សែ ភាពយន្ត និង វត្ថុអនុស្សាវរីយ៍ ជាច្រើនទៀតផង។





សូមទស្សនាវគ្គខ្លី៖

ខ្លឹមសារសំខាន់ៗ ក្នុងសាច់រឿង ៖ នៅក្នុងសាច់រឿងនេះ បានបង្ហាញពី បុរសម្នាក់ ឈ្មោះទីតា ដែលជាភេទទីបី ហើយបានងប់ស្រលាញ់ តារាចម្រៀងបរទេស Justin Biberរហូតដល់ថ្នាក់ ស្រលាញ់ខ្លាំងពេក នៅពេលដែល កំពុងមើល Justin នៅក្នុង ទូរទ្សសន៍ ហើយស្រាប់តែ ដាច់ភ្លើង ខឹងចិត្ត គាំងស្លាប់តែម្តង ធ្វើអោយ ឪពុកម្តាយ ទៅហៅអាចារ្យ មកធ្វើបុណ្យអោយ ប៉ុន្តែ នៅពេលដែល អាចារ្យមកដល់ ស្រាប់តែរស់ ឡើងវិញ ធ្វើអោយ ភ័យស្លន់ស្លោ អស់អ្នកភូមិ ព្រមទាំង ឪពុកម្តាយ របស់ទីតា ផងដែរ។ មិនបានប៉ុន្មានថ្ងៃ ផងស្រាប់តែ គាំងបាត់ដង្ហើម ជាច្រើនដង ច្រើនសារ ធ្វើអោយអ្នក ភូមិ លែងជឿ ។ ចុះ បន្ទាប់មក តើសាច់រឿង នឹងទៅជាយ៉ាងណា  ? បើចង់ដឹងកាន់តែ ច្បាស់សូមទៅទស្សនា ខ្សែភាពយន្តនេះ ទាំងអស់គ្នា ដែលនឹងត្រូវ ចាក់បញ្ចំង នៅរោងភាព យន្ត ផ្លាទីនៀម រោង ភាពយន្តលុច្ស និង រោងភាពយន្តលេជេន ចាប់ពី ថ្ងៃ ០៩ ខែ ឧសភា ឆ្នាំ ២០១៤ ខាងមុខនេះ ៕

ដោយ លីណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]