ម៉ិចស៊ីកូ៖ នារីម្នាក់ ដែលជាប់ឈ្មោះ ជារាជនីនៃសម្រស់ដ៏ ល្បីល្បាញនោះ ត្រូវបានគេបាញ់សម្លាប់ហើយ ។

 នាងមានឈ្មោះថា Maria Susana Flores អាយុ២០ឆ្នាំ ត្រូវគេបាញ់សម្លាប់ ដែលតាមសម្តីប៉ូលីសបាន អោយដឹងថា ចំពោះរឿងនេះ ប្រហែលជាប់ពាក់ព័ន្ធ ជាមួយក្រុមអន្ធពាល ដែលប្រើប្រាស់គ្រឿងញៀន។ ចំពោះសាកសពរបស់នាង ត្រូវបានរកឃើញ កាលពីថ្ងៃសៅរ៍ នៅលើផ្លូវមួយ ជាប់តំបន់ភ្នំ។ ចំពោះមេធាវីម្នាក់ បាននិយាយ កាលពីថ្ងៃច័ន្ទថា "វាមិនទាន់ច្បាស់ នៅឡើយទេ ថាអាវុធដែលបានរកឃើញ នៅជិតខ្លួនរបស់នាងនោះ ត្រូវបានប្រើប្រាស់"។

បន្ថែមពីនោះទៅទៀត  ព្រះរាជអាជ្ញាឈ្មោះMarco Antonio ក៏បានបន្តថា " នាងគឺបាននៅ ជាមួយជនអន្ធពាលមួយក្រុម  ក្នុងរឿង ឧក្រិដ្ឋកម្មនេះ ប៉ុន្តែខ្ញុំមិនអាចប្រាប់ អ្នកបានទេថា តើនាងមាន ការជាប់ពាក់ព័ន្ធ ក្នុងការបាញ់ប្រហារនេះ ដែររឺអត់។" គាត់បានបន្ថែមថា "នេះជាអ្វីដែល ពួកយើង កំពុងតែ ស៊ើបអង្កេតពីរឿងនេះ អោយកាន់ច្បាស់បន្ថែមទៀត។"

គួររំលឹកផងដែរថា នាងSusana បានចូលប្រកួត ក្នុងកម្មវិធី រាជនីសម្រស់ នៅខែកុម្ភៈ ឆ្នាំ២០១២ និង មកដល់ខែមិថុនា មានបេក្ខភាព៧នាក់ទៀត បានចូលប្រកួតបន្ថែមទៀត ប៉ុន្តែពេលនោះ នាងមិនបាន ជាប់នោះទេ ។ យ៉ាងណាមិញ នាងSusana ដែលជាស្រីស្អាតប្រចាំ ទីក្រុង Sinaloaនោះ  បានជាប់ ក្នុងការប្រកួត បរវកញ្ញាឯកម៉ិចស៊ីកូវិញ ដូច្នេះនាង គឺស្រីម្នាក់ ដែលតំណាង ប្រទេសម៉ិចស៊ីកូ ផ្ទាល់តែម្តង ។

 ប៉ុន្តែគួរអោយសោកស្តាយ បរកញ្ញាស្អាតរូបនេះ ត្រូវបានគេបាញ់សម្លាប់ និងចំពោះហេតុការណ៏នេះ គឺមិនទាន់ដឹងច្បាស់ នៅឡើយទេ ថាកើតឡើងមកពីមូលហេតុអ្វី។  


ប្រភព បរទេស

កែសម្រួល កា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]