លោកអ្នក តែងតែ ធុញទ្រាន់នឹងការ យកយានយន្តរបស់លោកអ្នក ទៅលាងសម្អាតបន្ទាប់ ពីប្រឡាក់ ធូលីដី ឬក៏ភក់ជ្រាំនោះមែនទេ?
ពេលនេះ លោកអ្នកនឹង អស់បារម្ភ ពីបញ្ហា ការលាងសម្អាតទៀតហើយ ដោយសារតែ តិចណូឡូជី និង បច្ចេកវិទ្យាថ្មីរបស់ ក្រុមហ៊ុន Nissan ដែលជាក្រុមហ៊ុនផលិតយាន្តយន្ដរបស់ ជប៉ុន បានច្នៃ និង បង្កើតអោយមាន នូវ ប្រភេទឡាន Nissan គំរូ ដែលជាឡានលាងសម្អាតស្អាតដោយខ្លួនឯង មានន័យថា ទោះបីជា បើកបរ ឆ្លងកាត់ ភក់ ភ្លៀង ឬ ប្រឡាក់ដីជារៀងរាល់ថ្ងៃក៏ដោយ ក៏ម្ចាស់ឡាន មិនចាំបាច់ ព្រួយបារម្ភ ពីការយកឡានទៅលាងសម្អាតដែរ។
បច្ចេកវិទ្យាថ្មីនេះ គឺបានមកពី ថ្នាំបាញ់ឡាន ដែលអាចរារាំង ធូលីដី ភក់ជ្រាំទាំងនោះ មិនអោយតោងប្រឡាក់ជាប់លើឡានរបស់អស់លោកអ្នកឡើយ។
ជឿ ឬ មិនជឿ សូមទស្សនាវីដេអូ បញ្ជាក់ពីឡាន Nissan គំរូ ខាងក្រោមនេះ៖
តើប្រិយមិត្តចង់បានឡានដែលមិនប្រឡាក់បែបនេះទេ?
ប្រភព៖ ស្ទម
ដោយ ជាតា
ខ្មែរឡូត
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]