ការទាត់បាល់ Free Kick ចម្លែកជាងគេបង្អស់ មិនធ្លាប់មាន បានធ្លាក់ទៅលើក្រុម ក្របខ័ណ្ឌកំពូលទី ២ របស់ជប៉ុន Kyoto Sanga ដោយគ្រាន់តែទាត់បាត់ Free Kick អ្នកញាក់ពញ្ញាក់អារម្មណ៍ មានរហូតដល់ ៥ នាក់ កាលពីការប្រកួត សប្តាហ៍ទី ១២ កន្លងទៅនេះ។

ក្នុងនោះដែរ បន្ទាប់ពីនាំមុខ ០ទល់នឹង១ ទៅលើម្ចាស់ផ្ទះ Yokohama ហើយ ក្រុមភ្ញៀវ Kyoto Sanga បានបន្ថែមការនាំមុខ មួយគ្រាប់ទៀត ដោយការស៊ុតបញ្ចូលបាល់ Free Kick ចម្លែកបង្អស់ ពីសំណាក់កីឡាករ Ishibitsu នៅនាទីទី ៤៥ ជួយអោយលទ្ធផលបញ្ចប់ការប្រកួត ក្រុមភ្ញៀវ Kyoto Sanga យកឈ្នះម្ចាស់ផ្ទះ Yokohama ០ទល់នឹង២។

គួរបញ្ជាក់ផងដែរថា គ្រាន់តែវីដេអូនេះ ត្រូវបានបង្ហោះភ្លាម ចំនួនអ្នកមើល និងចែកចាយ បានកើនឡើងយ៉ាងសន្ធឹក ដោយសារមិនធ្លាប់ឃើញការទាត់បាល់ Free Kick ដូចនេះពីមុនមកទេ។


ដូចនេះបើចង់ដឹងច្បាស់ មានតែទស្សនាវីដេអូខាងក្រោម៖

 

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ មេត្រូ

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]