ភ្នំពេញៈ កាលពីពេលថ្មីៗនេះ តារាសម្តែងសិចស៊ី ញឹម ចាន់ថន បានធ្វើឲ្យមហាជន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីនាងបានបង្ហោះរូបថត ជួបគ្រោះថ្នាក់ចរាចរណ៍ ជាសាធារណៈ នៅពាសពេញ Facebook របស់នាង ប៉ុន្តែមិនបានបញ្ជាក់ច្បាស់ទេ ថាគ្រោះថ្នាក់ នោះជារឿងពិត ឬក៏ជាការថតរឿង ទើបតែពេលនេះ នាងបានចេញមុខបកស្រាយ និងសុំទោសដល់មហាជន ទៅលើហេតុការណ៍នោះ ដើម្បីឲ្យអ្នកគាំទ្រ អស់ក្ដីបារម្ភលើរូបនាង ។

តារាសិចស៊ីរូបស្រស់ សម្បូរសាច់ដើមទ្រូង កញ្ញា ញឹម ចាន់ថន បានរៀបរាប់ឲ្យដឹងថា សម្រាប់រូបភាពនាង បង្ហោះកាលពីពេលកន្លងមក ដោយនាងជួបគ្រោះថ្នាក់ចរាចរណ៍មួយ បណ្តាឲ្យនាងរងរបួស ហូរឈាមស្រោចខ្លួននោះ មិនមែនជារឿងពិតទេ វាគ្រាន់តែជាឈុតមួយ នៅក្នុងការសម្តែងប៉ុណ្ណោះ។

ញឹម ចាន់ថន បានប្រាប់ ឲ្យដឹងតាមរយៈសារលើ Facebook របស់នាងទៀតថា“នាងខ្ញុំសូមអរគុណ ចំពោះទឹកចិត្ត របស់មិត្តភក្តិបងប្អូនទាំងអស់គ្នា ដែលបារម្ភចំពោះខ្ញុំ ហើយសូមទោស ចំពោះរូបភាព ដែលបានបង្ហោះមុននេះ នឹងមិនបានបកស្រាយ ឲ្យបានច្បាស់លាស់ ដោយសារការជាប់រវល់ របស់នាងខ្ញុំ។ ទាំងនេះគ្រាន់ជាការថត sport អប់រំស្តីពីគ្រោះថ្នាក់ចរាចរណ៍ តែប៉ុណ្ណោះ ! បើកបរ ត្រូវគោរពច្បាប់ចរាចរណ៍ ពាក់មួកសុវត្ថិភាព គោរពសិទ្ធិអ្នកដទៃ ទំនួលខុសត្រូវ នឹងចូលរួមទាំងអស់គ្នា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដើម្បីខ្លួនអ្នក គ្រួសារ និង សង្គម...” ។

ការបកស្រាយខាងលើនេះ សង្ឃឹមថា ទស្សនិកជន របស់ កញ្ញា ញឹម ចាន់ថន តាមរយៈគេហទំព័រ LookingTODAY ពិតជាបានស្ងប់ចិត្ត ហើយលោកអ្នកនឹងលែង មានចម្ងល់តទៅទៀត ។ ប្រសិនបើទស្សនិកជន ចង់ដឹងថាការថតស្ពតនោះ មានបង្កប់អត្ថន័យអប់រំល្អ និងមានតារាប្រុសស្រីណាខ្លះ ចូលរួមថតនោះ មានតែរង់ចាំអ៊ុតមើលស្ពត នៅក្នុងពេលឆាប់ៗខាងមុខនេះទាំងអស់គ្នា៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]