ភ្នំពេញ ៖ មន្ដ្រីនគរបាលខណ្ឌចំការមន បាននិយាយថា ខណៈដែលករណីគ្រោះថ្នាក់ ចរាចរណ៍ បាននឹងកំពុង កើតត្រង់ចំណុចផ្លូវ ម៉ៅសេទុង កែងផ្លូវលេខ១១៣ ក្នុងសង្កាត់ បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានី ភ្នំពេញ កាលពីវេលាថ្ងៃត្រង់ ទី០១ ខែមិថុនា ស្រាប់តែគេបានឃើញវត្ដមានស្ដ្រីម្នាក់ បានបញ្ចេញចរិតច្រងេង ច្រងាង និង ប្រើឫកពារមិនគប្បីជាអ្នកចេះដឹង នាំឲ្យអ្នកឈរមើលនាំគ្នាពេបជ្រាយ ។ ទង្វើបែបនេះ ធ្វើឱ្យ ប្រជាពលរដ្ឋមិនតិចនាក់ ដែលបានឃើញ ហេតុការណ៍ទាំងកណ្ដាលថ្ងៃចែស បាននាំគ្នា ធ្វើការរិះគន់ថា គ្រាន់តែរឿងករណីគ្រោះ ថ្នាក់ចរាចរណ៍បន្ដិចបន្ដួច បែរជាគំរាមប្ដឹង អ្នកកាសែត ប្រសិនបើហ៊ានចុះផ្សាយ។

មន្ដ្រីនគរបាលខណ្ឌចំការមន បានបញ្ជាក់ ថា ទិដ្ឋភាពករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅម៉ោង១១ និង១០នាទី ព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១២ នៅ ចំណុចផ្លូវម៉ៅសេទុង កែងផ្លូវលេខ១១៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ដែល បង្កឡើងដោយរថយន្ដម៉ាករ៉េវហ្វ័រ ពណ៌ទឹក ប្រាក់ ពាក់ស្លាក ភ្នំពេញ 2H-9035 បាន បើកទៅបុកម៉ូតួហាយ៉ាត ពណ៌ខ្មៅ ពាក់ស្លាក លេខភ្នំពេញ 1T-5102 ខណៈដែលបើក បញ្ច្រាសទិស បណ្ដាលឱ្យបុរសម្នាក់ បាក់ជើងនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុបន្ដិច គេបានឃើញវត្ដ មានស្ដ្រីម្នាក់ វ័យប្រមាណជា៣០ឆ្នាំ ចេញ មុខមកកាង និងប្រើឫកពារមិនសមភ្នែក ប្រជាពលរដ្ឋ គ្រាន់តែអ្នកសារព័ត៌មានចុះ ផ្ដិតយករូបភាពទាន់ហេតុការណ៍ នៅទី សាធារណៈ។ ប៉ុន្ដែទោះជាយ៉ាងណា ស្ដ្រីរូប នេះមិនត្រូវបានស្គាល់អត្ដសញ្ញាណនោះទេ គ្រាន់តែដឹងថា ស្ដ្រីរូបនេះធានាគ្រប់យ៉ាង ក្នុងការព្យាបាលជូនជនរងគ្រោះ តែដោយ ឡែកជនរងគ្រោះភាគីម៉ូតូ ត្រូវបានគេស្គាល់ អត្ដសញ្ញាណ ឈ្មោះ ង៉ែត ទិត្យ អាយុជាង ២០ឆ្នាំ ស្នាក់នៅសង្កាត់ចាក់អង្រែលើ ខណ្ឌ មានជ័យ មុខរបរជាសន្ដិសុខឯកជន។

សមត្ថកិច្ចបានចុះទៅដល់កន្លែងកើត ហេតុ និងធ្វើការសាកសួរ ហើយក៏ធ្វើការ សន្និដ្ឋានថា ទំនងជាភាគីខាង រថយន្ដរ៉េវហ្វ័រ ជាអ្នកខុស ពោលគឺម៉ូតូជនរងគ្រោះបើក បរពីកើតទៅលិច តាមបណ្ដោយផ្លូវម៉ៅសេ ទុង ដោយឡែករថយន្ដរ៉េវហ្វ័រ បើកពីលិច បត់ទៅខាងជើង។ ប៉ុន្ដែប្រភពខ្លះបានអះ អាងផ្សេងគ្នា ដោយបញ្ជាក់ថា ម៉ូតូជាអ្នក ខុស ដោយសារតែការបើកបរលឿន ក្នុងទី ប្រជុំជន។

រថយន្ដ និងម៉ូតូ ត្រូវបានសមត្ថកិច្ចយក ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ ចំការមន រង់ចាំធ្វើការដោះស្រាយទៅតាម ផ្លូវច្បាប់ពេលក្រោយ បន្ទាប់ពីជនរងគ្រោះត្រូវបានយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ រុស្ស៊ី៕

ដោយ ៖ នរៈ-មនោ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]