ចិន៖  តើអ្នកនៅចាំ តួសម្តែងស្រី ដ៏ស្រស់ស្អាត និងស៊ិចស៊ី គឺនាង Fang BingBing មានវ័យ៣៤ឆ្នាំ រូបនេះដែររឺទេ? ថ្មីៗនេះ នាងបានទទួលចំណាត់ថ្នាក់ លេខមួយ ក្នុងបញ្ជីកំពូលតារាចិន របស់ទស្សនាវដ្តី Forbes បានចេញផ្សាយ កាលពីថ្ងៃទី៤ខែ ឧសភា។

 ចំពោះនាង Fang BingBing អាចរកចំណូល ជាប្រចាំឆ្នាំ បានចំនួន២០លានដុល្លារ។ រីឯតារាសម្តែងប្រុស ហុងកុង គឺលោក Andy Lau បានជាប់ចំណាត់លេខ២ និងតារាចម្រៀងប្រុសតៃវ៉ាន់ លោកJay Chou ក៏បានជាប់ចំណាត់ថ្នាក់ លេខ៣ដែរ។ បន្ថែមពីនេះទៅទៀត តារាដែលមានឈ្មោះក្នុង បញ្ជីកំពូលតារានេះ ទាល់តែមានចំណូលខ្ពស់ ពីសិល្បៈ និងមានប្រជាប្រិយភាពខ្លាំង ពីសំណាក់ទស្សនិកជន។ យ៉ាងណាមិញ  ចំណាត់ថ្នាក់លេខ៤ បានទៅលោក Huang Xiaoming  ដែលជាតារាសម្តែង អ្នកចម្រៀង និងអ្នកបង្ហាញម៉ូត។ ចំណែក តារាសម្តែងស្រី Zhang Ziyi ក៏បានជាប់ ចំណាត់លេខ ៥ ផងដែរ។

គួរបញ្ចាក់ផងដែរថា នាង Fan BingBing បានទទួលពាន ដែលជាប់ជាតារាស្រីដ៏ល្បី ចំនួន២ឆ្នាំ  ជាប់ៗគ្នា ចាប់តាំងពីឆ្នាំ ២០០៦ ក្នុងបញ្ជី ទស្សនាវដ្តី Forbes។  ចំពោះភាពយន្តថ្មីៗ របស់នាង Fan BingBing មានដូចជា  រឿង X-men  រឿង Days of Future past និង រឿងThe white Haired Witch of Lunar Kingdom ។ មិនតែប៉ុណ្ណោះ នាង Fan BingBing បានទទួលពានរង្វាន់ ជាច្រើនទៀត ក្នុងកម្មវិធី ដូចជា  Tokyo International Film Festival , Beijing College Student Film Festival,  Golden Horse  Film Festival  និងកម្មវិធី The slightly Less Prestige Hottest Figure។

 ខាងក្រោមជាកំពូលតារាទាំង១០រូប ដែលជាប់ក្នុងបញ្ជី មានដូចជា៖

១) Fang BingBing


 ២) Andy Lau


៣) Jay Chou


៤) Huang Xiaoming


 ៥) Zhang Ziyi


 ៦) Yang Mi


៧) Lin Chi Ling


៨) Li Na


៩) Nicky Wu


 ១០) Jackie Chan  

ប្រភព បរទេស

កែសម្រួល ka

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]