រាជធានីភ្នំពញ​​​​ ៖ រថយន្ត​ឡិច​ស៊ីស​៤៧០ ​បើក​ដោយ​ជន​បរទេស​ម្នាក់​ដោយ​សារ​តែ​ជែង​នៅ​ចំណុច​​ភ្លើង​ស្តុប ដែល​ចង្អៀត ​និង​វ៉ា​រថយន្ត​​​មែរ​សឺ​ដេស ​ក្នុង​ទិសដៅ​​​ស្រប​គ្នា​មិន​ផុត​ បណ្តាល​ឱ្យ​កាង​មុខ​កៀរ​​​ចំហៀង​រថយន្ត​​មែរ​សឺ​ដេស ហើយ​កាង​នោះ​បាន​ជ្រុះ​ធ្លាក់ ។

ហេតុការណ៍​នេះ​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​៦​និង​៣០​នាទី ​ថ្ងៃ​ទី​៣០ ឧសភា ​ស្ថិត​នៅ​ចំណុច​ភ្លើង​ស្តុបសន្ធរ​ម៉ុក ​តាមមហា​​វិថី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ម៉ៅ​សេ​ទុង​ កែងមហា​វិថី​កម្ពុជា​ក្រោម ក្នុង​សង្កាត់​​ផ្សារ​ដេ​ប៉ូ៣​ ខណ្ឌ​ទួល​គោក ​រាជ​ធានីភ្នំពេញ ។

អ្នក​បើក​​រថយន្ត​មែរ​សឺ​ដេស ​​ឱ្យ​ដឹងថា​ គាត់​​បើក​រថយន្ត​​តាមមហា​​វិថី​ម៉ៅ​សេ​ទុង​ ពី​ត្បូង​​ទៅ​ជើង​ឆ្លង​​​ភ្លើង​ស្តុប​ពណ៌​ខៀវ ស្រាប់​តែ​​ត្រូវ​រថយន្ត​ឡិច​ស៊ីស​​៤៧០​​បើក​ដោយ​​ជន​បរទេស​​​ ជែង​ និង​វ៉ា​​ខាង​ស្តាំ បណ្តាល​ឱ្យ​កាង​រថយន្ត​​នោះ​ប៉ះ​ទ្វារ​រថយន្ត​​​របស់​គាត់​​ក្រពឹត​ ​និង​រលាត់​ថ្នាំ ។ ក្រោយ​កើត​​ហេតុ​​សមត្ថកិច្ច​ប៉ូលិស​បាន​ជួយ​ដោះ​ស្រាយ ហើយ​​អ្នក​បើក​រថយន្ត​បង្ក​​ជា​ជន​បរទេស​យល់​ព្រម​សង ហើយក៏​​យក​រថយន្ត​មែរ​សឺ​ដេស​ទៅ​ជួស​ជុល​នៅ​យាន​ដ្ឋាន ​ដោយ​ក្រុមហ៊ុន​ធា​នា​រ៉ាប់​រង​​ជា​អ្នក​ចេញ ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]