កោះ គឺជាដីទួលឬ ភ្នំ ដែលព័ទ្ធជុំវិញដោយទឹក ។ លើភពផែនដី នេះ មានកោះ រាប់លាន តែកោះនិមួយៗ មានទំហំ តូច និង ធំ ហើយ សណ្នាន មិនដូចគ្នាទេ ។ តាមការកំនត់របស់ អ្នកភូមិសាស្រ្ត គេបានកំនត់កោះ ៥ ថាជា កោះដែលធំជាងគេលើលោក ។

ដូច្នេះ ប្រិយមិត្តអាចមកមើលកោះ ទាំង ៥ ដែលធំជាងគេ ដូចខាងក្រោមនេះ ៖

១. កោះ Greenland ( ហ្គ្រីនឡែន ) ៖ កោះនេះ មានទំហំ   ២,១៧៥៥៨៧  គីឡូម៉ែត្រការ៉េ  ត្រូវបានគេចាត់ថាជា កោះដែលធំ ជាងគេនៅលើពិភពលោក។ កោះនេះ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ រដ្ឋាភិបាលប្រទេស ដាណឺម៉ាក។ ចំពោះស្ថានភាពទូទៅរបស់កោះ គឺ ភាគខាងជើង មានអាកាស ធាតុត្រជាក់ពេញមួយឆ្នាំ ហើយសកម្មភាព ប្រជាជននៅក្នុងតំបន់នោះ មានដូចជា ការប្រណាំង ឆ្កែទឹកកក និងបរបាញ់ សត្វ ជាដើម។ ចំពោះ អ្នកទេសចរ ចូលចិត្តទៅទស្សនា នៅកោះនោះ ក្នុងរដូវក្តៅ ដើម្បីឡើងភ្នំ ស្ទូចត្រី និងចង់ដឹងពី ប្រពៃណីទំនៀមទំលាប់ ជនជាតិដើមលើកោះ។ តាមស្ថិតិ ឆ្នាំ២០១៣ កោះនេះមានប្រជាជន   ៥៧៧១៤ នាក់ ដែល ៨៩ ភាគរយ ជាជនជាតិដើម Inuit និង មួយចំនួន ជាជនជាតិ ដាណឺម៉ាក ។

២. កោះ New Guinea កោះនេះស្ថិតនៅ ភាគជើង ប្រទេស អូស្រ្តាលី និងនៅភាគ ខាងកើតនៃ ប្រទេស សង្ហឹបុរី ។ បច្ចុប្បន្ននេះ កោះនេះត្រូវបានចែកចេញជា ពីរចំនែក ដែលចំនែកខាងត្បូង គឺជាផ្នែកមួយ នៃប្រទេសឥណ្ឌូនេស៊ី និង ផ្នែកខាងកើត ជារដ្ឋ ឯករាជ្យ ដែលមានឈ្មោះប្រទេសថា Papua New Guinea ។ ភូមិសាស្រ្តក្នុង កោះនេះ គឺសំបូរ ទៅដោយ  ជីវិតសត្វព្រៃ ដែល មាន ពី ៥% ទៅ ១០% នៃប្រភេទសត្វព្រៃក្នុងផែនដី ហើយនិងប្រភេទ សត្វរស់នៅក្នុងព្រៃរាប់ពាន់ ប្រភេទថ្មីៗ ត្រូវបានរកឃើញ ត្រឹម១០ឆ្នាំពី ១៩៩៨ ដល់ ២០០៨។ ប៉ុនែ្តព្រៃរងទឹកភ្លៀងភាគច្រើន ត្រូវបានកាប់ ដើម្បីដាំ ដំណាំប្រេងដូង និង ធ្វើដំណាំកសិកម្មផ្សេងទៀត។


៣. កោះ Borneo កោះមួយនេះ ស្ថិតក្នុងភាគ អាគ្នេយ៍នៃ ឧបទ្វីបម៉ាឡេ ។ ភូមិសាស្រ្តកោះនេះ គឺសម្បូរ ដោយជីវចម្រុះ ហើយជាតំបន់ ដែលមានព្រៃរងទឹកភ្លៀង មានទំហំធំជាងគេ ក្នុងតំបន់អាស៊ីអាគ្នេយ៍។ កោះនេះ ក៏មានប្រភេទសត្វព្រៃ ច្រើនជាង ៤០០ប្រភេទ ដែលត្រូវបាន រកឃើញ នៅចន្លោះពីឆ្នាំ ១៩៩៤ ដល់ ឆ្នាំ២០០៧ និង មាន ១២៤ ប្រភេទថ្មីទៀត ត្រូវបានរកឃើញ ក្នុងឆ្នាំ២០០៧ រួមបញ្ចូលដោយ កង្កែបឥតមានសួត ជាដើម ។ បច្ចុប្បន្នកោះ នេះបានបែងចែក ជាពីរចំនែករវាង ប្រទេសម៉ាឡេស៊ី និង ប្រទេសឥណ្ឌូនេស៊ី ។


៤. កោះ Madagascar កោះនេះស្ថិតក្នុង ទ្វីបអាហ្រិ្វក ដែលជាកោះដែលធំទី៤ លើលោក ដែលរួមបញ្ចូល កោះបី ទៅ បួនទៀត ដែលមាន ឆ្នេររួមគ្នា។ ដូចនឹងកោះធំ ផ្សេងទៀតដែរ កោះនេះជាកនែ្លង ដែលមានប្រភេទសត្វ ក្នុងព្រៃប្លែកៗ ដែលគ្មានកនែ្លងណាមានឡើយ។ ប៉ុនែ្តមាន ប្រភេទសត្វជាច្រើន កំពុងរងការផុតពូជផងដែរ។ ចំពោះ ចំនួនប្រជាជន រស់ក្នុងកោះនេះ មានដល់ទៅជាង ២២.៥ លាននាក់ឯណោះ ។


៥. កោះ Baffin  ៖ កោះនេះ គឺជាផ្នែកមួយនៃ មូលដ្ឋានទ័ព Nunavut របស់ប្រទេស កាណាដា ហើយ កោះនេះ ស្ថិតនៅចន្លោះ នៃប្រទេស កាណាដា និង កោះ Greenland ។ នៅលើ កោះនេះ គឺមានទីក្រុងមួយ ឈ្មោះថា Nunavut  ដែលមានប្រជាជនលើស ពី ៦,០០០ នាក់ រស់នៅ និង មានទីក្រុងផ្សេងទៀត លើកោះផងដែរ តែមានចំនួនប្រជាជនតិច ដែលក្រោម ១,៥០០ នាក់។ ជនជាតិអឺរ៉ុបបានរុករក កោះនេះឃើញក្នុងឆ្នាំ ១៥៧៦។ រីឯប្រភេទសត្វព្រៃលើ កោះនេះ ភាគច្រើនជាសត្វ ដែលអាចសម្របនឹងអាកាសធាតុត្រជាក់បាន ដូចជា ខ្លាឃ្មុំទឹកកក និង ចចកតំបន់ទឹកកក ជាដើម។ អ្នកទេសចរ ចូលចិត្តទៅលេង ទឹកកករអិល និង មើលអព្ភូត ហេតុ Northern Light នៅលើកោះនេះណាស់ ។



ប្រភព៖ បរទេស

កែសម្រួល៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]