យើងដឹងហើយថា ពេលវេលាដែល កន្លងហួសហើយ អ្នកមិនអាច ទាញវាឲ្យ ត្រលប់ក្រោយបានទេ ។ ហើយ អ្វីដែល អ្នកមិនអាច ផ្លាស់ប្តួរ បាននោះគឺ មួយថ្ងៃ មាន ២៤ ម៉ោង និង ១៦៨ ម៉ោង ក្នុង មួយសប្តាហ៍។ ដូច្នេះ អ្វីដែលអ្នកត្រូវធ្វើ នោះគឺ ចេះប្រើបា្រស់ ពេលវេលា ឲ្យមានប្រសិទ្ធភាព ដែលអាចធ្វើអោយ អ្នកមានពេល លំហែកាយ បានទៀតផង។ មនុស្សមួយចំនួន ធ្វើការរហួត ដល់ ៦០ ម៉ោងឯណោះ ក្នុងមួយសប្តាហ៍ ហើយគេ នៅតែអាច មានពេលវេលា សំរាប់ខ្លួនឯង និង ក្រុមគ្រួសារ របស់គេ តើអ្នកឆ្ងល់ទេថា គេអាចធ្វើបាន ដោយរបៀបណា ? ប្រាកដណាស់ ពួកគេ បានធ្វើកិច្ចការ មួយចំនួន ទៅតាមកិច្ចការ ដែលត្រូវ ធ្វើមុន និង ក្រោយ ហើយគេដឹង ថាអ្វីដែលសំខាន់ និងអ្វី ដែលមិនសំខាន់។ ប៉ុន្តែលោកអ្នក មិនចាំព្រួយបារម្ភ ទៀតឡើយ ព្រោះ អ្នកអាចប្រើបា្រស់ ពេលវេលារបស់អ្នក យ៉ាងមានប្រសិទ្ធិភាព តាមទំលាប់ សាមញ្ញ ទាំង ១០ យ៉ាង ខាងក្រោម៖

១.ដឹងពីការចំនាយពេលវេលា ៖ មនុស្សភាគច្រើន ពិតជាពុំបានដឹងថា គេបានចំនាយពេល វេលារបស់គេ ធ្វើអ្វីទេ ពីមូយម៉ោង ទៅមួយម៉ោង។ ហើយទំលាប់ ដែលមិនដឹង ខ្លួនឯង ពុំបានធ្វើអ្វីនោះ នៅក្នុងរយៈពេល មួយ ម៉ោងទៅមួយម៉ោង អាចមានឥទ្ធិពល ធ្ងន់ធ្ងរ។ ដូច្នេះ អ្នកត្រូវគិតថា រយៈពេល ១ នាទី ឫ ១ ម៉ោង របស់អ្នក តើអ្នកបានធ្វើអ្វីខ្លះ ហើយព្យាយាម កាត់បន្ថយវា។ ធ្វើដូច្នេះ អាចអោយ សន្សំពេលវេលា ដ៏មានតំលៃ របស់អ្នក យ៉ាងមានប្រសិទ្ធិភាព។

២. ដឹងពីកិច្ចការដែលត្រូវ ធ្វើជាចំាបាច់ និង មិនចាំបាច់ ៖ អ្នកត្រូវមាន គំរោងទុកជាមុន ថាតើ កិច្ចការណា ដែលសំខាន់ជាងគេ ហើយ ត្រូវធ្វើកិច្ចការ ដែលសំខាន់នោះ មុនគេ ពីព្រោះថា ពេលដែលអ្នក ធ្វើកិច្ចការអ្វី មួយមុន អ្នកតែងតែ មានកំលាំងចិត្ត និង ខិតខំប្រឹងប្រែងធ្វើវា។ បន្ទាប់មកទុកកិច្ចការ ដែលមិនសំខាន់ ធ្វើក្រោយគេ។ ប៉ុន្តែមនុស្សភាគ ច្រើនចូលចិត្ត ធ្វើកិច្ខការ ដែលស្រួល និង មិនសូវសំខាន់មុន រួចទុក អោយការងារ លំបាកក្រោយ ដែលជាហេតុ ធ្វើអោយ អ្នកមានភាព ភ័យខ្លាច នឹងកិច្ចការ លំបាកនោះ ធ្វើអោយ ឈានទៅដល់ ការរង់ចាំហើយចាំទៀត រហូតដល់ ឈប់ធ្វើតែម្តង។

៣. ភ្ញាក់ ១៥ នាទី មុនទំលាប់ដែល អ្នកធ្លាប់ ៖ តើអ្នកដឹងទេថា ការភ្ញាក់មុន ១៥ នាទី អាចជួយ សន្សំពេលវេលា របស់អ្នករហូតដល់ ៧៥ ម៉ោងឯណោះ។ ហើយអ្នកជំនួញ មួយចំនួន បាននិយាយថា ពូកគេ បានយកពេលវេលា នេះ ដើម្បី តបអ៊ីម៉ែល ដោយគ្មាន ការប៉ះពាល់ ដល់កិច្ចការ ផ្សេងទៀត។

៤. កំណត់ពេលប្រើប្រាស់ អ៊ិនធើណែត ៖ ជាញឹកញាប់ មនុស្សភាគច្រើន បានចំណាយពេលវេលា របស់ខ្លួនប្រើបា្រស់ អ៊ិនធើណែត ពីព្រោះពេលដំបូង គិតថា ប្រើប្រាស់អ៊ិនធើណែត ដើម្បីធ្វើកិច្ចការ មួយចំនួនឬ ក៏ អានព័ត៌មាន មើលពី ឧតុនិយម ប៉ុន្តែចុងក្រោយ នៅតែ អនឡាន ដោយមិនបាន អានព័ត៌មានអ្វីផ្សេងទៀត។ ដូច្នេះអ្នកត្រូវ ចេះកំណត់ម៉ោង ប្រើប្រាស់អ៊ិនធើណែត បើមិនដូច្នេះទេ អ្នកនឹងចំណាយពេល វេលាដ៏មាន តំលៃរបស់អ្នក ចោលដោយ ឥតប្រយោជន៍។

៥.ធ្វើកាលវិភាគ នូវរាល់សកម្មភាព ប្រចាំថ្ងៃ ៖ នៅដើមសប្តាហ៍ អ្នកគួរតែធ្វើកាលវិភាគ ថាតើអ្នកនឹងត្រូវធ្វើអ្វី ហើយត្រូវ ប្រកាន់ខ្ចាប់ នឹង កាលវិភាគនោះ ។ ធ្វើដូច្នេះ អ្នកនឹងសន្សំ ពេលវេលាបាន យ៉ាងច្រើន។

៦. ចាកចេញពីគណនីបណ្តាញសង្គម ៖ តើអ្នកដឹងទេថា នៅពេលដែល អ្នកប្រើបា្រស់ នូវគណនី បណ្តាញសង្គម ជារៀងរាល់ថ្ងៃ អាចធ្វើអោយអ្នក មានការរំខាន និង ខាតបង់ពេលវេលា តែប៉ុណ្ណោះ ជាពិសេស នៅពេលកិច្ចការ របស់អ្នក ត្រូវដល់ថ្ងៃកំណត់។ ដូច្នេះ អ្នកត្រូវចេះ កំណត់ពេលវេលា អោយបានច្បាស់លាស់ ដើម្បីជៀសវាង នូវការ ខាតបង់ពេល វេលាដោយឥតប្រយោជន៍។

៧. ត្រូវត្រួតពិនិត្យការរំពឹងទុក ៖ អ្នកត្រូវគិតថា អ្វីដែលអ្នកធ្វើ មានហេតុផល ឫ ក៏អត់? ឧទាហរណ៍ តើអ្នកនឹងទៅ កន្លែងហាត់កីឡា ,ជូនកូនទៅសាលា , បោកខោអាវ និង ដើរកំសាន្ត ទាន់ពេល មុនម៉ោង ៩ ព្រឹក ? ត្រូវប្រាកដថា អ្នកមិនត្រូវ ធ្វើវាអោយ ហួសហេតុពេក ទេ គឺត្រូវប្រើ់បា្រស់ ពេលវេលា អោយសមស្រប ទៅតាមសមត្ថភាពរបស់អ្នក។

៨.ផ្លាស់ប្តូរគំនិតរបស់អ្នក ៖ អ្នកមិនត្រូវគិតថា អ្នកគ្មានពេលធ្វើអ្វីមួយ នោះទេ ពីព្រោះថាគំនិតនេះ អាចធ្វើអោយអ្នក មិនអាចធ្វើអ្វីបាន ទាំងអស់។ ហើយអ្នកត្រូវគិត វិញថា អ្នកនឹងអាចធ្វើវា បានអោយ បានល្អ និង ទាន់ពេលវេលា ។ ការគិតបែបនេះ ធ្វើអោយអ្នក អាចធ្វើអ្វីបាន លឿននិង មានប្រសិទ្ធិភាពផងដែរ។

៩.គិតពីកន្លែងដែលអ្នកត្រូវទៅ ៖ តើអ្នកដឹងទេថា នៅពេលដែលអ្នក ដឹងមុនពីកន្លែងដែល អ្នកត្រូវទៅ អ្នកអាចយកវាទៅ គិតដើម្បីសន្សំពេលវេលានោះបាន។ ឧទាហរណ៍ ប្រសិនបើ អ្នកត្រូវទៅកន្លែងណាមួយ ដើម្បីណាត់ជួប មិត្តភក្តិនោះ ហើយ អ្នកត្រូវទិញអ្វីមួយនោះ អ្នកអាចធ្វើ់ដំណើរ តាមផ្លូវតែមួយ ហើយអាចចំនេញ ដល់ទៅពីរឯណោះ។

១០. រៀបចំរបស់ប្រើប្រាស់អោយមានរបៀប ៖ អ្នកប្រហែលជាធ្លាប់ ស្វែងរករបស់ប្រើប្រាស់ ឫ សំភារៈផ្សេងៗ ដោយចំនាយពេលយូរ។ អ្នកអាចកាត់បន្ថយវា បានដោយរៀបចំ របស់របរប្រើប្រាស់ អោយមានរបៀប ដូច្នេះ អ្នកមិនចាំបាច់ចំនាយពេល ដើររកវាទៀតទេ។

ទាំងនេះ គឺជាទម្លាប់ សាមញ្ញទាំង ១០ យ៉ាងដែល អាចជួយអោយអ្នក សន្សំពេលវេលា ដ៏មានតំលៃ របស់អ្នក យ៉ាងមានប្រសិទ្ធិភាព។



តើប្រិយមិត្ត មានវិធីណាផ្សេងដើម្បី សន្សំពេលវេលា ដែឫទេ?

ប្រភព ៖ បរទេស

ដោយ ៖ លីណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]