កាលពីពេលថ្មីៗនេះ នៅក្នុងទីក្រុង Meizhou ក្នុងខេត្ដ Guangdong ប៉ូលីសបានទទួលទូរស័ព្ទ ពី អ្នកធ្វើការនៅក្នុងហាងអ៊ុតសក់ ថា​មាននារីវ័យក្មេងម្នាក់ ដែលមុខរបស់នាងពោរពេញទៅដោយ ឈាមនៅក្នុងហាងអ៊ុតសក់របស់ ពួកគេ ហើយនារីនោះបានប្រាប់ពួកគេថា នាងត្រូវបានគេ ចាប់ជំរិតមក ក្នុងទីក្រុងនេះដើម្បីរកស៊ីផ្លូវភេទ។

ក្នុងពេលនោះប៉ូលីសក៏បានមកដល់ និងសែ្វងរកនារីនោះ ហើយនារីនេះក៏បានប្រាប់ពីកន្លែងលាក់ ខ្លួនរបស់អ្នកជំរិតទាំងនោះ។ ចុងក្រោយប៉ូលីសក៏ចាប់អ្នកទាំងនោះ រួមទាំងជួយសង្គ្រោះជនរងគ្រោះ៦នាក់ថែមទៀត។

យោងទៅតាមប៉ូលីសបាននិយាយថា នារីជនរងគ្រោះទាំង៧នាក់មកពី ខេត្ដខុសៗគ្នា។ ពួកអ្នកចាប់ជំរិតទាំងនោះបាន ប្រាប់នារីទាំងនោះថា មកដើរលេងក្នុងទីក្រុងនេះតែ បែរជាចាប់បង្ខំនាងលក់ ខ្លួនទៅវិញ ព្រមទាំងប្រើអំពើហិង្សាលើពួកនាង ប្រសិនជាពួកនាង មិនព្រមធ្វើអ្វីដូចដែលពួកគេបានប្រាប់។ ដោយគ្មានជម្រើសនាងបាន ប្រើអំបែងកែវមកកាត់ថ្ពាស់របស់នាង ព្រោះដើម្បីការពារខ្លួននាងពីការ ប្រកបរបររកស៊ីនេះ ហើយនាងក៏បានព្យាយាមផ្លោះចេញពីបង្អូត មកកាន់ហាងអ៊ុតសក់ ទោះបីជាត្រូវ ពួកគេរត់តាមពីក្រោយក៏ដោយ៕

ប្រែសម្រួលដោយ ៖​ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]