Tradinno គឺជាឈ្មោះ របស់សត្វនាគយន្តមួយ ដែលមានទំហំធំបំផុត នៅលើពិភពលោកនេះ ដែលវាអាចធ្វើចលនា ហើយថែមទាំងអាច ព្រួសភ្លើងបានទៀតផង ហាក់បីដូចជាសត្វនាគភ្លើង ពិតប្រាកដអីចឹង។ សត្វនាគយន្ត Tradinno នេះ មានទំងន់រហូតដល់ទៅ ១១តោន និងប្រវែង ១៥.៥ម៉ែត្រឯណោះ ហើយស្លាបរបស់វា មានប្រហែល ១២ម៉ែត្រ។

ទោះបីជាយ៉ាងណាក៏ដោយ សត្វនាគយន្ត Tradinno នេះ គឺមិនអាចហោះបានឡើយ ប៉ុន្តែវាអាចព្រួសភ្លើងបាន ដូចសត្វនាគភ្លើងអីចឹង ដោយប្រើប្រាស់បច្ចេកវិទ្យា របស់ក្រុមហ៊ុន “Zollner Elektronik AG” ស្ថិតក្នុងទីក្រុង Zandt នៃប្រទេសអាឡឺម៉ង់។

ជាមួយគ្នានេះដែរ សត្វនាគយន្ត Tradinno ដ៏ធំនេះ មិនមែនបង្កើតឡើង សម្រាប់តែដាក់តាំង ឬអួតបង្ហាញគេនោះទេ ប៉ុន្តែវាត្រូវបានគេយកមកប្រើ នៅក្នុងព្រឹត្តិការណ៏មួយ ដែលត្រូវបានគេឲ្យឈ្មោះ “Drachenstich” ឬ “Slaying of the Dragon”។  គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៏ “Drachenstich” ឬ “Slaying of the Dragon” នេះ គឺជាទស្សនីយភាព ដ៏ប្រជាប្រិយ នៃប្រពៃណីបុរាណមួយ ដែលប្រារព្ធឡើងនៅក្នុងទីក្រុង Furth នៃប្រទេសអាឡឺម៉ង់ ចាប់ពីថ្ងៃទី១ ខែសីហា ដល់ថ្ងៃទី១៧ ខែសីហា។

យ៉ាងណាមិញ សត្វនាគយន្តដ៏ធំនេះ ក៏អាចឈានដល់ការ បំបែកកំណត់ត្រាពិភពលោក Guinness World Records ក្នុងឆ្នាំ២០១៤ នេះផងដែរ ដោយពឹងផ្អែកលើទំហំ និងការផលិត រួមជាមួយនឹងបច្ចេកវិទ្យាផ្សេងៗទៀត៕

តោះ! ទៅទស្សនាវីដេអូសត្វនាគយន្តនេះទាំងអស់គ្នា៖

ប្រភព ៖ បរទេស

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]