ដូចអ្នកបានដឹងស្រាប់ហើយ ថាការគេងមិនបានគ្រប់គ្រាន់ អាចជាបញ្ហា ដល់សុខភាព និងសម្រស់របស់អ្នកផ្ទាល់។ ដូច្នេះថ្ងៃនេះ អ្នកនឹងជ្រាប ពីគន្លឹះល្អៗ មួយចំនួន ក្នុងការជួយអ្នក អោយគេង លង់លក់បានស្រួល៖

១) គេងជាមួយគ្រែដែលមាន ផាសុខភាព៖ ជ្រើសរើសគ្រែគេង ដែលផ្តល់នូវភាពស្រណុកស្រួលដល់អ្នក ជាមួយនឹង ពូក និង ខ្នើយ ដែលមានគុណភាពខ្ពស់ អាចផ្តល់ភាព ងាយស្រួល ដល់ការគេងរបស់អ្នក បានមួយកំរិតទៀត។

២) បន្ទប់គេង៖ ចំពោះមនុស្សភាគច្រើន ចូលចិត្តគេងក្នុងបន្ទប់ ដែលត្រជាក់បន្តិច ជាងបន្ទប់ធម្មតា។

៣)ងូតទឹក៖ ត្រូវប្រាកដខ្លួនឯងថា អ្នកបានងូតទឹករួចហើយ មុនពេលចូលគេង ។

៤) ពិសារទឹកដោះគោក្កៅឧណ្ឌៗ៖ ទឹកដោះគោ សម្បូរជាតិប្រូតេអ៊ីន និងជាតិI- Tryptophan  ដែលអាចជួយដល់ ដំនេករបស់អ្នក អោយលង់លក់បានយ៉ាងស្រួល។

៥)បន្ធូរអារម្មណ៍៖ មុននឹងអ្នក ចូលគេង អ្នកអាចបន្ធូរអារម្មណ៍ ដោយស្តាប់ចម្រៀង  និងដកដង្ហើម អោយវែងៗ វាអាចជួយបន្ធូរអារម្មណ៍ តានតឹងរបស់អ្នកបាន។

៦) អានសៀវភៅ៖ នេះជាវិធីល្អមួយ ដែលអ្នកគួរយកសៀវភៅមួយក្បាល មកអង្គុយអាន ដូច្នេះនៅពេល អ្នកអានសៀវភៅ អ្នកនឹងមានអារម្មណ៍ ថាងងុយគេងដោយមិនដឹងខ្លួន។

៧) កុំមើលរឿងរន្ធត់៖ មុនអ្នកចូលគេង កុំមើលរឿងរន្ធត់តក់ស្លុតអោយសោះ វាអាចធ្វើអោយ អ្នកមិនអាចគេងបាន។

ទាំងនេះជាគន្លឹះមួយចំនួន ក្នុងការជួយអ្នក អោយគេងបានលង់លក់ស្រួល។


ប្រភព បរទេស

កែសម្រួល កា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]