ប្រិយមិត្តដែលប្រើប្រាស់ ទូរស័ព្ទដៃ iPhone មួយចំនួនប្រហែល ជាមិនទាន់បានដឹង ពីអាថ៌កំបាំងពិសេសរបស់ Home button នៃទូរស័ព្ទប្រភេទ នោះនៅឡើយទេ ជាការពិតណាស់ វាមានមុខងារពិសេស ៥ចំនុចដែល យើងមិនទាន់ បានដឹង។

ចង់ដឹងថាតើ មុខងារទាំងនោះ ជាអ្វីខ្លះ សូមតាមដានទាំង អស់គ្នា៖

១.ចុច Home button ដើម្បីដំណើរការទូរស័ព្ទ

វាមានភាព ងាយស្រួលជាងការ ទៅចុចលើប៊ូតុង Sleep ដែលនៅគែម ខាងលើនៃទូរស័ព្ទ។ វាក៏អាចផ្តល់ ភាពរហ័សក្នុងការ អោយអ្នកមើលម៉ោង ក៏ដូចជាថ្ងៃខែ ព្រមទាំងលេខទូរស័ព្ទ ដែលយើងមិន បានទទួលផងដែរ។

២.ការដោះសោរ ដោយចំណាយ ពេលខ្លី (iPhone 5S)

ដោយសារតែទូរស័ព្ទ iPhone 5S មានលក្ខណៈពិសេស ត្រង់ថា Home button អាចស្គាល់ស្នាម ក្រយ៉ៅដៃរបស់ អ្នកប្រើប្រាស់។ ដូច្នេះយើងគ្រាន់ តែចំណាយពេលតែ បន្តិចប៉ុណ្ណោះយើង នឹងអាចដោះសោរទូរស័ព្ទ ដើម្បីប្រើប្រាស់ រួចជាស្រេច។

៣.ចុចអោយជាប់ ដើម្បីចូលកម្មវិធី Siri ឬក៏ Voice Control

ប្រសិនបើអ្នកចុច Home button ប្រហែលជា ៣វិនាទី អ្នកនឹងអាច ប្រើប្រាស់កម្មវិធី Siri បានហើយ។ រីឯអ្នកដែល មានទូរស័ព្ទ iPhone 4 អ្នកអាចប្រើប្រាស់ កម្មវិធី Voice control ដើម្បីហៅទូរស័ព្ទ ដោយគ្រាន់តែនិយាយ ឈ្មោះឬក៏លេខ ទូរស័ព្ទ។

៤.ចុចពីរដង ដើម្បីផ្លាស់ប្តូរ កម្មវិធីដែល កំពុងប្រើប្រាស់


ចំពោះ Version iOS 7 ដែលជាការ ផ្លាស់ប្តូរថ្មី របស់ប្រព័ន្ធប្រតិបត្តិការ iPhone មានលក្ខណៈសម្បត្តិ ជាច្រើនហើយ ការចុចពីរដង ទៅលើ Home button គឺដើម្បីចូលទៅកាន់ កម្មវិធីផ្សេងមួយទៀត ដែលនេះហៅថា ការធ្វើកិច្ចការ ជាច្រើនក្នុង ពេលតែមួយ របស់ទូរស័ព្ទ iPhone។

៥.ចុចបីដង ដើម្បីដំណើរការ កម្មវិធី VoiceOver, zoom, white on black….

ចូលទៅកាន់ Setting ជ្រើសយក General បន្ទាប់មកចុចលើ Accessibility អ្នកអាចបង្កើត លក្ខណៈពិសេសចុច បីដងទៅលើ Home button ដើម្បីផ្លាស់ប្តូរ លក្ខណៈពិសេសងាយៗ ជាច្រើនដូចជា បិទឬបើកកម្មវិធី Guided Access, VoiceOver (ទូរស័ព្ទនឹងបញ្ចេញ សម្លេងនៅពេល ដែលអ្នកប៉ះលើវា), ផ្លាស់ប្តូរពណ៌ (ខ្មៅឬស ដើម្បីតម្រូវអោយ មានភាពងាយស្រួល ក្នុងការមើល នៅពេលខ្លះ), Zoom (ពង្រីកអេក្រង់) ព្រមទាំងកម្មវិធី Swithc Control និង Assisitive Touch ផងដែរ។

ទាំងនេះជា លក្ខណៈពិសេសរបស់ Home button នៃទូរស័ព្ទ iPhone៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?



ប្រភព៖ បរទេស

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]