ក្តីសង្ឃឹមលើកពានរង្វាន់ Premier League របស់ក្រុមហង្សក្រហម Liverpool បានឃ្លាតឆ្ងាយហើយ ខណៈការប្រកួតជាមួយក្រុម Crystal Palace បានត្រឹមស្មើ ៣ទល់នឹង៣ នាទឹកដី Selhurst Park កាលពីយប់អាធ្រាតម្សិលមិញ កន្លងទៅនេះ។

ការប្រកួតបានបើកឆាកមិនបានប៉ុន្មានផង ក្រុមភ្ញៀវហង្សក្រហម Liverpool បាននាំមុខ ០ទល់នឹង១ នៅពេលដែល Gerrard បញ្ចូនបាល់ជ្រុង ហើយទែតបញ្ចូលទីយ៉ាងស្អាត ពីសំណាក់ខ្សែបម្រើ Allen នៅនាទីទី ១៨ ហើយក្រុមទាំងពីរ បញ្ចប់តង់ទីមួយទៅ ដោយលទ្ធផល ០ទល់នឹង១។

លុះឈានចូលមកដល់តង់ទីពីរ ក្រុមភ្ញៀវអាចបន្ថែមពីរគ្រាប់ផ្ទួនៗ ដោយខ្សែប្រយុទ្ធទាំងពីរ ពោលគឺគ្រាប់ទីមួយ ដោយកីឡាករ Sturridge នៅនាទីទី ៥៣ និងគ្រាប់ទីពីរ ដោយកីឡាករ Suárez នៅនាទីទី ៥៥។ ប៉ុន្តែក្រុមម្ចាស់ផ្ទះ មិនអស់សង្ឃឹមឡើយ ដោយគ្រាន់តែ ១៥ នាទីចុងក្រោយជិតចប់ការប្រកួត ម្ចាស់ផ្ទះអាចវាយបកយកស្មើបាន រហូតដល់ ៣ គ្រាប់ ដោយគ្រាប់ទីមួយ ស៊ុតបញ្ចូលទីដោយកីឡាករ Delaney នៅនាទីទី ៧៩ និងពីរគ្រាប់ទៀត ដោយកីឡាករ Gayle នៅនាទីទី ៨១ និង ៨៨។

ការស្មើ ៣ទល់នឹង៣ របស់ក្រុមហង្សក្រហម Liverpool នេះ បានធ្វើអោយក្រុមនេះ អាចនាំមុខក្រុមមេឃខៀវ Man CITY តែមួយពិន្ទុប៉ុណ្ណោះ ដោយបច្ចុប្បន្នហង្សក្រហម ឈរនៅកំពូលតារាងមាន ៨១ ពិន្ទុ ខណៈ Man CITY តាមពីក្រោយ មាន ៨០ ពិន្ទុ ប៉ុន្តែ Man CITY នៅមានពីរប្រកួតក្នុងដៃ ដោយស្វាគមន៍ក្រុម Aston Villa និងក្រុម West Ham ចំណែកឯ Liverpool វិញនៅសល់តែប្រកួតចុងក្រោយ បិទរដូវកាលតែប៉ុណ្ណោះ ដោយត្រូវស្វាគមន៍ក្រុមសារិកាព្រៃ Newcastle។


*** វីដេអូ ***

តារាងលទ្ធផល


តារាងចំណាត់ថ្នាក់


តើប្រិយមិត្តយល់ថា ក្រុមណានឹងឈ្នះពានរង្វាន់ EPL? ហង្សក្រហម រឺ មេឃខៀវ?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]